ឥណ្ឌូនេស៊ី៖ បវរកញ្ញាដែលបាន ជាប់ចំនាត់ថ្នាក់ជា Beauty Queen កាលពីឆ្នាំ ២០០៤ ក្នុងកម្មវិធី ប្រលងបវរកញ្ញា Miss Jakarta ឈ្មោះ Rizka Ismalia Putri Iskandar អាយុ ៣១ឆ្នាំ បានទទួល មរណៈភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ Kamal Toll ដែលស្ថិតនៅ ភាគខាងជើងនៃ ទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ ព្រហស្បតី៍ ទី១២ ម្សិលមិញនេះ ។  

យ៉ាងណាមិញ មន្ត្រីប៉ូលីស ផ្នែកគ្រោះមហន្តរាយ និងជាអនុតំនាងក្រុមប្រឹក្សា អនុវត្តច្បាប់ ប្រចាំទីក្រុងម្នាក់ ឈ្មោះថា Comr Miyanto បានប្រាប់ថា អ្នកនាង Rizka និង ស្វាមីរបស់នាង ឈ្មោះថា Aldico Juniarto កំពុងធ្វើដំនើរ ក្នុងរថយន្តតាក់ស៊ី ឆ្ពោះទៅព្រលាន យន្តហោះ អន្តរជាតិ Soekarno-Hatta ដើម្បីឡើងយន្តហោះ ទៅប្រទេស ម៉ាឡេស៊ី។ ចំនែកឯ អ្នកបើកបរតាក់ស៊ី វិញត្រូវបានសង្ស័យ អាចនឹងបាត់បង់ ស្មារតី និងមិនអាច គ្រប់គ្រងចង្កូតរថយន្តបាន រហូតជ្រុលទៅបុក ឡានដឹកទំនិញដែល ចតលើចិញ្ចើមផ្លូវ។ បន្ទាប់មក ក៏ជ្រុលទៅបុក រថយន្តម៉ាក CRV និង ផ្លូវដែលគេបិទ ជាបន្តបន្ទាប់។

ទោះជាយ៉ាងណា ក៏ដោយអ្នកបើកបរ បានរួចផុតពីគ្រោះថ្នាក់ និង បញ្ជូនទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែជាអកុសល អ្នកនាង Rizka និង ស្វាមីបាន ស្លាប់បាត់បង់ ជីវិតក្នុងហេតុការណ៍ គ្រោះថ្នាក់នេះបាត់ ទៅហើយ៕

រូបភាពរបស់អ្នកនាង Rizka Ismalia Putri Iskandarកាលនៅរស់


រូបភាពរថយន្តក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍




ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]