ថៃ៖ អតីតតារាម៉ូដែល នាង Aka Yuyee ត្រូវបានកាត់ទោស ឲ្យជាប់គុក រហូតដល់ ១៥ឆ្នាំ ពីបទ នាំចូលកូកាអ៊ីន ចូលក្នុងប្រទេស។

តាមប្រភពព័ត៌មាន របស់ប្រទេសថៃបាន ឲ្យដឹងថា តុលាការបានធ្វើការ ដាក់ទោស តារាវ័យ ៤០ឆ្នាំនេះ បន្ទាប់ពី នាងបានឃាត់ខ្លួន នៅព្រលានយន្ដហោះ Don Mueang ជាមួយនឹង កូកាអ៊ីន ២៥១ក្រាម ដែលនាងបានបង្កប់ នៅក្នុងប្រអប់សូកូឡា នៃកាបូបស្ពាយនាង ដែលនាងទើបតែធ្វើ ដំណើរត្រលប់មក ពីប្រទេសវៀតណាម ចូលមកកាន់ ប្រទេសថៃវិញ។ នៅក្នុងតុលាការ នាងបានធ្វើការការពារខ្លួនថា ថ្នាំញៀននេះ គឺនាង យកមកប្រើប្រាស់ ដោយខ្លួនឯង មិនមែនយក មកចែកចាយនោះទេ តែសម្ដីទាំងនេះ មិនត្រូវបាន ចៅក្រមជឿជាក់នោះទេ និងចុងក្រោយនាង ត្រូវបានកាត់ទោស ជាប់គុក ១៥ឆ្នាំ និងពិន័យ ប្រាក់ ១.៥លាន ថៃបាត ឬ ជិត ៥ម៉ឺន ដុល្លារអាមេរិក។

ជាមួយគ្នានោះ នាង Yuyee ក៏ត្រូវបានតុលាការកាត់ ទោសជាប់ពន្ធនាគារ រយៈពេលបីខែមួយផ្សេងទៀត ចំពោះការលួចលាក់ចិញ្ចឹមសត្វព្រៃ ដែលជិតផុតពូជ។ដោយខណៈពេល ពីរឆ្នាំកន្លងមកនេះ អាជ្ញាធរធ្លាប់ បានរកឃើញប្រភេទសត្វព្រៃមួយចំនួន ដូចជា ឆ្មា(Asian golden cat) សត្វអណ្តើក ដែលជិតផុតពូជបីក្បាល និងពស់ជាង២០ក្បាល ក្នុងផ្ទះនាង។  

ទោះជាយ៉ាងណា មេធាវីរបស់នាង Prasert Boonkaew បាននិយាយថា គ្រួសាររបស់នាង កំពុងតែរៀបចំប្រាក់ ជាង២លានបាតថៃ ឬ ជាង ៦ម៉ឺុនដុល្លារអាមេរិក សម្រាប់បង់ឱ្យនាង នៅក្រៅឃុំ ខណៈដែលពួកគេរៀបចំ បណ្តឹងឧទ្ធរណ៍ផងដែរ យោងទៅតាមសារព័ត៌មាន The Nation ។

រូបភាពរបស់នាង Aka Yuyee


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]