ពិភពលោក៖ តម្រូវការរស់នៅបែបទំនើប របស់មនុស្ស បានធ្វើឲ្យមនុស្ស បានច្នៃប្រឌិត គំនិតប្លែកៗ និង សំភារៈរស់នៅប្លែកៗ ដល់សឹងតែមិននឹក ស្មានដល់  ។ មនុស្សក៏បានបង្កើតជា សណ្ឋាគារប្លែកៗ ទាំង១០ ជុំវិញពិភពលោកផងដែរ ។  ហើយក្នុងនោះមនុស្សក៏ បានបង្កើតគំនិតថ្មី ដោយយក អាងហែល ទឹកទៅដាក់លើអាគារសណ្ឋារគារខ្ពស់ៗ ធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនាសម័យបច្ចុប្បន្ន ។

សម្រាប់ថ្ងៃនេះ ខ្មែរឡូតនឹងនាំ ប្រិយមិត្តមកស្គាល់ អាងហែល ទឹកនៅលើ អាគារ ដ៏ ស្រស់ស្អាត និង ឡួយ ទាំង១០ នៅលើពិភពលោកខាងក្រោមនេះ ៖

១. អាងហែលទឹកនៅលើ អាគារ Marina Bay Sand  , សឹង្ហបុរី៖ 


អាងហែលទឹកមួយនេះ ជាអាងហែលទឹកបែបថ្មី ដ៏អស្ចារ្យជាងគេ ក្នុងពិភពលោក ដែលវានៅលើកម្ពស់ ១៩៨ ម៉ែត្រ និងនៅលើអាគារ ៥៥ជាន់ ។ ពេលអ្នកហែលទឹកលើ អាគារនេះ អាច មើលឃើញទីក្រុងសាំងហ្គាពួរទាំងមូល។ចំពោះប្រវែងអាងហែលទឹកមានទំហំប៉ុន តារាងបាល់ទាត់បី ដែលវាស្ថិតនៅលើអាគារចំនួនបី តគ្នា ។ ហើយត្រូវបានគេហៅថា ជាអាងហែលទឹកនៅលើអាគារខ្ពស់ធំជាងគេ។

២. អាងហែលទឹក នៅលើសណ្ឋារគារ ARTS , ប្រទេសអេស្ប៉ាញ់៖


អាង ហែលទឹកនេះ គឺត្រូវបានសាងសង់នៅលើសណ្ឋារគារ ទំនើបទល់មុខ នឹងធ្នេរខ្សាច់មួយ ក្នុងទីក្រុង Barcelona ដែលវានៅលើអាគារកម្ពស់ ៤៤ ជាន់ ។ ស្ថាបត្យកម្មសំណង់នេះ គឺអាចចាត់ថា ជាសំណង់អស្ចារ្យមួយ ដែលមានការច្នៃប្រឌិតអាគាររួមជា អាងហែលទឹកដ៏ ឡូយនេះ។

៣. អាងហែលទឹកនៅលើ សណ្ឋារគារ UNIQUE ប្រទេសប្រេស៊ីល ៖


អាងហែលទឹកនេះស្ថិតក្នុង សណ្ឋារគារដ៏ស្រស់ស្អាតមួយ ក្នុងទីក្រុង សៅ ប៉ូឡូ ( Sao Paulo ) វាតុបតែងពណ៌ប្លែកៗ ដែលគួរឲ្យចង់ ហែលលេងកំសាន្ត ។ ហើយវាដែលពិសេសទៀតនោះ គឺ អាងហែលទឹកនេះអាច ជះស្រមោលនៃអាគារខ្ពស់ក្នុងទីក្រុង ធ្វើឲ្យអាងហែល ទឹក នេះ កាន់តែអស្ចារ្យនឹងគួរឲ្យចង់ហែលកំសាន្ត ។

៤. អាងហែលទឹក នៅលើសណ្ឋារគារ Fasano ក្នុងប្រទេសប្រេស៊ីល៖

អាងហែលទឹកនេះ ស្ថិតនៅលើអាគារនៃសណ្ឋារគារ Fasano នៅក្នុងទីក្រុង Rio De Janeiro ដែលជាទីក្រុងល្បីនៅ ប្រទេសប្រេស៊ីល ។ អ្វីដែលអស្ចារ្យសំរាប់អាងហែលទឹកនេះ គឺវា ស្ថិត លើអាគារ ដែលអាចមើលទេសភាពទីក្រុង Rio និង សំរស់ធម្មជាតិ ដ៏ស្រស់ស្អាត ផងដែរ ។ ហើយអាងហែលនេះ ក៏បានទាក់ទាញតារា ហូលីវូដល្បីៗមកហែលកំសាន្តផងដែរ ។

៥. អាងហែលទឹក លើសណ្ឋារគារ Intercontinental ទីក្រុង ហុងកុង ៖

អាងហែលទឹកនេះ គឺជាអាងហែលទឹកដែលអស្ចារ្យ ក្នុងចំណោមអាងហែលទឹកដទៃទៀតដែល វានៅលើអាគារសណ្ឋារគារ លំដាប់ថ្នាក់ ផ្កាយ Intercontinental ។ ប្រសិនជាអ្នកហែលទឹកក្នុងអាងហែលទឹកនេះ អ្នកនឹងអាចឃើញទេសភាព ទីក្រុងហុងកុង ដ៏ស្រស់ស្អាត ហើយលើសពីនេះទៀតអាងហែលទឹក មានម៉ាស៊ីនស្វ័យប្រវត្ដិអាច បញ្ជាសីតុណ្ណភាពបានទៀត ដូចជា ក្តៅខ្លាំង ក្តៅល្មម និង ត្រជាក់ផងដែរ ។

៦ . អាងហែលទឹក លើអាគារ Soho House , ទីក្រុង ញូវយ៉ក ៖


អាងហែលទឹកនេះ ជាអាងហែលទឹកល្បីជាងគេក្នុងទីក្រុង ញូវយ៉ក ។ ព្រោះក្នុងទីក្រុងញូវយ៉ក មានបំរើសេវាកម្ម និង មានការសាង់សង់ អាងហែលទឹកនៅលើអាគារខ្ពស់ៗជាច្រើន តែអាងហែលទឹកដែលស្ថិតនៅលើអាគារ Soho House គឺនៅតែជាកន្លែងដែលមានការចាប់ អារម្មណ៍ និង មកអ្នកមកកំសាន្តនិងហែលទឹកជាច្រើន ។

៧. អាងហែលទឹកនៅលើ សណ្ឋារគារ Thompson  កាណាដា ៖


អាងហែលទឹកនេះ គឺស្ថិតក្នុងទីក្រុងតូរីនតូ ដែលវានៅលើអាគារសណ្ឋារគារ ១៦ជាន់ ដែលសាងសង់ឡើងតាំងពីឆ្នាំ ២០១០ ។ទោះបី ជា អាកាសធាតុ នៅប្រទេសកាណាដា មិនអំណោយតែងតែ ត្រជាក់តែ សំរាប់អាងហែលទឹកលើអាគារខ្ពស់មួយ បានក្លាយជាទីចាប់ អារម្មណ៍របស់ភ្ញៀវមកកំសាន្ត ក្នុងរដូវក្តៅ ដែលអាចហែលទឹកមើល ទេសភាពដ៏ស្រស់ស្អាតបាន ។ 

៨. អាងហែលទឹក លើសណ្ឋារគារ Grand Hotel , អេស្ប៉ាញ ៖


អាងហែលទឹកនេះ នៅលើអាគារខ្ពស់នេះជាអាងហែលទឹកធំទី២ ដែលមានក្នុងទីក្រុង ប៉ាសសេឡូណា ( Barcelona ) ។ អាងហែលទឹក នេះ គឺទាន់សម័យដែលធ្វើឲ្យអ្នក មានអារម្មណ៍អស្ចារ្យពេលបានទៅហែលទឹក ក្នុងអាងហែលទឹកដែលមើលឃើញ សំនង់នានា ក្នុងទីក្រុង ពីអាងហែលទឹក នេះ ។
៩. អាងហែលទឹកលើ សណ្ឋារគារ Molino Stucky Hilton , អ៊ីតាលី ៖


អាងហែលទឹកនេះស្ថិតក្នុង ទីក្រុង  Venice ដែលធ្វើត្រូវបានសាងសង់នៅលើ សណ្ឋារគារ Molino Stucky Hilton ជាអាងហែល ទឹកដ៏ឡូយមួយ អាចមើលឃើញទេសភាពទីក្រុងទាំងមូល បាន ដោយសារវាស្ថិតលើ ៣៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ។

១០. អាងហែលទឹក នៅសណ្ឋារគារ Athen Ledra Marriott , ក្រិច ៖


អាងហែលទឹកនេះ ជា អាងហែលទឹកដ៏ស្រស់ស្អាត ដែលស្ថាបនាដូចជា ស្ថាបត្យកម្មបុរាណ របស់ទីក្រុងសំណង់បុរាណ នៃ ទីក្រុងអាតែន ហើយវាត្រូវបានគេសាងសង់ លើ សណ្ឋារគារ Athens Ledra Marriott ។ ហើយអ្វីដែលពិសេស ប្រសិនជាអ្នក ហែលទឹកលើសណ្ឋារ គារនេះ អាចមើលឃើញទីក្រុងអាតែន និង មើលឃើញ សំណង់បុរាណរបស់ចក្រភពក្រិចបុរាណផងដែរ ។

 

ប្រភព ៖ បរទេស

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]