ភ្នំពេញ៖ តារាចម្រៀងជើងថ្មី របស់ផលិតកម្ម ហង្សមាស កំពុងតែមានប្រជាប្រិយភាព កញ្ញា សួស វីហ្សា បច្ចុប្បន្នបានសាងកេរ្ដិ៍ឈ្មោះល្បី ក្នុងទីផ្សារចម្រៀង ដែលមហាជនពេញនិយម ជាច្រើនមើលឃើញ ពីទេពកោសល្យនិង តែងកោតសរសើរ ពីទឹកដមសំឡេងដ៏ពីរោះ ក្រអួនក្រអៅ ពិសេសស្ទីល នៃការរៀបចំតុបតែងខ្លួន បែបសាមញ្ញៗ តែមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងទាក់ទាញ សម្រាប់មិត្តយុវវ័យសម័យថ្មី។

ស្របពេលជាមួយគ្នានេះ ក៏មានទស្សនិកជនអ្នកគាំទ្រ និងអ្នកនិយមតាមដាន រឿងរ៉ាវតារាក្នុងស្រុកបាននាំគ្នានិយាយថា វីហ្សា ចាប់តាំងពីមានឈ្មោះល្បី និងទាញបានប្រជាប្រិយភាពខ្លាំង ក្រោយចូល ក្នុងផលិតកម្ម ហង្សមាស មកនោះ ឃើញថាពេលនេះ នាងហាក់ឡើងយីអ៊ុនខ្ពស់ ធ្វើឲ្យមានសាច់មានឈាមស្រស់ថ្លា និងរីកមុខមាត់ដូចគ្រប់ជី។ ម្យ៉ាងទៀតអ្វី ដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះ គឺនាងឡើងទម្ងន់ប្លែកជាង ពេលមុនៗ។

ប្រភពពីអ្នកខ្លះ បាននិយាយស្រដៀងគ្នាថា មូលហេតុនាំឲ្យម្ចាស់បទ"កុំលើកទូរស័ព្ទគេ ពេលនៅក្បែរអូន " កញ្ញា សួស វីហ្សា ធាត់ឡើងគីឡូ ជាងមុនដូចនេះដោយសារ តែតារាស្រីសាច់សរូបរូបនេះ សប្បាយចិត្តពីភាពជោគជ័យ ក្នុងអាជីពសិល្បៈ ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏សប្បាយចិត្ត នៅពេលមានប្រុសស្នេហ៍ស្រលាញ់ ថែមទាំងបុរសម្នាក់ នោះពូកែយកចិត្ត តម្រូវតាមការចង់បាន របស់នាង មិនឲ្យមានការខឹងចិត្តឡើយ។

ប្រភពបានបន្តថា សួស វីហ្សា មួយរយៈចុងក្រោយនេះ ហាក់មានរូបរាងធាត់បែកសាច់ជាងមុន ដែលធ្វើឲ្យរង្វង់មុខរបស់នាង ឡើងពេញមូលក្រឡង់ ជាមួយនឹងសាច់ស្បែកសខ្ចីម៉ដ្ឋ រលោងគួរឲ្យគ្រឺតក្នាញ់ និងជាទីពេញចិត្តពីសំណាក់ក្រុមកន្លង់ អ្នកសម្បូរទ្រព្យស្តុក។មានមតិខ្លះ បានលើកឡើងថា វីហ្សា ឡើងទម្ងន់ពិតមែន តែនាងនៅមាន រូបសម្រស់ស្រស្អាត ។ ចំណែកខ្លះទៀតបាននិយាយថា បើ វីហ្សា បណ្តោយខ្លួនឲ្យទម្ងន់កាន់តែឡើងជាងនេះត ទៅទៀត នាងអាចនឹងប្រឈមមុខ នឹងការបាត់បង់រូបរាងដ៏ស្រឡូន ស្រស់សោភាជាក់ជាពុំខាន។

យ៉ាងណាក្តី ការបែកសាច់បែកឈាម និងឡើងទម្ងន់ប្លែក របស់តារាចម្រៀងស្រី ល្បីឈ្មោះ កញ្ញា សួស វីហ្សា នាពេលនេះ ត្រូវបានគេចាត់ទុកថា មកពីកញ្ញា សួស វីហ្សា សប្បាយចិត្តទាំង លើអាជីពសិល្បៈ និងរឿងរ៉ាវជីវិតស្នេហាឯកជនខាងក្រៅ រហូតមកដល់ពេលបច្ចុប្បន្ន នៅតែមានការសង្ស័យ ពីសម្ព័ន្ធភាពស្នេហា លួចលាក់កំបាំង រវាងនាង និង បុរសម្នាក់ ជាថៅកែយានដ្ឋាន នៅក្រុងភ្នំពេញ។

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសំ ការបកស្រាយបន្ថែមពីកញ្ញា សួស វីហ្សា បាននៅឡើយទេ ខណៈលេខទូរស័ព្ទរបស់នាង បានឆ្លើយថា "កំពុងជាប់រវល់"៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា