នៅពេលដែលទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ ក្រុមហ៊ុន Apple រៀបនឹងចេញ ដាក់លក់ទៅហើយ តែអតិថិជនដែល ទន្ទឹងរង់ចាំនោះ មិនទាន់បាន ដឹងថាតើ iPhone 6 នឹងមានរូបរាង គួរអោយទាក់ទាញ យ៉ាងណានោះទេ។

យើងអាចដឹងបានថា iPhone 6 នឹងចេញមកដោយ មានរូបរាងខុសប្លែក ពីទូរស័ព្ទមុនៗ ហើយខាងក្រោម ជា Concept ដែលលក្ខណៈពិសេស ក៏ដូចជារូបរាង របស់ទូរស័ព្ទ iPhone 6 ផងដែរ៖

-វាមានអេក្រង់ ទំហំ៤.៩អ៊ីញ រួមជាមួយនិង Full HD Sapphire

-មកជាមួយនឹង ប្រព័ន្ធប្រតិបត្តិការថ្មីគឺ iOS 8

-មាន Home Button ដែលមានសមត្ថភាពខ្ពស់ ដែលភ្ជាប់មក ជាមួយលក្ខណៈពិសេស Touch ID sensor ដែលមានគុណភាព រហូតដល់ទៅ 600 dpi

-មាន NFC sensor រួមនិង Bluetooth 4.1

-ចំណែកម៉ាស៊ីន ខាងក្នុងវិញ មានបំពាក់ Apple A7 Chip quad-core 1.8GHz ជាមួយនឹង GPU ដែលមានល្បឿន គុណនឹង២

-កាមេរ៉ាខាងមុខ មានកម្រិត ១០មេហ្គាភិចសែល

-រួមជាមួយនឹង កម្លាំងថ្ម 1960mAh

គួរបញ្ជាក់ផងដែរថា ការអះអាងទៅលើ លក្ខណៈពិសេសនិងរូបរាង របស់ទូរស័ព្ទដៃ iPhone 6 នេះគឺបានមក ពីលោក Iskander Utebaev និងលោក Ran Avni។

សូមទស្សនា វីដេអូខាងក្រោម ដើម្បីដឹងពី ការអះអាងទៅ លើរូបរាងរបស់ iPhone 6៖




បើរូបរាងបែបនេះមែននោះ តើប្រិយមិត្ត ពេញចិត្តដែរទេ?

ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]