ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ផ្ទះមួយខ្នងត្រូវបានដាក់ឲ្យភ្ញៀវទេសចរ ចូលទស្សនា ប៉ុន្តែអ្វីដែលអ្នកនឹកស្មាន មិនដល់នោះ គឺវាមិនមែនជាផ្ទះធម្មតាឡើយ គឺជាផ្ទះដែល មានដំបូលចុះក្រោម។

អ្នកពិតជាមានអារម្មណ៍ចំលែក ជាក់ជាមិនខាន ប្រសិនបើអ្នកបានចូលទៅក្នុង ផ្ទះក្រឡាប់ចាក់មួយនេះ ពីព្រោះតែគ្រឿងសង្ហារឹម និង វត្ថុផ្សេងទៀតត្រូវបាន ព្យួរចុះក្រោម ហើយពេលដែល អ្នកដើរ ហាក់ដូចជាដើរនៅលើ ពិដានអីចឹង។ អ្វីដែលពិសេសទៀតនោះ គឺកំរាលសំរាប់ដើរនៅក្នុងផ្ទះមួយនេះ ធ្វើអោយអ្នកដើរហាក់ដូចជា ចង់ដួល ពីព្រោះតែការរចនារបស់ កំរាលនេះធ្វើឲ្យអ្នកវិលមុខ។

គួរបញ្ជាក់ផងដែរ ការសាងសង់ផ្ទះដ៏ចំលែក នេះឡើង ត្រូវបានគេសាងសង់ឡើយ នៅក្នុងខែវិច្ឆិកា ២០១៣ ហើយបានបញ្ចប់នៅ ក្នុងខែ ឧសភាថ្មីៗ កន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ ។ ក្រោយពីសាងសង់រួច ផ្ទះក្រឡាប់ចាក់មួយខ្នងនេះ បានទទួលការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរ យ៉ាងខ្លាំង រហូតដល់ថ្នាក់តំរង់ជួរ គ្នាចូលផ្ទះនេះ ដើម្បីទទួលយកបទពិសោធន៍ ថ្មីប្លែក នៃពិភពក្រឡាប់ចាក់ ដែលពួកគេមិនធ្លាប់ជូបពីមុនមក។

តាមការឲ្យដឹងពីអ្នកចូលទស្សនាម្នាក់ ឈ្មោះ Qi Huang បានឲ្យដឹងថា គាត់មានអារម្មណ៍វិលមុខ ពេលដែលចូលក្នុងផ្ទះនះ ហើយអ្វីៗ ហាក់ដូចជាក្រឡាប់ចាក់អស់ហើយ។ ហើយមូលហេតុដែល បណ្តាលឲ្យគាត់មានអារម្មណ៍ថាវិលមុខ គឺបណ្តាលមកពី កំរាលឥដ្ឋមើលទៅដូចជា មានទឹកនៅពីលើ។

ចំនែកឯអ្នកចូលទស្សនាម្នាក់ទៀត បានឲ្យដឹងថា អ្វីដែលគាត់កោតសរសើរ នឹងការសាងសង់ផ្ទះនេះឡើង គឺការរចនារបស់ផ្ទះនេះ ហើយ មនុស្សធម្មតាពិតជា មិនអាចគិតឃើញ នូវគំនិតច្នៃប្រឌិតដ៏ អស្ចារ្យនេះចេញទេ។  ហើយពេលដែលលោក នៅក្នុងផ្ទះនេះ លោកមានអារម្មណ៍ថា ទឹករៀបនឹងធ្លាប់មកលើ រូបគាត់ចឹង ដែលធ្វើឲ្យគាត់ មានអារម្មណ៍ចំលែកចិត្ត យ៉ាងខ្លាំង។

យ៉ាងណាមិញក្មេងប្រុសម្នាក់ដែលមាន អាយុ ៩ ឆ្នាំបានប្រាប់ថា ខ្លួនហាក់ដូចជា ឈរនៅលើពិដាន ហើយផ្ទះនេះ ដូចជាក្រឡាប់ចាក់៕


 

តើប្រិយមិត្ត ចង់ចូលទស្សនាផ្ទះមួយខ្នងនេះទេ?

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]