ផ្លែម្រះ ជាទូទៅមានរសជាតិល្វីង ដែលមានមនុស្សមួយចំនួន មិនចូលចិត្តទទួលទាន ប៉ុន្តែសំរាប់ប្រជាជនខ្មែរ ឃើញថា បានយករុក្ខជាតិម្រះ មក ច្នៃជាម្ហូប ច្រើនប្រភេទ ដែលប្រើប្រាស់ទាំងផ្លែ និង ស្លឹកផងដែរ ។ អ្នកដែលធ្លាប់ពិសារផ្លែម្រះ តើអ្នកធ្លាប់ដឹងពី គុណប្រយោជន៍ សំរាប់ សុខភាពពីផ្លែម្រះ អ្វីខ្លះទេ ? ដូច្នេះសំរាប់ថ្ងៃនេះ ខ្មែរឡូតនឹង នាំអ្នកមកដឹងពីអត្ថប្រយោជន៍ទាំង ៩ យ៉ាងនៃផ្លែម្រះចំពោះ សុខភាពដូចខាង ក្រោមនេះ ៖

១. ជួយប្រឆាំងជំងឺទឹកនោមផ្អែម Type II ៖ ការសិក្សាបានបង្ហាញថា ផ្លែម្រះ បានកាត់បន្ថយជាតិស្ករក្នុងឈាម ដោយជាតិស្ករច្រើនពេក ធ្វើឲ្យ កើតមាន ជំងឺទឹកនោម ផ្អែម ។ដោយសារ ជាតិល្វីងនៃ ម្រះអាចជួយជំរុញដល់ការ ដុតបរិមាណជាតិស្ករក្នុងរាងកាយ ប្រសិន បើអ្នក ឧស្សាហ៍ ទទួលទាន ផ្លែម្រះ ឬ កិនផ្លែ ម្រះធ្វើជាភេសជ្ជៈសំរាប់ពិសារ នោះអ្នកនឹងមិនប្រឈមមុខនឹង ជំងឺទឹកនោមផ្អែមឡើយ ។

២. ការពារកុំឲ្យមាន គ្រួសក្នុងក្រលៀន៖ គ្រួសក្នុងក្រលៀន ជាជំងឺ ដ៏ឈឺចាប់បំផុតមួយផងដែរ។ ប៉ុន្តែសំរាប់ការពិសារ ផ្លែម្រះ អាចជួយ ការពារមិនឲ្យកើតជំងឺនេះ ព្រោះ ផ្លែម្រះ អាចកាត់បន្ថយជាតិអាស៊ីត ក្នុងរាងកាយ ដែលការ លើសជាតិអាស៊ីតអាចធ្វើឲ្យអ្នក កើតមាន គ្រួសក្នុង ក្រលៀនបាន ប៉ុន្តែអ្នកនឹងមិនងាយ កើតជំងឺនេះ បើអ្នកបានពិសារផ្លែម្រះច្រើន។

៣. បន្ថយជាតិ ខ្លាញ់ក្នុងឈាម ៖ ផ្លែម្រះ គឺអាចជួយកាត់បន្ថយកំរិតជាតិខ្លាញ់ ក្នុង ឈាមនិងរាងកាយ។ ជាតិខ្លាញ់ក្នុងរាងកាយ អាចធ្វើឲ្យអ្នក ប្រឈមមុខនឹងជំងឺជាច្រើនដូចជា ជំងឺគាំងបេះដូង ជំងឹមហារីកបេះដូង និង ការដាច់សរសៃឈាម ជាដើម។ ការពិសារ ផ្លែម្រះ អាចជួយ ប្រយុទ្ធប្រឆាំង នឹងជំងឺទាំងនោះមួយកំរិត ព្រោះ វាមិនធ្វើឲ្យជាតិខ្លាញ់ ក្នុងរាងកាយរបស់អ្នកកើនឡើងខ្ពស់ឡើយ ។

៤. ការពារនិងប្រឆាំងជំងឺមហារីក ៖ អ្វីដែលមិនគួរឲ្យជឿពី គុណប្រយោជន៍នៃផ្លែម្រះ គឺវាអាចប្រឆាំងនឹងជំងឺមហារីកបាន ។ ដោយសារ ម្រះវា ប្រឆាំងនឹងការផលិតជាតិស្ករច្រើនហួស ក្នុងរាងកាយ ដូច្នេះវាអាចផ្តល់ប្រយោជន៍ដល់ការ ប្រឆាំងនូវការលូតលាស់នៃកោសិកា មហារីក ជាច្រើន ក្នុងរាងកាយ ដូចជាការលូតលាស់នៃ មហារីកថ្លើម មហារីក ដោះ និង ពោះវៀនធំ ជាដើម ។

៥. ផ្តល់គុណសម្បត្តិដល់ការរក្សាស្បែក៖ ពិសារផ្លែម្រះ ដោយធ្វើជាម្ហូប ឬ កិនជាទឹកម្រះ ដោយពិសារ ជាប្រចាំ វាអាចផ្តល់ប្រយោជន៍ ដល់ ស្បែករបស់អ្នក ការពារមិនឲ្យកើតជំងឺ មុន ជំងឺស្បែក និង ជំងឺស្បែកស្ងួតជាដើម ។ អ្នកវិទ្យាសាស្រ្តខ្លះក៏បានយកផ្លែម្រះធ្វើជា លេ ថែរក្សា ស្បែកផងដែរ។ អ្នកក៏អាច យកធ្វើជា ស៊ុបម្រះ ឬ ស្ងោរម្រះ ពិសារប្រចាំ ក៏អាចធ្វើឲ្យស្បែកស្រស់ស្អាតបាន។

៦. ជួយសម្រក ទម្ងន់ ៖ ជាទូទៅប្រភេទរុក្ខជាតិបៃតង តែងជួយសម្រកទម្ងន់ តែសំរាប់ផ្លែម្រះវិញ វា គឺអាចជួយកាត់ បន្ថយនូវ កំរិតកាឡូរី ដ៏ច្រើន ។ ហើយវាជួយរក្សា ទម្ងន់ឲ្យសមនឹងសុខភាពរបស់ អ្នក ប្រសិនបើអ្នកឧស្សាហ៍ ពិសារផ្លែម្រះនេះ ដោយសារតែវាមាន សារជាតិ ចិញ្ចឹមច្រើន ផងនោះ ។

៧. ជួយនិង ប៉ូវ ដល់ ថ្លើម ៖ ផ្លែម្រះក៏អាច ជួយដល់សុខភាពថ្លើមឲ្យ ល្អ ផងដែរ។ ព្រោះថ្លើមគឺ មាន សារៈសំខាន់ក្នុងរាងកាយព្រោះវា អាចជំនួយដល់ការ រំលាយអាហារ ការបន្សាបជាតិពុលមុនពេលអាហារ ចូលក្នុងប្រមាត់ ជាដើម។ លើសពីនោះ ផ្លែម្រះ អាចជួយការពារ មិនឲ្យកើតជំងឺថ្លើម ដែលបណ្តាលមកពីការពិសា ស្រាច្រើនពេក ដូចជាជំងឺរលោកថ្លើម និង ការទល់លាមក ផងដែរ ។

៨. ប្រភព នៃ វីតាមីន K ៖ ការសម្បូរនូវ វីតាមីន K អាចជួយឲ្យអ្នក មានសុខភាពឆ្អឹងល្អ និង ជួយប្រឆាំងនូវ ការរលាកឆ្អឹង និង កាត់បន្ថយការ ឈឺចុកចាប់ពី ជំងឺរលាកសន្លាក់ផ្សេងៗ។ ផ្លែម្រះ ត្រូវបានពិសោធន៍ឃើញថា សម្បូរដោយជាតិវីតាមីន K ដែលអាចជួយឲ្យអ្នកមានសុខភាពល្អ និង ប្រឆាំងនឹងជំងឺឆ្អឹងនានា។

៩. ជួយឲ្យប្រព័ន្ធសុំា ក្នុងរាងកាយមាំមួន៖ ប្រព័ន្ធសុំាការពាររាងកាយល្អ នឹងធ្វើឲ្យអ្នកអាចប្រយុទ្ធប្រឆាំង នឹងជំងឺ និង វីរុសផ្សេងៗ។ ចំពោះ ផ្លែម្រះ ដែលមានជាតិល្វីង ហាក់ដូចជាថ្នាំសំរាប់ព្យាបាល ម្យ៉ាង ដែលវា ជួយប្រឆាំង នឹង បាក់តេរី និង វីរុសដែរ និងធ្វើឲ្យរាងកាយ អ្នករឹងមាំ មិនងាយ កើតជំងឺនានា ដូចជា ផ្តាសាយ និង គ្រុនក្តៅ ជាដើម ។

ព្យាយាម ពិសារផ្លែម្រះ ទោះបីជាវា ល្វីងបន្តិចមែន តែអាចជួយដល់សុខភាព របស់អ្នក៕

រូប ម្រះ

ប្រភព៖ lifehack

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]