ឥណ្ឌា ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិត បានធ្វើការវះកាត់ ដុំសាច់ដែល ដុះនៅក្នុងស្បូន ធំជាងគេបំផុត ក្នុងពិភពលោក មានទំងន់ជាង ១៣ គីឡូក្រាម ឲ្យស្រ្តី ជនជាតិឥណ្ឌាម្នាក់។

គូរបញ្ជាក់ផងដែរ ស្រ្តីរូបនេះ មានឈ្មោះថា Latha អាយុ ៥២ ឆ្នាំ បានប្រឈមមុខនឹង ការវះកាត់ ដ៏រន្ធត់មួយ ដែលក្រុមគ្រូពេទ្យបាន ចំនាយពេល ៣ ម៉ោង កន្លះ ដើម្បីយកចេញនូវ ដុំសាច់យក្សដែល នៅក្នុងពោះរបស់គាត់។

ប្រភពបានឲ្យដឹងទៀតថា ដុំសាច់ដ៏ធំសំបើមនេះ ត្រូវបានគេជឿថា បានដុះនៅក្នុងខ្លូន ស្ត្រីម្នាក់នេះ អស់រយៈពេល ជាង២០ ឆ្នាំ មកហើយមុនពេល ដែលគាត់បានមកដល់ មន្ទីរពេទ្យ ។ ការពិនិត្យដោយក្រុមគ្រូពេទ្យ បានបង្ហាញថា នៅពេលដែលគាត់ បានមកដល់មន្ទីរពេទ្យ ជាមួយនឹងឈាមហូរនោះ បណ្តាលមកពី ដុំសាច់ដែលធំ ភ្ជាប់ទៅនឹកផ្ទៃស្បូន បានសង្កត់ចុះ ដូច្នេះបណ្តាលឲ្យមានឈាមហូរ។ ស្រ្តីរូបនេះបានឲ្យដឹងថា គាត់បានធ្វើទុក្ខដោយ ដកដង្ហើមត្រដរខ្យល់ និង ដង្ហក់ អស់រយៈពេល បីបួនឆ្នាំកន្លងមកហើយ ប៉ុន្តែគាត់មិននឹកស្មាន ដល់ថាមានដុំសាច់ ដ៏ធំនៅក្នុងខ្លូនគាត់យ៉ាងនេះទេ។

ចំនែកឯលោកវេជ្ជបណ្ឌិតដែល បានវះកាត់ស្រ្តីរូបនេះ បាននិយាយថា ដុំសាច់នេះមានទំហំ ធ្ងន់ជាងទារកដែល នៅក្នុងផ្ទៃដល់ ទៅ ៥ ដងឯណោះ។ ពីដំបូង លោកមានកាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានពិនិត្យលទ្ធផលស្កេន ដែលដុំសាច់ស្បូនរបស់គាត់ រីកធំខ្លាំងដូច្នេះ និងត្រូវគេចាត់ទុកថា ដុំសាច់ស្បូនដែលធំជាងគេ បំផុតក្នុងពិភពលោក ។

លោកក៏បានឲ្យដឹងទៀតថា ការធ្វើការវះកាត់យកដុំសាច់ដ៏ធំ នេះចេញ លោកនិង វេជ្ជបណ្ឌិតដែលវះកាត់ជាមួយ ពិតជាមានការប្រុងប្រយ័ត្ន ខ្លាំងណាស់ពីព្រោះតែ ភ្ជាប់និង សង្កត់ទៅលើស្បូន។ ហើយពូកគាត់ក៏បានកាត់ស្បូន ស្រ្តីរូបនេះចោលហើយដែរ ដើម្បីជៀសវៀង ដុះដុំសាច់ឡើងវិញ នៅថ្ងៃក្រោយ ៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]