ខេត្តសៀមរាប ៖ លោកឧបនាយក រដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរ ជាតិអប្សរា បានថ្លែងថា កូនភ្នំបូកនិង បារាយណ៍ទឹកថ្លា នឹងក្លាយ ទៅជាកន្លែង ទស្សនា ព្រះអាទិត្យអស្តង្គត ពីរផ្សេងទៀត បន្ថែមពីលើភ្នំបាក់ខែង ដែលស្ថិតនៅដំណាក់កាល ប្រកាសអាសន្នអំពីគ្រោះថ្នាក់ ។

លោកឧបនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាបិទកិច្ច ប្រជុំគណៈកម្ មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគំាពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តអង្គរ (ICC)លើកទី២៣ កាលពីថ្ងៃទី៥ មិថុនា កន្លងទៅ នៅក្រុងសៀមរាប ។ លោកឧបនាយក រដ្ឋមន្ត្រីថ្លែងថា ប្រាសាទភ្នំបាក់ខែង គឺជារមណីយដ្ឋានដ៏មាន ប្រជាប្រិយភាពសម្រាប់ ភ្ញៀវទេសចរទស្សនា ព្រះអាទិត្យ អស្តង្គតក៏ប៉ុន្តែ បើតាមការស្រាវជ្រាវ របស់ក្រុមអ្នកជំនាញផ្នែក បុរាណវត្ថុបានបង្ហាញថា កម្រិតភ្ញៀវឡើងទៅកាន់ទី នោះបានត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ ។ ដូច្នេះ ដើម្បីអភិរក្សរមណីយដ្ឋាននេះ ចៀសវាងភ្ញៀវឡើង ទៅកាន់ទីនោះ ច្រើនលើសកម្រិត អាជ្ញាធរអប្សរានឹងរៀប ចំកន្លែងពីរផ្សងទៀតដែល មានសក្តានុពល អាចទស្សនាថ្ងៃ លិច បានដូចគ្នា ។

លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកផែនការ បង្កើតកន្លែងទស្សនា ព្រះអាទិត្យអស្តង្គតនេះគឺជា យុទ្ធសាស្រ្តគ្រប់គ្រង ទេសចរណ៍រយៈពេលវែង សម្រាប់រមណីយដ្ឋានវប្បធម៌អង្គរ តែមុននឹងចាប់ផ្តើមអនុវត្ត គម្រោងការនោះត្រូវការ ជាចាំបាច់ នូវយោបល់ របស់អ្នកជំនាញជាពិសេស គណៈកម្មការICCតែម្តង ។ លោក សុខ អាន បានបន្ថែមថា តាមការសិក្សារបស់ ក្រុមអ្នកជំនាញបង្ហាញថា កន្លែងដែលមានសក្តានុពលទស្សនា ព្រះអាទិត្យអស្តង្គតនៅក្នុង រមណីយដ្ឋានអង្គរនោះមានចំនួន បីកន្លែងសំខាន់ៗគឺ ១-ភ្នំបាក់ខែង ២-កូនភ្នំបូក និង៣-ខ្នងទំនប់បារាយណ៍ទឹកថ្លា (បារាយណ៍ខាងលិច) ។ កន្លែងទាំងបីនោះ មិនត្រឹមតែអាចទស្សនាថ្ងៃលិច នៅក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាភូមិ ឋានប្រជាពលរដ្ឋ បារាយណ៍ទឹកថ្លា កំពូលប្រសាទបុរាណ ផ្ទៃបឹងទន្លេសាប និងជួរភ្នំគូលែនផងដែរ ។

ចំណែកអគ្គនាយកអាជ្ញាធ រអប្សរាលោកប៊ុន ណារិទ្ធបានមានប្រសាសន៍ នៅរសៀលថ្ងៃទី៩ មិថុនា ២០១៤ ថា នៅក្នុងឧទ្យានអង្គរទាំងមូល យើងមានកន្លែងអាចទស្សនា ថ្ងៃលិចចំនួន ៣១កន្លែងឯណោះ ក៏ប៉ុន្តែកន្លែងដែលល្អ ស្អាតមានតែនៅភ្នំបាក់ខែង កូនភ្នំបូក និងបារាយណ៍ទឹកថ្លានោះឯង ។បច្ចុប្បន្នកូនភ្នំបូកនិងខ្នង បារាយណ៍ខាងលិច អាជ្ញាធរអប្សរាបាន រៀបចំមួយជំហានហើយ នៅតែរៀបចំកែសម្រួល ផ្លូវចូលនិងឡើងឲ្យបានប្រសើរ ជាងមុនអាចដំណើរការ បានហើយ ។

ប្រាសាទភ្នំបាក់ខែង ស្ថិតនៅប៉ែកខាងលិច វង់ធំឆ្ពោះទៅកាន់នគរធំ អមសងខាងដោយព្រៃ ព្រឹក្សាតូចធំមានម្លប់ត្រឈឹងត្រឈៃ នៅចម្ងាយប្រមាណ ៤០០ម៉ែត្រពីមុខគោបុរៈនៃនគរធំ ។ តាមសិលាចារឹកនិយាយថា ប្រាសាទនេះមានឈ្មោះ ឥន្ទ្រាន្ទ្រីប្រែថា «ភ្នំសម្រាប់បូជាទេពធម» កសាងឡើងដោយព្រះបាទ យសោវរ្ម័នទី១ ក្នុងសតវត្សទី១៥ នៃពុទ្ធសករាជ(ព.ស១៤៣៣)ទុកជាគោល ឬទង់ជ័យនៃនគរធំ ក្នុងសម័យនោះ ដើម្បីឧទ្ទិសថ្វាយដល់ ព្រះឥសូរទើបគេហៅ ភ្នំបាក់ខែងនេះថា«យសោធរស្វរៈ» ។

ចំណែកភ្នំបូកមិនសូវជាទីពេញនិយម សម្រាប់ភ្ញៀវទេសចរ ប៉ុន្មានឡើយ ដោយសារតែភ្នំនេះនៅ ឆ្ងាយដាច់ពីប្រាសាទ ផ្សេងៗទៀតដែល នៅក្នុងខេត្តសៀមរាប ។ គេអាចធ្វើដំណើរទៅបានតាមផ្លូវ ព្រះដាកហួសទៅមុខ ប្រាសាទបន្ទាយសំរែក្នុង ស្រុកបន្ទាយស្រី ។ ភ្នំបូកនេះ គឺជាភ្នំដែលព្រះបាទយសោវរ្ម័នទី១ បានកសាងទុកដូចជា ភ្នំបាក់ខែង និងភ្នំក្រោមដែរ ។ ភ្នំបូក មានកម្ពស់ ប្រមាណជា៧០ម៉ែត្រ ហើយសម្រាប់អ្នកទេសចរត្រូវ ដើរឡើងតាមកាំ ជណ្តើរដើម្បី ទស្សនាប្រាសាទ ។ នៅលើកំពូលភ្នំ មានប្រាសាទបីស្ថិតនៅជើងទម្រតែមួយ ហើយប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទភ្នំក្រោម ប៉ុន្តែប្រាសាទភ្នំបូកនេះនៅ មានក្បូរក្បាច់ចម្លាក់ល្អជាង ប្រាសាទភ្នំក្រោម ហើយបច្ចុប្បន្នមានដើមចំប៉ី ធំៗដុះពីលើ និងមានផ្ការីកស្ទើរគ្រប់រដូវកាល។

តាមឯកសារខ្លះដែលគេអាច រកបានតាមគេហ ទំព័រសរសេរ ជាខេមរភាសាបានបង្ហាញថា នៅលើប្រាសាទភ្នំបូក នោះមានលិង្គព្រះឥសូរ កម្ពស់ ប្រមាណជាង២ម៉ែត្រ សូម្បីតែមានសភាពទ្រុឌទ្រោម ក៏ដោយ ប៉ុន្តែនៅឃើញពីភាព ធំអស្ចារ្យលើនៅជើង ទម្រយោនីដែលត្រូវវល្លិគ្របដណ្តប់ ។ ជើងទម្រយោនីដ៏ធំនេះ ជាទួលរាងការ៉េ ។ រូបចម្លាក់ទេពធីតានៅជាប់ នឹងជញ្ជាំងប្រាសាទ និងឃើញសំពត់សម្លុយដែល គេមិនធ្លាប់ឃើញនៅក្នុង រចនាបថសម័យ ណាៗទាំងអស់ ។ អ្នកបុរាណវិទ្យាបានចាត់ទុក រចនាបថនេះថា គឺនៅយុគសម័យ ភ្នំបាក់ខែងនោះឯង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]