នាថ្ងៃទី 13 14 15 ខែ មិថុនា ឆ្នាំ 2014 នៅផ្សារទំនើប ស៊ីតធីម៉ល ក្រុមហ៊ុន Singtech បានដាក់បង្ហាញស្មាតហ្វូន ស៊ីមពីរស៊េរីថ្មីចំនួន 3 ម៉ូដែល គឺ Singtech Sapphire Prime Z500, Sapphire iPure II i20 និង Emerald E11 ដែលសុទ្ធតែជាស្មាតហ្វូន ដែលមានតម្លៃសមរម្យ បំផុតសំរាប់ យុវវ័យ ឬ អ្នកដែលចូលចិត្តកំសាន្ត សប្បាយជាមួយកម្មវីធី បណ្តាញសង្គម និងអ្នកចូលចិត្តអានពត៌មានជាភាសាខ្មែរ ។

ការមកដល់នូរទូរស័ព្ទស្មាតហ្វូន ស៊ីមពីរ ម៉ូដែល Sapphire Prime Z500 គឺជាការផ្ញាក់ផ្អើលមួយ ដោយស្មាតហ្វូនមួយនេះ មានទំហំអេក្រង់ដល់ទៅ 5 អ៊ីញ ជាមួយនឹងតម្លៃដ៏សាកសមបំផុតគឺ 119 ដុល្លាតែប៉ុណ្នោះ បំពាក់ដោយប្រព័ន្ធប្រតិបត្តការ Android 4.2 (Jelly Bean) ដំណើរការដោយល្បឿនលឿន 1.3 Dual Core CPU ។ ចំពោះកាមេរ៉ាខាងក្រោយមានទំហំ 5មេហ្គាភិចសែល និង កាមេរ៉ាខាងមុខច្បាស់ល្អ រីឯអង្គចងចំាក្នុងម៉ាស៊ីនមានទំហំ 4GB បូករួមជាមួយនឹង RAM ទំហំ 512MB ពិសេសជាងនេះទៅទៀត លោកអ្នកអាច អាន សរសេរ និង ប្រើប្រាស់ Menu ជាអក្សរខ្មែរបានយ៉ាងពេញលេញ ដោយប្តូរពីភាសាអង់គ្លេស ទៅជាភាសាខ្មែរទាំងស្រុង ។ មានមនុស្សជាច្រើនបានធ្វើការ តេស្តសាកល្បងស្មាតហ្វូនស៊េរីថ្មី Sapphire Prime Z500 នេះ ហើយកោតសរសើរនូវសមត្ថភាព របស់ស្មាតហ្វូនមួយនេះគ្រប់ៗគ្នា ព្រោះវាមានតម្លៃសមរម្យ អេក្រង់ធំ ហើយអាចលេងហ្គេមក្រាហ្វធំៗ បានយ៉ាងរីករាយជាមួយរូបភាពច្បាស់ល្អ និងងាយស្រួលក្នុងការ មើលគេហទំព័រជាភាសារខ្មែរ ។

ចំពោះការជាវស្មាតហ្វូនស៊េរីថ្មីចំនួន 3 ម៉ូដែល ក្នុងរយះពេល3ថ្ងៃនៃការ តាំងបង្ហាញនេះ អតិថិជនទាំងអស់នឹងទទួល បានការបន្ថែមជូនយ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា ថ្មជំនួយទូរស័ព្ទ, ស្រោមទូរស័ព្ទ, អាវយឺត Singtech, អាវភ្លៀង Singtech, មួក និង Screen ការពារអេក្រង់ ដែលការបន្ថែមជូននេះធ្ វើឡើងសំរាប់តែ 3 ថ្ងែប៉ុណ្ណោះ នៅផ្សារទំនើប ស៊ីតធី ម៉ល ថ្ងៃទី 13 14 15 ខែ មិថុនា ឆ្នាំ 2014 ។ Singtech គឺជាផលិតផលពិតរបស់ ប្រទេសសាំងហ្គាពួរ ។



សំរាប់ពត៌មានលំអិល សូមចូលទៅ កាន់គេហទំព័រ www.facebook.com/SingtechCambodia និងwww.singtech.com.kh

ពត៌មានបន្ថែមសូមទំនាក់ ទំនងទូរស័ព្ទលេខ 066 77 8838

មជ្ឈមណ្ឌលបំរើសេវាកម្ម Singtech មានទីតាំងនៅ ផ្ទះលេខ 75-77, ផ្លូវលេខ 430, សង្កាត់ទំនប់ទឹកខណ្ឌចំការមន, រាជធានីភ្នំពេញ

Tel: 023 990 594 / 066 20 6666 / 066 77 88 32 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]