មានហេតុផលជាច្រើន ដែលអ្នកប្រើប្រាស់ ទូរស័ព្ទចាប់ចិត្តនឹង Lumia 630 ដែលទើបបានមក ដល់កម្ពុជា នាពេលថ្មីៗនេះ ៖

ស៊ីមពីរដ៏ឆ្លាតវៃ

ជាស្មាតហ្វូនស៊ីមពីរ ដំបូងបង្អស់ពី Lumia ។ អ្នកប្រើប្រាស់អាចដាក់ ឈ្មោះឲ្យស៊ីមនីមួយៗបាន ដើម្បីបែងចែកព័ត៌មាន នៃការហៅទូរស័ព្ទចេញចូល និង ការផ្ញើឬទទួលសារនៃស៊ីមកាត ទាំងពីរដាច់ដោយឡែកពីគ្នា ។

ប្រព័ន្ធប្រតិបត្តិការកំណែប្រែថ្មី Windows Phone 8.1

លក្ខណៈសម្បត្តិថ្មីៗ មួយចំនួននៃប្រព័ន្ធ ប្រតិបត្តិការ Windows Phone 8.1 រួមមាន Word Flow (មុខងារ វាយឃ្លាល្បះជា ភាសាអង់គ្លេស បានលឿនជាទីបំផុត), ដាក់ពណ៌និងដាក់រូប នៅលើអេក្រង់មុខ Start Screen ទៅតាមចំណង់ចំណូលចិត្ត, មុខងារ Notification ដោយគ្រាន់តែទាញចុះពី ផ្នែកខាងលើនៃទូរ ស័ព្ទ ដែលជា Shortcut នៃកម្មវិធី Setting មួយចំនួន និងកម្មវិធីដែល អ្នកនិយមប្រើប្រាស់ ។

អង្គប្រតិបត្តិការ Quad-Core

អង្គប្រតិបត្តិការ Quad-Core លឿន ធ្វើឲ្យទូរស័ព្ទដំណើរ ការរលូនល្អ ដើរលឿន ងាយប្តូរពីកម្មវិធីមួយ ទៅកម្មវិធីមួយទៀត ។

អាចបន្ថែមម៉ាស៊ីន មេម៉ូរីបានរហូតដល់ទៅ 128 GB

ថ្វីត្បិតតែមេម៉ូរីនៅក្នុង ម៉ាស៊ីនមាន 8GB ប៉ុន្តែ Lumia 630 អាចទ្រទ្រង់មេម៉ូរីប ន្ថែមបានរហូតដល់ទៅ 128 GB ។ លើសពីនេះ អ្នកប្រើប្រាស់ក៏នឹង ទទួលបានឃ្លាំងផ្ទុកឯកសារនៅក្នុង ប្រព័ន្ធ Cloud ឲ្យឈ្មោះថា One Drive ទំហំ 7GB បន្ថែមទៀត ។

ភាសាខ្មែរ

មានភាសាខ្មែរសម្រាប់ជ្រើស រើសរួចជាស្រេចនៅក្នុង Keyboard ងាយស្រួលវាយ អក្សរទាំងភាសាជាតិ និងភាសាបរទេស ។

អេក្រង់ទំហំ 4.5”

មើលរូបភាព វីដេអូ និងលេងហ្គែម ជាមួយអេក្រង់ទូលាយ រឹងមាំ ភ្លឺថ្លាប្រភេទ Gorilla 3 ។

ថាមពលថ្ម 1830 mAh

ភ្ជាប់អ៊ិនធឺណិត ស្តាប់ភ្លេង និងជជែកលេងជាមួយមិត្តភក្តិ បានកាន់តែយូរ អាស្រ័យដោយថាមពលថ្ម 1830 mAh ។






បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]