លក្ខណៈវិនិច្ឆ័យទូទៅរបស់ ក្រុមហ៊ុន Samsung នៃឧបករណ៍អេឡិចត្រូ និកចល័តស៊េរី Galaxy ជាមួយប្រព័ន្ធដំណើរ ការសុវត្ថិភាព KNOX ដែលត្រូវបានកំណត់ថាជាឧបករណ៍ អេឡិចត្រូនិកមានគុណសម្បត្តិ គ្រប់គ្រាន់លើសុវត្ថិភាពរក្សាទិន្នន័យ ដោយទីភ្នាក់ងារប្រព័ន្ធ ការពារព័ត៌មាន (DISA) សម្រាប់ប្រើប្រាស់នៅក្នុងកង យោធាសហរដ្ឋអាមេរិក ទីភ្នាក់ងារសហព័ន្ធ និងអង្គការស្រប ច្បាប់មួយចំនួនទៀត។

រាជធានីភ្នំពេញ ថ្ងៃទី 02 ខែ មិថុនា 2014៖ ក្រុមហ៊ុន Samsung បានចេញសេចក្តី ប្រកាសក្នុងពេលថ្មីនេះថា ឧបករណ៍អេឡិចត្រូនិចរបស់ Samsung ដែលភ្ជាប់មកជាមួយ ប្រព័ន្ធសុវត្ថិភាព Samsung KNOX ចំនួន 5 ម៉ូឌែល ត្រូវដាក់បញ្ចូលទៅក្នុង ទីភ្នាក់ងារការពារប្រព័ន្ធព័ត៌មាន (DISA)ដែលជាបញ្ជី អនុម័តផលិតផល (APL) នៅថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2014។ ឧបករណ៍អេឡិចត្រូនិចទំាង 5 ម៉ូឌែលមានទូរស័ព្ទ Samsung Galaxy S4, Samsung Galaxy S4 Active, ទូរស័ព្ទ Samsung Galaxy Note 3, Samsung Galaxy Note Pro 12.2 និង Samsung Galaxy Note 10.1 2014 Edition ដែលម៉ូឌែលទំាងនេះដំណើរការដោយ Android 4.4 (Kit Kat) ជាមួយប្រព័ន្ធសុវត្ថិភាព KNOX។ ការបើកឡើងពីបណ្តាញ ការពារទៅឧបករណ៍អេឡិចត្រូនិក Samsung ដំណើរការដោយប្រព័ន្ធ Android ជាមួយនឹងប្រព័ន្ធ ការពារសុវត្ថិភាព KNOX មន្ត្រីក្រសួងការពារជាតិ (DoD) នឹងរីករាយជាមួយជម្រើសកាន់ តែច្រើននៃឧបករណ៍អេឡិចត្រូនិច ចល័តនៅសមរភូមិ បន្ទាយ និងនៅក្នុងការិយាល័យ ខណៈពេលដែលបង្កើន ភាពបត់បែន និងការជំរុញឱ្យមានការធ្លាក់ ចុះនូវការចំណាយ។

លោក Injon Rhee ប្រធានជាន់ខ្ពស់ KNOX ពាណិជ្ជផ្នែកព័ត៌មានវិទ្យា និងទូរស័ព្ទចល័ត បានឱ្យដឹងថា "អ្វីដែលច្រើនជាងអ្នកនាំមុខគេ លើឧបករណ៍អេឡិចត្រូនិកនៅ ក្នុងឧស្សាហកម្ម ការដាក់បញ្ចូលឧបករណ៍អេឡិចត្រូនិចទំាង 5 ម៉ូឌែលទៅក្នុង បញ្ជីអនុម័តផលិតផល (APL)   ជាមួយនឹងប្រព័ន្ធការពារ សុវត្ថិភាព KNOX ដែលនាំមកនូវចក្ខុវិស័យរួម រវាងសហគ្រាស និងសហគ្រាស (B2B) នៃក្រុមហ៊ុន Samsung ដើម្បីក្លាយជាក្រុមហ៊ុននាំមុខ ទីផ្សារលើផ្នែក Hardware និង Software ដែលមានមូលដ្ឋានរួមបញ្ចូល សុវត្ថិភាពនៃភាពប្រែប្រួល និងបទពិសោធន៍អ្នកប្រើប្រាស់ ដែលជាប្រយោជន៍សម្រាប់រដ្ឋាភិបាល សហរដ្ឋអាមេរិកក្នុងការបំពេញ បេសកម្មរបស់ពួកគេ" ហើយលោកក៏បន្ថែមទៀតថា "លើសពីនេះទៀត វាគឺជាការរួមបញ្ចូលគ្នាតែមួយ គត់នៃសន្តិសុខ និងអន្តរប្រតិបត្តិការដែលអនុញ្ញាត ឱ្យក្រុមហ៊ុន Samsung បំពេញ និងឆ្លើយតបទៅក្រសួងការពារជាតិ (DoD) ដែលតម្រូវការកត់ចំណាំយ៉ាង ម៉ត់ចត់នៃការជ្រើសរើស ឧបករណ៍អេឡិចត្រូនិកដែល អនុម័តដោយរដ្ឋាភិបាល សម្រាប់ការប្រើប្រាស់របស់កងយោធា និងសហព័ន្ធសហរដ្ឋអាមេរិក»។

បញ្ជីអនុម័តផលិតផល (APL) ដែលត្រូវបានចេញផ្សាយដោយ DISA ផ្តល់ការអនុម័តជាផ្លូនការ លើការវិភាគនៃឧបករណ៍ អេឡិចត្រូនិកចល័តដែលមាន មុខងារច្រើនដើម្បីគាំទ្រដល់សុវត្ថិភាព ផ្លាស់ប្តូរចល័តសម្រាប់កង ទ័ពសហរដ្ឋអាមេរិក ទីភ្នាក់ងាររដ្ឋាភិបាល សហរដ្ឋអាមេរិក និងអង្គការសន្តិសុខ។ ដើម្បីបំពេញតាមដំណើរ ការអនុម័ត DISA បានយ៉ាងម៉ត់ចត់ ឧបករណ៍ដែលភ្ជាប់ ជាមួយប្រព័ន្ធសុវត្ថិភាព KNOX បានបង្ហាញអនុលោមតែមួយគត់ ដោយស្របលើចំណុចដែល កំណត់ជាង 100 ចំណុច ចាប់ពីការសរសេរកូដសំងាត់ ដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីគាំទ្រនៃបទដ្ឋាន បណ្តាញសុវត្ថិភាព។

រួមជាមួយនោះការណែនាំអនុវត្តន៍ បច្ចេកទេសសុវត្ថិភាព (STIG) សម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលភ្ជាប់មកជាមួយ Samsung KNOX ត្រូវបានកែទម្រង់ថ្មី្ Version 2 ដែលផ្អែកលើមុខងារ សន្តិសុខ NIAP ព័ត៌មានពីការការពារជា មូលដ្ឋាននៅក្នុងខែ មេសា ឆ្នាំ 2014 បន្ទាប់ពីកំណែដំបូង ដែលដាក់ចេចេញនៅខែ ឧសភា ឆ្នាំ 2013 ។

ប្រព័ន្ធប្រតិបត្តិការ Android STIG របស់ Samsung ជាមួយ KNOX ផ្តល់នូវបច្ចេកទេសសុវត្ថិភាព និងការអនុវត្តន៍លម្អិត សម្រាប់ការអនុវត្តន៍លើសេចក្តី ពង្រាងអនុស្សរណៈសន្តិសុខ គ្រប់ជ្រុងជ្រោយទៅ ប្រព័ន្ធប្រតិបត្តិការ Android ក្នុងការប្រើប្រាស់ជាច្រើន នៃឧបករណ៍អេឡិច ត្រូនិចចល័តរបស់ Samsung។ គោលនយោបាយរបស់ក្រសួងការ ពារជាតិតម្រូវឱ្យរាល់ការ ប្រើប្រាស់ព័ត៌មានវិទ្យាដើម្បី ដោះស្រាយព័ត៌មានរបស់ក្រសួង ត្រូវតែអនុវត្តតាមគោល នយោបាយ ស្តង់ដារសុវត្ថិភាពខ្ពស់បំផុត ស្ថាបត្យកម្ម ការត្រួតពិនិត្យសន្តិ សុខសុវត្ថិភាព និងនីតិវិធីត្រឹមត្រូវ។

ក្រុមហ៊ុន Samsung បានស្វះស្វែងរកការបញ្ជាក់ ពីសន្តិសុខសុវត្ថិភាពរដ្ឋាភិបាល នៅទូទាំងពិភពលោកសម្រាប់ឧបករណ៍ Samsung ដែលភ្ជាប់ជាមួយ KNOX សម្រាប់ប្រើនៅក្នុងបណ្តាញរដ្ឋាភិបាល ទូទាំងពិភពលោក។ ជាលទ្ធផលនៃការផ្តួចផ្តើម រដ្ឋាភិបាលអង់គ្លេស ដែលថ្មីៗនេះទើបចេញផ្សាយពី ឧបករណ៍អេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ (End User Device) គោលការណ៍ណែនាំសន្តិសុខសុវត្ថិភាព សម្រាប់ឧបករណ៍អេឡិចត្រូនិកជាមួយ Samsung KNOX ដំណើរការដោយប្រព័ន្ធ Android។ លើសពីនេះទៀត Mobile Device Fundamentals Protection Profile (MDFPP) Common Criteria (CC) បានធានាបញ្ជាក់ផងដែរលើទូរស័ព្ទ Samsung Galaxy S5 និង Samsung Note 10.1 2014 Edition ក្នុងខែ ឧសភាឆ្នាំ 2014 និង Samsung Galaxy S4, Samsung Galaxy Note 3, Samsung Galaxy Note Pro 12.2 នៅក្នុងខែ កុម្ភៈ ឆ្នាំ 2014។

អំពីក្រុមហ៊ុន Samsung Electronics co., Ltdគឺជាក្រុមហ៊ុននាំមុខគេក្នុងពិភព លោកលើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរ បែបតាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។ ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។

អំពី Samsung KNOX

Samsung KNOX ជាប្រព័ន្ធសុវត្ថិភាពដែល បង្កើនសុវត្ថិភាពនៃទិន្នន័យនៅលើឧបករណ៍ អេឡិចត្រូនិចដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android។ ប្រព័ន្ធសុវត្ថិភាព KNOX ផ្តល់ទំនុកចិត្តលើការចាប់ផ្តើម ប្រព័ន្ធដំណើរការ ផ្តល់អ្វីដែលជាតម្រូវការ ប្រតិបត្តិកម្មវិធីផ្ទុក និងបញ្ជូនទិន្នន័យ ខណៈពេលដែលរក្សាមុខងារពេញ លេញនៃប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធអេកូ។ ការប្រើលាយបញ្ចូលគ្នានៃ Hardware និង Software Samsung KNOX ផ្តល់ជូននូវមូលដ្ឋានសុវត្ថិភាព និងសម្ថភាពការគ្រប់គ្រង ដែលបម្រើសេចក្តីត្រូវការ របស់ក្រសួងការពារជាតិ រដ្ឋាភិបាល និងសហព័ន្ធ សុវត្ថិភាពសាធារណៈ និងបរិស្ថានសហគ្រាស។

To discover more, please visit www.samsungknox.com.

ដើម្បីយល់កាន់តែច្បាស់អំពី Samsung Knox សូមចូលទៅកាន់ www.samsungknox.com

ដើម្បីយល់កាន់តែច្បាស់អំពី DISA សូមចូលទៅកាន់ http://www.disa.mil/

ដើម្បីយល់កាន់តែច្បាស់អំពី APL សូមចូលទៅកាន់ https://aplits.disa.mil/processAPList.do





បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]