ថ្មីៗនេះរឿងដ៏ អស្ចារ្យមួយអាច នឹងកើតឡើង ទៀតហើយដោយ ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យកូរ៉េ (Korea University) បានបង្កើតគម្រោង ក្នុងការស្រាវជ្រាវមួយ ដើម្បីប្រើប្រាស់ សារធាតុកាបូន ដែលបានមក ពីទឹកនោមរបស់ មនុស្សយកមក ផលិតធ្វើជា អគ្គិសនី ជំនួសសាំង។

ក្រុមអ្នកវិទ្យាសាស្ត្រ រំពឹងថាអាច នឹងប្រើប្រាស់ទឹកនោម ដើម្បីបង្កើតថាមពល សម្រាប់ដំណើរការទៅលើ រថយន្ត និងអគ្គិសនីនៅ ក្នុងទីក្រុងផងដែរ។ តែក៏មានបញ្ហា ដែលជាឧបសគ្គ ទៅលើការស្រាវជ្រាវ នេះផងដែរ ដោយសារ តែតម្លៃនៃឧបករណ៍ សម្រាប់សិក្សា ស្រាវជ្រាវទាំងនោះ មានតម្លៃថ្លៃ។

លោក Jong-Sung Yu អ្នកដឹកនាំក្នុង ការស្រាវជ្រាវនេះ បាននិយាយថា ការស្រាវជ្រាវប្រភេទនេះ គឺមានសារៈសំខាន់ណាស់ ព្រោះថាយើងអាច កែច្នៃរបស់ដែល ឥតប្រយោជន៍អោយ ក្លាយជាមាន ប្រយោជន៍បាន ហើយក៏ជួយការពារ បរិស្ថានបានមួយ ចំណែកធំផងដែរ។

នេះគឺជាដំណឹង ដ៏អស្ចារ្យមួយផងដែរ សម្រាប់ប្រជាជនក្នុង ពិពភលោកទាំងមូល ដើម្បីចៀសវាងពី ការចំណាយច្រើន ទៅលើថ្លៃអគ្គិសនី និងប្រេងសាំង ដែលមានតម្លៃខ្ពស់ នោះតែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?






ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]