អង់គ្លេស៖ នាពេលកន្លងនេះ ក្រុមអ្នកវិទ្យាសាស្ត្របាន បង្ហាញនូវគំនិត ថ្មីទាក់ទងទៅនឹង ផលអវិជ្ជមានរបស់ ទូរស័ព្ទដៃទៅលើ សភាពដែលអាច មានកូនរបស់បុរស។

បុរសដែលតែងតែ ដាក់ទូរស័ព្ទដៃ របស់ពួកគេក្នុង ហោប៉ៅខោអាចនឹង ទទួលផលអាក្រក់ ពីចំហាយនៃវិទ្យុសកម្ម ដែលធ្វើអោយ ឱកាសក្នុងការ បន្តពូជរបស់ពួកគេ ធ្លាក់ចុះ។

ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Exeter បានរកឃើញថា វិទ្យុសកម្មដែលមាន ផ្ទុកសារជាតិមេដែក អគ្គិសនីបានធ្វើអោយ ការបម្លាស់ទី និងភាពសម្រេចបាន នៃមេជិវិតរបស់បុរស បានធ្លាក់ចុះ ៨%។

Dr. Fiona Mathews ប្រធានក្រុមស្រាវជ្រាវ នៃសាកលវិទ្យាល័យ Exeter បាននិយាយថា ពួកយើងបានរកឃើញ ជំហានដំបូងពី ផលប៉ះពាល់របស់ វិទ្យុសកម្មទៅលើ ការបន្តពូជ របស់បុរស តែពួកយើងត្រូវ ស្រាវជ្រាវបន្តទៀត ដើម្បីបញ្ចេញការ សន្និដ្ឋានដ៏ត្រឹមត្រូវ និងច្បាស់លាស់មួយ។

បើយោងតាម របាយការណ៍បាន អោយដឹងថា យុវវ័យភាគច្រើន ជុំវិញពិភពលោក ពេលនេះសុទ្ធតែមាន ទូរស័ព្ទដៃប្រើ សឹងតែគ្រប់គ្នា ហើយប្រហែលជា ១៤%នៃប្តីប្រពន្ធ ស្ថិតក្នុងប្រទេស ជឿនលឿនកំពុងប្រឈមមុខ នឹងការអត់មានកូន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបតំណាង

ប្រភព៖ ឌេលីម៉ែល

ការចាប់អារម្មណ៍ខ្មែរឡូត៖

ចុះប្រិយមិត្ដធ្លាប់ទស្សនា មេជីវិតរាប់លានក្បាល កំពុងប្រលងប្រណាំងគ្នា ដើម្បីចង់ក្លាយជាមនុស្ស ហើយឬនៅ?

ការបង្កកំណើត គឺជារឿងដ៏អស្ចារ្យ របស់មេជីវិតឈ្មោលមួយ ដែលប្រឈមទៅនឹងការបង្រួបបង្រួម ជាមួយនឹងស៊ុត និងបង្កើតបានជាជីវិតមនុស្សថ្មី ដែលជារឿងដ៏មិនគួរឲ្យជឿ។

យ៉ាងណាមិញ ការធ្វើដំណើររបស់មេជីវិតឈ្មោល ត្រូវបានមើលឃើញ ដោយមានលម្អិតសម្បូរបែប និងការពិពណ៌នាជាមួយនឹង ការយល់ដឹង ដ៏ល្អឥតខ្ចោះនៃបុរាណសរីរវិទ្យា។ ក៏ដូចជា វីដេអូខាងក្រោមនេះផ្ទាល់ គឺជាការ រចលនាវេជ្ជសាស្រ្តពិពណ៌នា ពីដំណើរការនៃការបង្ក កំណើតមនុស្ស។ ដោយនៅក្នុងនោះ មានការបង្ហាញពីអនុភាពនៃ ការពង្រីកកោសិកាមេជីវិតឈ្មោលតាមរយៈការតស៊ូ ឧបសគ្គជាច្រើននៅក្នុង បំពង់បន្តពូជស្ត្រី ខណៈពេលដែលប្រជែង ជាមួយនឹង មេជីវិតរាប់លានទៀត ដើម្បីឈានដល់ស៊ុត។

សូមទស្សនាវីដេអូនេះ ដែលបង្ហាញពី ការមេជីវិតឈ្មោល រត់ចូលទៅក្នុងស៊ុតរបស់ស្ដ្រី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]