ប្រិយមិត្ដប្រហែលជាធ្លាប់ Vanness Wu ដែលធ្លាប់ជាសមាជិកនៃក្រុម F4 ដែលជាក្រុមតារាសម្ដែងតៃវ៉ាន់កាលពីមុនហើយ។

សម្រាប់ពេលថ្មីៗនេះតារាសម្ដែង និងតារាចម្រៀងដ៏ល្បីល្បាញ Vanness Wu រួមជាមួយនឹង មិត្ដស្រីដែលមានចំណងស្នេហ៏ដ៏យូរអង្វែង បានប្រកាសភ្ជាប់ពាក្យជាមួយគ្នា។ គូសេ្នហ៍មួយនេះ បានប្រាប់អ្នកសារពត៌មានថា ពួកគេគ្រាន់ធ្វើពិធីភ្ជាប់ពាក្យនេះ ដោយធ្វើការណាត់ជួបជាមួយនឹងឪពុក ម្ដាយសងខាងនិងញាំអាហារពេលល្ងាចជាមួយគ្នាតែប៉ុណ្ណោះ។  ម្យ៉ាងវិញទៀត តារាមួយដួងនេះត្រូវបាន គេដឹងថាមានអាយុ ៣៣ឆ្នាំ និងចាប់ផ្ដើមមានទំនាក់ទំនង ជាមួយ Arissa កាលពីអាយុ២៩ឆ្នាំ ក្នុងអំឡុងឆ្នាំ ២០០៦​។​ ខ្មែឡូតសូមជូនពររឲ្យអ្នកទាំង ពីររៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ៕

 Vanness Wu  និង Arissa

ក្រុម F4

រៀបចំដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]