កាលពីថ្មីៗនេះ សហព័ន្ធ FIFA ទើបតែធ្វើការប្រកាស បង្ហាញមុខកីឡាករទាំង ២៣ នាក់ មកពីក្រុមជម្រើសជាតិទាំង ៣២ ក្រុម ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក ដែលមានកីឡាករសរុប ៧៨៦ នាក់ ស្មើនឹងតម្លៃទីផ្សារប្រហែល ៩.៦៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក។


ក្នុងនោះដែរ ក្រុមជម្រើសជាតិ អេស៉្បាញ ជាប់ជាក្រុមដែលថ្លៃជាងគេ ពោលគឺក្រុមការពារតំណែងជើងឯក ឆ្នាំ ២០១០ មួយនេះមានតម្លៃរហូតដល់ទៅ ៩១៦ លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង ៩.៥% នៃតម្លៃទីផ្សារ ខណៈប្រទេសដែលថោកជាងគេ គឺក្រុមជម្រើសជាតិ ហុងដូរ៉ាស ដែលមានតម្លៃត្រឹមតែ ៣១.១ លានដុល្លារសហរដ្ឋអាមេរិក បានត្រឹមតែ ០.៣២% នៃតម្លៃទីផ្សារតែប៉ុណ្ណោះ។


គួរបញ្ជាក់ផងដែរថា តម្លៃទីផ្សាររបស់កីឡាករនិមួយៗ គឺពឹងផ្អែកទៅលើកត្តាជាច្រើន ដូចជា ការបង្ហាញសមត្ថភាពបុគ្គល ក៏ដូចជាក្នុងក្រុម, បទពិសោធន៍ក្នុងប្រកួតអន្តរជាតិ, ប្រវត្តិកិច្ចសន្យា និងអាយុជាដើម។

តារាងតម្លៃទីផ្សារ របស់ក្រុមជម្រើសជាតិ ទាំង ៣២ ក្រុម៖

-       ក្រុមជម្រើសជាតិ អេស៉្បាញ តម្លៃ ៩១៦ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អាឡឺម៉ង់ តម្លៃ ៨២៨ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ប្រេស៊ីល តម្លៃ ៦៨៩ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ បារាំង តម្លៃ ៦០៧ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អាហ្សង់ទីន តម្លៃ ៥៧៧ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ប៊ែលស៊ិច តម្លៃ ៥១៣ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អង់គ្លេស តម្លៃ ៤៩២ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អ៊ីតាលី តម្លៃ ៤៧៦ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ព័រទុយហ្កាល់ តម្លៃ ៤៣៨ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្កាយ តម្លៃ ៣២១ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ហូឡង់ តម្លៃ ៣០៦ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ក្រូអាត តម្លៃ ២៨៥ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ កូឡុំប៊ី តម្លៃ ២៨០ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ រុស្សី តម្លៃ ២៧១ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ស្វីស តម្លៃ ២៦២ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ឆីលី តម្លៃ ២០៥ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អាយវ៉ូរីកូស តម្លៃ ១៧៩ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ កាម៉ូរ៉ូន តម្លៃ ១៧៤ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ប៊ូស្នៀ តម្លៃ ១៦៩ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ជប៉ុន តម្លៃ ១៤៤ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ម៉ិចស៊ិចកូ តម្លៃ ១៤២ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ហ្កាណា តម្លៃ ១៤២ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ នីហ្សេរីយ៉ា តម្លៃ ១២៨ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ក្រិច តម្លៃ ១១៨ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អេក្វាឌ័រ តម្លៃ ៩២.៦ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ សហរដ្ឋអាមេរិក តម្លៃ ៨៥.១ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អាហ្សឺរី តម្លៃ ៨៤.៣ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង តម្លៃ ៧៦.៥ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ កូស្តារីកា តម្លៃ ៤៣.៦ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អឺរ៉ុង តម្លៃ ៣៥.៥ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ អូស្ត្រាលី តម្លៃ ៣១.៥ លានដុល្លារសហរដ្ឋអាមេរិក

-       ក្រុមជម្រើសជាតិ ហុងដូរ៉ាស តម្លៃ ៣១.១ លានដុល្លារសហរដ្ឋអាមេរិក

ចូលរួមទស្សន៍ទាយ បាល់ទាត់ពិភពលោក ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹក!

ប្រភព៖ TIME

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ