មនុស្សម្នាក់ៗយល់ឃើញថា ប្រសិនបើពួកគេអាចរៀបការ ជាមួយនឹងមិត្តភក្តិរបស់គេនោះ វាគឺជារឿងល្អណាស់ ព្រោះតែពួកគេស្គាល់គ្នាជិតដិត យល់ពីគ្នា និងដឹងនូវអ្វីគ្រប់យ៉ាងរបស់គ្នា បានយ៉ាងច្បាស់ ប៉ុន្តែអ្នកដែលគិតបែបនេះ បានមើលរំលងនូវចំណុចសំខាន់ៗ មួយចំនួន ដែលពួកគេ(មិត្តភក្តិល្អ) មិនគួររៀបការជាមួយគ្នា។ ចង់ដឹងថា ហេតុអ្វី បានជាមិត្តភកិ្ត មិនគួររៀបការជាមួយគ្នានោះ សូមអាននូវអត្ថបទ ខាងក្រោមទាំងអស់គ្នា៖

១. គ្មាននរណាម្នាក់ជាជំហរ

ទោះបីមិត្តភក្តិល្អ ពិតជាយល់ពីអ្នក និងមានការអត់ធ្មត់ ជាមួយអ្នកជាងអ្នកណាទាំងអស់ ពិតមែន ប៉ុន្តែនៅពេលដែលអ្នកត្រូវ ដើរលើផ្លូវ ជីវិតគូនោះ អ្នកត្រូវការដៃគូដែលមាន ចិត្តគំនិតចាស់ទុំជាងអ្នក។ នៅពេលដែលរៀបការហើយ អ្នកត្រូវជួបនូវបញ្ហាថ្មីៗជាច្រើន ដូចជា បញ្ហាការផ្គត់ផ្គង់គ្រួសារ និងរឿងកូនៗជាដើម ដែលជាហេតុដែលមិត្តភក្តិ ដែលមានវ័យដូចគ្នា មិនអាចដោះស្រាយបានដូចគ្នា ពោលគឺគ្មាននរណាម្នាក់ជាជំហរ។

២. ប្តីប្រពន្ធ មិនគួរដឹងពីរឿងរបស់គ្នា ច្រើនពេកនោះទេ

វាជាការសំខាន់ណាស់ ដែលអ្នកគួរតែប្រាប់ដៃគូរបស់អ្នក នូវរឿងពីមុន និងនៅពេលនេះរបស់អ្នក នៅពេលដែលអ្នក សម្រេចចិត្ត រៀបការជាមួយគ្នា ប៉ុន្តែអ្នកមិនចាំបាច់ ប្រាប់គ្រប់រឿងនោះទេ។ បើសិនជារៀបការជាមួយនឹង មិត្តភក្តិរបស់អ្នកនោះ គេប្រាកដជាដឹងអតីតកាល គ្រប់យ៉ាងរបស់អ្នក វាមិនល្អសម្រាប់អ្នកនោះទេ ព្រោះពេលខ្លះអ្នកក៏ចង់ គេចវេសពីការឈឺចាប់ និងភាពអាម៉ាស់ទាំងនោះដែរ។

៣. ង៉ក់ងរ នឹងគ្នាដូច មិត្តភក្តិ

អ្នកនឹងខឹងគ្នា ទៅវិញទៅមក ដូចកាលដែលអ្នក នៅជាមិត្តនឹងគ្នាដូច្នោះដែរ នៅពេលដៃគូម្ខាងភ្លេច ឬក៏ខកខាន ដូចជា នៅថ្ងៃខួបកំណើត ឬ ថ្ងៃពិសេសនានា ជាដើម ដែលនេះគឺជាបញ្ហាមួយ ដែលពិបាកនឹងដោះស្រាយផងដែរ។

៤. បញ្ហាទំនាក់ទំនងផ្លូវភេទ

អ្នកទាំង២គឺជាមិត្តល្អ ស្រាប់តែថ្ងៃមួយ ក៏ក្លាយទៅជាប្តីប្រពន្ធ ហើយនៅពេលដែលមាន ទំនាក់ទំនងផ្លូវភេទកើតឡើង អ្នកទាំង២ នឹងមានអារម្មណ៍ចម្លែក ដែលធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍ផ្លូវភេទ និងអាចនាំមកនូវអសមត្ថភាពផ្លូវភេទ ដែលជាបញ្ហាមួយដែលពិបាក នឹងដោះស្រាយផងដែរ។

៥. អ្នកនឹងបាត់បង់ស្មាមួយ ដែលអ្នកធ្លាប់តែយំលើ

នៅពេលដែលរៀបការហើយ បញ្ហាប្រាកដជាកើតមានឡើង ហើយនៅពេលដែលអ្នកមានបញ្ហា ជាមួយនឹងដៃគូរបស់អ្នក អ្នកប្រាកដជាទៅរក មិត្តល្អរបស់អ្នកឲ្យជួយ ហើយរៀបរ៉ាប់រឿងពិបាកចិត្តប្រាប់គេ ដូច្នេះបើអ្នករៀបការជាមួយនឹង មិត្តល្អរបស់អ្នក អ្នកនឹងបាត់បង់នូវមនុស្សម្នាក់ ដែលធ្លាប់តែឲ្យស្មាអ្នកផ្អែក និងយំលើហើយ នៅពេលដែលអ្នកទាំង២ មានការឈ្លោះប្រកែកគ្នាម្តងៗនោះ៕

ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]