ចំពោះមនុស្សម្នាក់ៗ មិនថាប្រុស រឺស្រី តែងតែចង់ អោយគូស្នេហ៍ ស្រឡាញ់ខ្លួន អោយខ្លាំង។ ចុះតើអ្នក ដឹងរឺទេថា សញ្ញាអ្វីខ្លះ ដែលអាចបញ្ជាក់បានថា គូស្នេហ៍របស់អ្នក កំពុងតែ ឈ្លក់ស្រលាញ់អ្នកខ្លាំងនោះ? ដូច្នេះចំនុចមួយចំនួន នូវខាងក្រោម អាចប្រាប់អ្នក បានថា គូស្នេហ៍របស់អ្នក ពិតជា ស្រលាញ់អ្នកខ្លាំងណាស់៖

១) តែងតែឆ្លើយតប សារទៅអ្នក៖ ចំពោះចំនុចនេះ មិនមែនមានន័យថា គឺគូស្នេហ៍របស់អ្នក អង្គុយចាំ តែតបសាររបស់អ្នក ដោយមិនធ្វើអ្វី សោះនោះទេ។ ប៉ុន្តែមានន័យថា គឺគេចាត់ទុកអ្នក ជាមនុស្សសំខាន់ ក្នុងជីវិតរបស់អ្នក ដូច្នេះគេមិន ចង់អោយអ្នក រង់ចាំសាររបស់គេទេ។ ត្រង់នេះហើយ ក៏អាចបង្ហាញបានថា គេពិតជាស្រឡាញ់អ្នក។

២) មើលគ្រប់សកម្មភាពរបស់អ្នក៖ នៅពេលមនុស្សម្នាក់ ដែលដាក់ចិត្តថា ស្រឡាញ់អ្នកហើយ គឺគេតែងតែមើលគ្រប់សកម្មភាព របស់អ្នក ដូចជា តើអ្នកចូលចិត្តធ្វើអ្វី រឺក៏មិនចូលចិត្តអ្វី។ ដូច្នេះចំពោះ ចំនុចនេះ ក៏អាច បញ្ជាក់យ៉ាងច្បាស់ ថាគេ គិតគូរពីអ្នក និងតែងតែ តាមដានមើល គ្រប់កាយវិការរបស់អ្នក។

៣) គេស្រលាញ់ អ្នកជាអ្នក៖ សេចក្កីស្នេហាពិត គឺគេមិនគិត ពីសំភារៈខាងក្រៅ រឺក៏ការតុបតែងខ្លួន អោយល្អឥតខ្ចោះនោះទេ គឺសំខាន់គេ ស្រឡាញ់អ្នក ដោយមិនខ្វល់ថា អ្នកស្លៀកពាក់អ្វី ក៏គេ នៅតែគិតថា អ្នកជាព្រះនាង របស់គេជានិច្ចដែរ។

៤) គេមានមោទនភាព ដែលមានអ្នក៖ ប្រសិនបើគូស្នេហ៍របស់អ្នក បានបង្ហាញអោយ អ្នកបានឃើញថា គេពិតជា មានមោទនភាពខ្លាំងណាស់ ដែលបានអ្នក ជាគូសេ្នហ៍របស់គេ។ ជាពិសេស ប្រសិនបើគេ បានបញ្ចេញអារម្មណ៍ ដោយបញ្ជាក់ថា វត្តមានរបស់អ្នក បានធ្វើអោយ ជីវិតរបស់គេ ស្រស់បំព្រងនោះ វាកាន់តែស្តែង អោយអ្នកឃើញថា គេពិតជាងប់ងល់ ជាមួយអ្នកពិតប្រាកដមែន។

៥) គេថ្នាក់ថ្នមអ្នក៖ គូស្នេហ៍របស់អ្នក អាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក ទោះជាដឹងថា បញ្ហានោះ ពិបាកធ្វើយ៉ាងណាក៏ដោយ ក៏គេ សុខចិត្តធ្វើដែរ។ ប្រសិនបើគេ តែងតែនៅ ជិតអ្នក ថ្នាក់ថ្នមអ្នកមិនអោយ អ្នកឯកោទៀតនោះ គឺគេពិតជាឈ្លក់វង្វេង នឹងអ្នកយ៉ាងច្បាស់ហើយ។

៦) គេតែង លើកទឹកចិត្តអ្នក៖ នៅពេលអ្នក មានបញ្ហា គឺគេជាមនុស្សម្នាក់ ដែលតែងតែ លើកទឹកចិត្តអ្នក ជួយផ្តល់កម្លាំង ចិត្តដល់អ្នកជានិច្ច។ ជាពិសេសគេ មិនទុកអោយអ្នក អោយនៅតែម្នាក់ឯង និងពិបាកទឹកចិត្តនោះទេ គឺគេតែងតែនៅជិតអ្នក និងយល់អារម្មណ៍អ្នកជានិច្ច។

៧) គេព្យាយាម អោយអ្នកញញឹម៖ ទោះបីគេដឹងថា អ្នកមិនសប្បាយចិត្ត ក្នុងរឿងអ្វីមួយ ក៏គេ នៅតែព្យាយាម ធ្វើអោយ អ្នកសប្បាយ និងអាចបញ្ចេញស្នាមញញឹមបាន។ ពេលខ្លះ គេសុខចិត្ត ធ្វើកាយវិការឆ្កួត ដើម្បីអោយអ្នក អាចសើចសប្បាយបាន។

៨) គេតែងតែស្តាប់អ្នក៖ វាជារឿងសំខាន់ណាស់ ដែលគូស្នេហ៍របស់អ្នក តែងតែស្តាប់អ្នកនិយាយ គ្រប់រឿង។ ជាពិសេស ប្រសិនបើគេ ពិតជាស្រលាញ់អ្នកមែន គឺគេនឹងចាត់ទុក សម្តីរបស់អ្នក ជាសម្តីមានប្រយោជន៍ ក្នុងដួងចិត្តគេ។ ចំនុចនេះ ក៏អាចសបញ្ជាក់បានថា គេពិតជាស្រឡាញ់អ្នក ឡើងងប់ងល់ពិតមែន។

  ចំពោះចំនុចខាងលើ ជាសញ្ញា ដែលអាច ប្រាប់អ្នកបានថា គូស្នេហ៍របស់អ្នក ពិតជាឈ្លក់វង្វេងស្រឡាញ់អ្នក យ៉ាងខ្លាំង៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]