ការប្រកួតបាល់ទាត់ពិភពលោក នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះហើយ ដោយក្រុមទាំង ៣២ មកពី ៣២ ប្រទេស ជុំវិញពិភពលោក នឹងប្រកួតប្រជែងគ្នា ស៊ីសាច់ហុចឈាម ដណ្តើមពានរង្វាន់ World Cup ឆ្នាំ ២០១៤ ដែលប្រព្រឹត្តនៅទ្វីបអាមេរិកខាងត្បូង ពោលគឺប្រទេសប្រេស៊ីល។


កន្លងទៅ ខ្មែរឡូតធ្លាប់ចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងតម្លៃទីផ្សារ របស់ក្រុមជម្រើសជាតិនិមួយៗ រួចមកហើយ ប៉ុន្តែថ្ងៃនេះប្រិយមិត្តនឹងបានស្គាល់ថា តើកីឡាដ្ឋានណាខ្លះ ដែលទទួលភារកិច្ច ប្រារព្ធការប្រកួត បាល់ទាត់ពិភពលោក ដូចខាងក្រោម៖

-          កីឡាដ្ឋាន Mineirão ស្ថិតនៅទីក្រុង Belo Horizonte ចំនួនផ្ទុក ៦៤,០០០ នាក់

-          កីឡាដ្ឋាន Estádio Nacional ស្ថិតនៅទីក្រុង Brasilia ចំនួនផ្ទុកនាក់ ៧១,៤១២ នាក់

-          កីឡាដ្ឋាន Arena Pantanal ស្ថិតនៅទីក្រុង Cuiabá ចំនួនផ្ទុក ៤៣,០០០ នាក់

-          កីឡាដ្ឋាន Arena da Baixada ស្ថិតនៅទីក្រុង Curitiba ចំនួនផ្ទុក ៤១,០០០ នាក់

-          កីឡាដ្ឋាន Arena Castelão ស្ថិតនៅទីក្រុង Fortaleza ចំនួនផ្ទុក ៦៣,៩០៣ នាក់

-          កីឡាដ្ឋាន Arena da Amazônia ស្ថិតនៅទីក្រុង Manaus ចំនួនផ្ទុក ៤៤,០០០ នាក់

-          កីឡាដ្ឋាន Arena das Dunas ស្ថិតនៅទីក្រុង Natal ចំនួនផ្ទុក ៤៣,០០០ នាក់

-          កីឡាដ្ឋាន Jose Pinheiro Borda ស្ថិតនៅទីក្រុង Porto Alegre ចំនួនផ្ទុក ៥២,០០០ នាក់

-          កីឡាដ្ឋាន Pernambuco ស្ថិតនៅទីក្រុង Recife ចំនួនផ្ទុក ៤៦,០០០ នាក់

-          កីឡាដ្ឋាន Maracanã ស្ថិតនៅទីក្រុង Rio de Janeiro ចំនួនផ្ទុក ៧៨,៨៣៨ នាក់

-          កីឡាដ្ឋាន Fonte Nova ស្ថិតនៅទីក្រុង Salvador ចំនួនផ្ទុក ៥៣,៧០០ នាក់

-          កីឡាដ្ឋាន Arena de Itaquera ស្ថិតនៅទីក្រុង Sao Paulo ចំនួនផ្ទុក ៦៥,០០០ នាក់


ចូលរួមទស្សន៍ទាយ បាល់ទាត់ពិភពលោក ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹក! ចុច 


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]