មនុស្សភាគ ច្រើនបានបំភ្លេច ចោលនូវការ ភ្ជាប់Cover Letter ជាមួយនឹង ប្រវត្តិរូប សង្ខេបនៅ ពេលដែលគេ ដាក់ពាក្យធ្វើការ នៅក្នុងក្រុមហ៊ុន មួយ ព្រោះគេយល់ថា វាមិនចាំបាច់ ទៀតនោះទេ។  យ៉ាងណាមិញ វាប្រៀប បីដូចជា សេចក្តីផ្តើមមួយ ដែលវាអាចជះ ឥទ្ធិពលដល់ និយោជិក ក្នុងការពិចារណា នូវសមត្ថភាពរបស់អ្នក មុននឹងគេសម្រេច ចិត្តជ្រើសរើស អ្នកឲ្យមកធ្វើការសម្ភាសន៍។ ម្យ៉ាងទៀត Cover Letter នេះផ្តល់នូវ ព័ត៌មានសង្ខេប អំពីប្រវត្តិសិក្សា និង បទពិសោធន៍ការងារ របស់អ្នក បន្ថែមពីលើប្រវត្តិរូបអ្នក ផងដែរ។ ដូច្នេះ ដើម្បីសរសេរ Cover Letter មួយឲ្យបានល្អ នោះអ្នកគួរតែ បញ្ចូលនូវព័ត៌មាន ៤ចំនុច ដូចខាងក្រោមនេះ៖

១. មនុស្ស ដែលអ្នកស្គាល់

បើសិនជាអ្នក ស្គាល់នរណាម្នាក់ ដែលធ្វើការក្នុង ក្រុមហ៊ុនដែល អ្នកចង់ដាក់ពាក្យ រឺក៏ធ្វើការ ក្នុងក្រុមហ៊ុនដទៃ ដែលមានឋានៈខ្ពស់ គួរសមនោះ អ្នកគួរតែ ដាក់ឈ្មោះ និង ឋានៈ របស់គេ នៅឃ្លា ដំបូងគេ នៃ cover letter អ្នក។ ឧទាហរណ៍៖ ខ្ញុំបានដឹង ព័ត៌មាននេះ តាមរយៈលោក សូនី ស្មីត ដែលបំរើការ ផ្នែកគណនេយ្យ ចំនូលចំនាយ ក្នុងក្រុមហ៊ុន ABC ជាដើម។

២. អ្នកជានរណា

អ្នកត្រូវតែ បញ្ជាក់ឲ្យបាន ច្បាស់ពីសមត្ថភាព ក៏ដូចជាចំនុចខ្លាំង របស់អ្នកដែលទាក់ទង នឹងការងារ ដែលអ្នកដាក់ពាក្យនេះ។ ឧទាហរណ៍៖ ខ្ញុំមានបទពិសោធន៍ ១៥ឆ្នាំ បំរើការក្នុង ក្រុមហ៊ុន ABC ផ្នែកគណនេយ្យចំនូលចំនាយ ហើយខ្ញុំជឿជាក់ថា ខ្ញុំមានសមត្តភាព គ្រប់គ្រាន់ដើម្បី បំពេញការងារនេះ ឲ្យបានល្អ។

៣. អ្វីដែលអ្នកអាចធ្វើបាន

អ្វីដែលអ្នកបាន ធ្វើពីមុនមក ក្នុងក្រុមហ៊ុនដែលអ្នក បានបំរើការពី មុនមក និង ភាពជោគជ័យ។ ឧទាហរណ៍៖ ខ្ញុំបានបញ្ចូល នូវប្រូក្រាម កុំព្យូរទ័រថ្មីមួយ យ៉ាងជោគជ័យ ដែលវាអាចគ្រប់គ្រង ប្រព័ន្ធទិន្នន័យ ការទូទាត់សាច់ប្រាក់ ត្រួតពិនិត្យ វិក័យបត្រ និង ប្រព័ន្ធផ្សេងៗ ទៀតជា ច្រើនផងដែរ ដែលវាជួយកាត់ បន្ថយនូវការ ប្រើប្រាស់កំលាំង ពលកម្ម និងចំនេញពេលវាលា បានយ៉ាង ច្រើនដល់ក្រុមហ៊ុន ថែមទៀតផង។

៤. អ្វីដែលអ្នកចង់បាន

បញ្ជាក់ប្រាប់ ពីគោលបំនងមុះមុត របស់អ្នកដល់ នយោជិក ក្នុងការងារមួយនេះ។ ឧទាហរណ៍៖ ខ្ញុំយល់ថា សមត្ថភាព និងបទពិសោធន៍ ការងាររបស់ ខ្ញុំពិតជាសាកសម ទៅនឹង តំនែងផ្នែក អ្នកគ្រប់គ្រង គណនេយ្យ ចំនូលចំនាយនេះ។ ខ្ញុំក៏បាន ភ្ជាប់ជាមួយនូវ ប្រវត្តិរូបសង្ខប សម្រាប់ពត៌មាន បន្ថែម ហើយខ្ញុំអាច មកធ្វើការសម្ភាសន៍ បានគ្រប់ពេលវេលា តាមដែលអ្នកត្រូវការ។

ដូច្នេះ ដើម្បីធ្វើឲ្យ cover letter របស់អ្នកមាន លក្ខណៈជាអ្នក ជំនាញនិង មានប្រសិទ្ធភាពនោះ អ្នកគួរតែបន្ថែម នូវចំនុចទាំងបួន ងាយៗ ខាងលើនេះ ទៅក្នុង cover letter អ្នក ហើយគួរចងចាំថា មិនត្រូវសរសេរវា ឲ្យលើសពីមួយ ទំព័រនោះទេ៕

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]