ភ្នំពេញៈ តារាសម្តែងស្រីវ័យក្មេង ដែលកំពុងតែទទួល បានការគាំទ្រកាន់ តែច្រើនពីទស្សនិកជន តាមរយៈ ខ្សែភាពយន្ត “ពេជ្រក្នុងបេះដូង” កញ្ញា ភិន សុដាលីស បានបង្ហើបប្រាប់ថា នៅពេលដែលនាង ប្រលងបាក់ឌុបជាប់ គឺនាងមានបំណង ចេញ ទៅរៀនបន្ត នៅក្រៅប្រទេស ។

តារាស្រីដែលបានគ្រងដំណែងតួឯកស្ទើរគ្រប់រឿង កញ្ញា ភិន សុដាលីស បានបង្ហើបប្រាប់ នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” ថា ពេលនេះគឺនាង មានភាពមមាញឹក ជាមួយការថតរឿងថ្មី គឺខ្សែភាពយន្តរឿង “អព្ភូតហេតុស្នេហ៍” និងកំពុងតែត្រៀម ខ្លួនប្រឡង បាក់ឌុប នៅក្នុងពេលឆាប់ៗ ខាងមុខនេះទៀតផង ។

តារាស្រីវ័យ១៨ឆ្នាំ រូបស្រស់សាច់សខ្ចី ភិន សុដាលីស បានប្រាប់ថា “ពេលនេះខ្ញុំមិនទាន់ គិតថាត្រូវរៀន បន្តផ្នែកអី នៅឡើយ ទេ គ្រាន់តែដឹងថានៅពេល ដែលប្រឡងជាប់ ប៉ា ម៉ាក់ខ្ញុំចង់ឲ្យខ្ញុំ ចេញទៅរៀនបន្ត នៅក្រៅប្រទេស តែមិន ទាន់ដឹងថាទៅ ប្រទេសណានោះទេ គ្រាន់តែស្ថិត ក្នុងជម្រើស រវាងប្រទេសអូស្ត្រាលី និងអាមេរិក” ។

ភិន សុដាលីស បានប្រាប់ទៀតថា បើទោះបីជានាងបានចេញទៅរៀន បន្តនៅក្រៅ ប្រទេសក៏ដោយ តែនាងមិន ដែលគិត ថា បោះបង់ចោល អាជីពសិល្បៈនោះទេ ព្រោះថានាងមាន ថ្ងៃនេះក៏ដោយសារតែ សិល្បៈ ហើយប្រសិន បើនាងចេញទៅ បន្តការ សិក្សា ប្រហែលជាអាច ផ្អាកសិល្បៈមួយរយៈ បើទោះបីជា អនាគត នៅពេលដែល នាងរៀន ចប់មានការងារធ្វើ ឬក៏នាង មាន មុខរបរ អ្វីក៏ដោយក៏នាងនៅ តែចាប់យកអាជីព សិល្បៈនេះដដែល មិនបោះបង់ទេ ។

ភិន សុដាលីស ត្រូវបានមហាជន ស្ងើចសរសើរ ទៅលើភាពហ៊ឺហារ ស៊ីវីល័យ ដោយមានពេលខ្លះ បានលើកឡើងថា នាងគឺ ជាតារាស្រី ដែលសម្បូរទ្រព្យ ច្រើនជាង តារាដទៃ ព្រោះកន្លងមកនាងទើប តែសម្ពោធវីឡាដ៏ធំ មួយយ៉ាងឡូយ ដែលត្រូវបាន គេដឹងថាចំណាយលុយ សាងសង់អស់ជិត ២លានដុល្លារ ដោយនាងបញ្ជាក់ថា ប្រាក់ដែលសាងសង់ ភូមិគ្រឹះដ៏ស្កឹមស្កៃ មួយ នេះជាកម្លាំងញើស ឈាមរបស់ឱពុកម្តាយនាង ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយៈ ហួន ស្រីលីន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស