យោងតាមប្រភពព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ក្រុមហ៊ុនកូកាកូឡា បានផលិតកូកាកូឡាថ្មី ដែលមានដបពណ៌បៃតង ដើម្បីជំនួយដល់សុខភាព ហើយនឹងត្រូវដាក់លក់ នៅក្នុងប្រទេសអង់គ្លេស នាពេលឆាប់ៗខាងមុខនេះ។

កូកាកូឡាដបពណ៌បៃតងថ្មីនេះ មានឈ្មោះថា “Coca-Cola Life” ដែលវាមានជាតិស្ករ និងជាតិកាឡូរី តិចជាងកូកាកូឡាធម្មតា ដល់ទៅ៣ដងឯណោះ។ Coca-Cola Life បានបើកដំណើរការ ជាផ្នែកមួយនៃការសហការណ៏គ្នា រវាងឧស្សាហកម្ម របស់ក្រុមហ៊ុនកូកាកូឡា និងរដ្ឋាភិបាល ដើម្បីដោះស្រាយ និងកាត់បន្ថយ បញ្ហាធាត់លើសទំងន់របស់ប្រជាជន។

យ៉ាងណាមិញ ជាតិផ្អែមនៅក្នុង Coca-Cola Life គឺបានផ្សំឡើងដោយ ស្ករ និងការចំរាញ់ចេញពីស្លឹក Stevia ដោយ Coca-Cola Life ចំណុះ ៣៣០មីលីលីត្រមួយកំប៉ុង ផ្ទុកសារជាតិស្ករត្រឹមតែ ២២.១ក្រាមប៉ុណ្ណោះ។

ស្លឹក Stevia

គួរបញ្ជាក់ផងដែរថា Coca-Cola Life បានបង្កើតនៅក្នុងប្រទេសអាហ្សង់ទីន បន្ទាប់ពីធ្វើការស្រាវជ្រាវ អស់រយៈពេល៥ឆ្នាំ នៅក្នុងប្រទេសនេះ។

Coca-Cola Life នេះ នឹងត្រូវដាក់លក់ នៅក្នុងប្រទេសអង់គ្លេស នៅក្នុងខែកញ្ញា ឆ្នាំ២០១៤ នេះ បន្ទាប់ពីបានដាក់លក់ នៅក្នុងប្រទេសអាហ្សង់ទីន កាលពីខែមិថុនា និងប្រទេសឈីលី កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ៕

Coca-Cola Life កំប៉ុង ចំណុះ ៣៣០មីលីលីត្រ

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]