ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាធ្លាប់ឃើញការស៊ុតបញ្ចូលទី ជាច្រើនរាប់មិនអស់ ប៉ុន្តែការស៊ុតបញ្ចូលទីប្លែកៗ ដូចជាកាប់ចាន ពុះស៊ិច និងពីចម្ងាយជាដើម សុទ្ធសឹងតែមិនងាយ បានឃើញ ជាច្រើនដងនោះទេ។

ដូចគ្នានេះដែរ ខ្សែប្រយុទ្ធរបស់ក្រុម FC Tucson កីឡាករ Odaine Sinclair ស៊ុតបញ្ចូលទីបានមួយគ្រាប់ ដោយបាល់កាប់ចានពីក្រោយ យ៉ាងល្អឥតខ្ចោះកន្លងទៅនេះ នាក្របខ័ណ្ឌ USL Premier Development League របស់សហរដ្ឋអាមេរិក ក្នុងជំនួបជាមួយក្រុម BYU Cougars។

ក្នុងនោះដែរ បើតាមគ្រូបង្វឹកក្រុម Tucson លោក Rick Schantz បាននិយាយថា “នេះជាគ្រាប់បាល់ល្អឥតខ្ចោះមួយ ដែលខ្ញុំមិនធ្លាប់បានឃើញសោះឡើយ ខណៈមួយគ្រាប់នេះ ក៏បានជួយអោយក្រុម FC Tucson របស់លោកយកឈ្នះក្រុម BYU Cougars ដោយលទ្ធផល ២ទល់នឹង០ ផងដែរ។


ដូចនេះតើអស្ចារ្យយ៉ាងណា មានតែទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]