ចោរវ័យក្មេងម្នាក់ត្រូវបានប៉ូលិសស៊ើបអង្កេតធ្វើការ ឃាត់ខ្លួនបន្ទាប់ពីខ្លួនបាន លួចទូរស័ព្ទដៃម៉ាក Samsung Galaxy Note ហើយត្រូវបានម្ចាស់ឃើញមុខនៅពេលដែល បុរសជាចោរបានថតរូបខ្លួនឯងជាមួយសង្សារ​ តាមរបស់កម្មវិធី Instagram ដោយប្រើប្រាស់ Account របស់ម្ចាស់ដើម។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅប្រទេសម៉ាឡេស៊ី មានចោរវ័យក្មេងម្នាក់បានភ្លាត់ស្នៀតអោយ ប៉ូលិសឃាត់ខ្លួនបាន បន្ទាប់ពីគេបាន លួចទូរស័ព្ទម៉ាក Samsung Galaxy Note ពីបុរសជនជាតិអាល្លឹម៉ង់ម្នាក់។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីលួចបានរយៈពេល ២ ថ្ងៃមក ម្ចាស់របស់ទូរស័ព្ទបានឃើញរូបចោរដែល បានលួចទូរស័ព្ទ នៅក្នុង Profile Intagram របស់គាត់ ដែលបុរសជាចោរបានថត ជាមួយសង្សារ។ គួរបញ្ជាក់ផងដែរថា ចោរម្នាក់នោះត្រូវបាន អ្នកលេងអិនធើណិតអោយឈ្មោះថា "ចោរដែលល្ងង់ជាងគេក្នុងឆ្នាំ ២០១២" ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបុរសម្នាក់នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]