អ៊ឺរ៉ុប៖ ថ្មីៗនេះមានការ ភ្ញាក់ផ្អើលនិង ព្រួយបារម្ភជាខ្លាំង បន្ទាប់ពីទីភ្នាក់ងារ គ្រប់គ្រងការហោះហើរ លើអាកាសបាន បង្ហាញថា រ៉ាដារ (Radar) មិនអាចចាប់យក ព័ត៌មានអំពីទីតាំង, ទិសដៅ, និងរយៈកម្ពស់ របស់យន្តះហោះចំនួន ១៣គ្រឿង កាលពីដើមខែនេះ។

តាមរបាយការណ៍ បង្ហាញអោយដឹងថា យន្តហោះដែលបាន ធ្វើការហោះហើរ ជុំវិញទ្វីបអ៊ឺរ៉ុប រួមមានដូចជា ប្រទេសអូទ្រីស, ប្រទេសអាល្លឺម៉ង់, សាធារណរដ្ឋឆេក និងប្រទេសស្លូវ៉ាគី សុទ្ធតែជួបប្រទះ បញ្ហាដូចគ្នាដោយ មានការរំខាន ទៅលើប្រព័ន្ធរ៉ាដារ ក្នុងការចាប់យក ព័ត៌មានពីយន្តហោះ ទាំងនោះប្រហែល ជា២៥នាទី។

ករណីប្រភេទនេះ បានកើតឡើង នៅថ្ងៃទី៥ ខែមិថុនា ដែលកាលនោះ មានយន្តហោះ១០គ្រឿង បានបាត់ខ្លួន ទាំងស្រុងពីអេក្រង់ និងមិនបានបង្ហាញ ព័ត៌មានតែម្តង ហើយក៏បាន កើតឡើងម្តងទៀត កាលពីថ្ងៃទី១០ ខែមិថុនា ដែលលើកនេះមាន យន្តហោះ៣គ្រឿង បានបាត់ខ្លួន។

ទីភ្នាក់ងារគ្រប់គ្រង ការហោះហើរនៃ ទ្វីបអ៊ឺរ៉ុប សហការជាមួយ ភ្នាក់ងាររក្សាសន្តិសុខ អាកាសចរណ៍របស់ តំបន់អ៊ឺរ៉ុប បានបង្កើត ការស៊ើបអង្កេតមួយ ភ្លាមៗផងដែរ ដើម្បីស្វែងរកមូលហេតុ ដែលធ្វើអោយ រ៉ាដារមិនអាច ចាប់យកព័ត៌មាន ពីយន្តហោះទាំងនោះបាន។ ទោះយ៉ាងណាក៏ដោយ ក៏មានរបាយការណ៍ មកថាមិនមាន យន្តហោះណាមួយ ក្នុងចំណោមនោះ ជួបប្រទះបញ្ហា អ្វីនោះឡើយ។

ជាជំហានដំបូង ដោយផ្អែកលើ សារព័ត៌មានរបស់ ប្រទេសអូទ្រីស បានបង្ហាញថា បញ្ហានេះអាច បណ្តាលមកពី ការវាយប្រហារតាម ប្រព័ន្ធអ៊ិនធើណេត ដោយក្រុម Hacker ណាមួយ ជាមិនខាន។

វាជាករណីដ៏ គួរអោយភ្ញាក់ផ្អើល និងគួរអោយបារម្ភយ៉ាងខ្លាំង ផងដែរអំពីសុវត្ថិភាព នៃការហោះហើរ តាមដែនអាកាស៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]