ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០១៤ ពិតជាធ្វើអោយកក្រើកពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដោយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក គេសង្កេតឃើញអ្នកលេងមួយចំនួនធំ បានធ្វើការបង្ហោះ រឿងរ៉ាវពាក់ព័ន្ធនឹងការប្រកួត លទ្ធផល ក៏ដូចជាបង្ហាញចំណាប់អារម្មណ៍ ក្នុងការគាំទ្រក្រុមសំណព្វចិត្ត របស់ខ្លួនផងដែរ។

ក្នុងនោះដែរ មិនខុសពីអ្នកលេងមួយចំនួនធំដែរ ពិធីការនីដ៏ល្បី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន និងជាអ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ជាច្រើន អ្នកនាង យុគ ចិន្តា បានធ្វើការបង្ហោះរូបថតរបស់ខ្លួន ក្នុងឈុតក្រុមជម្រើសជាតិប្រេស៊ីល មើលទៅមិនចាញ់អ្នកគាំទ្រស្រីៗ ឯទៀតប៉ុន្មានទេ។

ទន្ទឹមនឹងនេះដែរ អ្នកនាង យុគ ចិន្តា ក៏បានដាក់ជាអក្សរថា “Brazil Babe” ដែលមើលទៅទំនងជា ពិធីការនីរូបនេះ ពេញចិត្ត និងគាំទ្រក្រុមជម្រើសជាតិ ប្រេស៊ីល ជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ការប្រកួតបើកឆាកព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក រវាងប្រទេសម្ចាស់ផ្ទះ ប្រេស៊ីល ជាមួយ ក្រូអាតនោះ គឺក្រុមជម្រើសជាតិប្រេស៊ីល ធ្វើបានល្អណាស់ ដោយបំបាក់ ក្រូអាត ៣ទល់នឹង១ ឡើងទៅឈរនៅកំពូលតារាង ក្នុងពូល A មានបីពិន្ទុ ស្មើ ក្រុមម៉ិចស៊ិចកូ ដែលឈ្នះ កាមេរ៉ូន ១ទល់នឹង០ យប់មិញ។


                              អ្នកនាង យុគ ចិន្តា ក្នុងឈុតប្រេស៊ីល



                                        កញ្ញា ប្រេស៊ីល

កុំភ្លេចចូលរួមទស្សន៍ទាយ World Cup ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹក។ សប្បាយៗ!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា