ភ្នំពេញ ៖ សុខ ពិសី តារាចម្រៀងស្រី លេចធ្លោជាងគេនៅ ផលិតកម្ម សាន់ដេ ត្រូវបានប្រភព មួយចំនួន បង្ហើបឲ្យ ដឹងថា តារា ស្រីសម្តីផ្អែម និងពូកកែធ្វើចរិកម៉្ងិកម៉្ងក់ គួរឲ្យក្នាញ់រូបនេះ នាងមិនបានទៅសម្តែង នៅឯទឹកដីរបស់ លោក បារ៉ាក់អូបាម៉ាទេ ពោលស្រាប់តែថ្មីៗនេះ លេចឮថានាងកំពុង តែស្នាក់នៅ ក្នុងទីក្រុងសាំងហ្គាពួរ ប្រទេសសឹង្ហបុរី ដែលជាព័ត៌មានមួយ ធ្វើឲ្យ មានការភ្ញាក់ផ្អើល រំជើបរំជួល យ៉ាងខ្លាំង ពីសំណាក់អ្នក សិល្បៈដូចគ្នា និង ជាពិសេស យុវវ័យដែលចូលចិត្ត គាំទ្រនាង តាម បណ្តាញ Facebook ។

រយៈពេលជិតមួយខែមកហើយដែលដំណឹងនៃការចាកចេញ របស់សុខ ពិសី គឺមិនត្រូវបាន បែកធ្លាយ ជាសាធារណៈ នោះទេ ហើយគេក៏ឆ្ងល់ដែរថា បើនាងទៅសម្តែងនៅ អាមេរិក តើនាងទៅជាមួយ តារាណាខ្លះ ? តាមរយៈសមាគមខ្មែរ មួយណា ? ហើយ មានរយៈពេល ប៉ុន្មានខែ ? ហើយទៅសឹង្ហបុរីក៏ដូចគ្នាដែរ ។ អាថ៌កំបាំងទាំងអស់នេះ ត្រូវបាន សុខ ពិសី វេចខ្ចប់បានជិត ឈឹងល្អណាស់ ពោលគឺរហូតដល់ មានដំណឹងថា វត្តមាននាងនៅក្នុង ប្រទេសសឹង្ហបុរី ទើបមានអ្នក ភ្ញាក់ផ្អើលគ្រប់គ្នា ថានាង មិនបានទៅអាមេរិក ។

តាមរយៈលេខទូរស័ព្ទចំនួន៤ខ្សែ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ធ្លាប់ទាក់ទង សម្ភាសន៍នាង គឺត្រូវបានបិទ ទាំងអស់ ក៏ប៉ុន្តែមានលេខទូរស័ព្ទ មួយខ្សែនៅទទួល ការហៅចូលបាន តែគ្មានអ្នកលើក ។ ទស្សនិកជនពិតជាមិនទាន់អស់ចិត្ត ខណៈ ពួកគាត់មិនទាន់បានជ្រាបច្បាស់ ពីមូលហេតុ ដែលនាងមិន ទៅសម្តែងនៅ សហរដ្ឋអាមេរិក ព្រោះសុខ ពិសី កន្លងមកនាងកម្រ មានអាថ៌កំបាំង ណាមួយលាក់ លៀមពីក្រសែភ្នែក មហាជន នោះឡើយ ។

កាលេចឮនេះ ត្រូវបានគេដាក់ការសង្ស័យថា សុខ ពិសី អាចមានភារកិច្ច ចាំបាប់ណាមួយ នៅក្នុង ប្រទេសសឹង្ហបុរី ដែល នាងត្រូវ បំពេញ ក្នុងរយៈពេលយូរគួរសម ទើបនាង សុខចិត្តសុំច្បាប់ពី ផលិតកម្ម សាន់ដេ រហូតដល់ទៅ ៣ខែ ។

លោក ឡាយ សុខចំរើន ជាចាងហ្វាងផលិតកម្ម សាន់ដេ ធ្លាប់បានអះអាងថា សុខ ពិសី បានសុំច្បាប់ លោករយៈពេល ៣ខែ ដើម្បីចេញទៅ សម្តែងនៅអាមេរិច តែរហូតមកដល់ពេលនេះ ស្រាប់តែបាត់ដំណឹង នាងសូន្យឈឹង សូម្បីតែក្រុមគ្រួសារ ក៏មិន អាច ទំនាក់ទំនងបានដែរ ។

មហាជនសង្ឃឹមថា សុខ ពិសី និងចេញមុខបកស្រាយឲ្យអស់មន្ទិលសង្ស័យ នៅពេលនាង ត្រលប់មកពី ប្រទេសសឹង្ហបុរី វិញ ហើយមូលហេតុ ក៏នឹងត្រូវបានដឹងនៅពេល ជាមួយគ្នានោះផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ៖ យ៉ាន់ សុខរិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី