Sealand៖ ស្ថិតនៅចំងាយប្រមាណ ១០គម ពីឆ្នេរសមុទ្រ Suffolk បើសិនជាយើង សម្លឹងមើលឲ្យបាន ល្អិតល្អន់នោះ យើងនឹងបាន ឃើញអ្វីម្យ៉ាងដូចជាអណ្តូង សម្រាប់ផ្ទុកប្រេងកាត។

ប៉ុន្តែ ប្រជាប្រជាជន រស់នៅទីនោះ បានហៅវាថាជារដ្ឋ មួយដែលតូចបំផុត នៅក្នុងពិភពលោកនេះ ដែលមានឈ្មោះថា Sealand និងមាន ក្សត្រគ្រងរាជផងដែរ។ ក្នុងនោះដែរ រដ្ឋតូចនេះ ក៏មានរូបិយបណ្ណ និង តែមប្រើប្រាស់ ផ្លូវការផ្ទាល់ខ្លួនទៀតផង។ គួរបញ្ជាក់ផងដែរថា រដ្ឋដ៏តូចមួយនេះ មានទំហំប្រមាណ ១៦០០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ និងមានបន្ទប់ ស្នាក់នៅចំនួន ៣០ដែលមានទំហំ ខុសៗគ្នា។ យ៉ាងណាមិញ រដ្ឋមួយនេះត្រូវបាន បង្កើតឡើងដោយ បង្គោលស៊ីម៉ង់ ពីរដើមយ៉ាងខ្ពស់ និងទ្រ ដោយបន្ទះដែក ប្រវែងប្រមាណ ៥គម តែប៉ុណ្ណោះ នៅលើផ្ទៃសមុទ្រដ៏ធំ មួយនេះ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ១៩៦៧មក ប្រជាជនដែលរស់នៅទីនោះ ទាំងអស់ប្រមាណ ២២នាក់ បានប្រកាសថាខ្លួន ជារដ្ឋឯករាជ្យ និងដាច់ដោយ ឡែកពី ប្រទេសអង់គ្លេស ក៏ប៉ុន្តែមិនត្រូវ បានទទួលស្គាល់ ដោយ រដ្ឋដទៃនោះទេ។

យ៉ាងណាមិញ ប្រជាជនដែល រស់នៅទីនោះ ក៏អាចផលិតនូវទឹក ស្អាតដោយខ្លួនឯង នេសាទត្រី និងបង្កងសំរាប់ចិញ្ចឹមជីវិត ផងដែរ តែទោះជា យ៉ាងណា គេនៅតែនាំចូលទាំង ស្រុងនូវម្ហូបអាហារ និងទំនិញដទៃទៀត ពីប្រទេសអង់គ្លេសដែរ។ ជាតិសាសន៍ដ៏តូចមួយ នេះក៏បាន បង្កើតនូវ រូបិយបណ្ណផ្ទាល់ខ្លួន គឺ ដុល្លារ Sealand ហើយក៏មាននូវ ក្រុមបាល់ទាល់ប្រចាំរដ្ឋ របស់ខ្លួនដែរ។ លើសពីនេះទៅ ទៀតប្រជាពលរដ្ឋទីនោះរក ប្រាក់ចំនូលប្រចាំថ្ងៃ ដោយប្រើប្រាស់ ពេលស្ទើរ តែទាំងស្រុង នៅក្នុងបន្ទប់ លក់វត្ថុ អនុស្សាវរីយ៍ តាមប្រព័ន្ធ អ៊ីនធើណេតផងដែរ។

ប្រជាពលរដ្ឋម្នាក់រស់នៅ ទីនោះបាននិយាយថា ការរស់នៅទីនោះវា ពិតជាមិនមានភាព ងាយស្រួលនោះទេ ប៉ុន្តែស្ថានភាពនៅ ទីនោះ វាក៏មិនដូច ប្រទេស ស្កុតឡែនដែលពឹងផ្អែក ទៅលើប្រទេសអង់គ្លេស ទាំងស្រុងនោះដែរ។ ទោះជាគេត្រូវ នាំចូលនូវគ្រឿងបរិភោគ ភាគច្រើនពី ចក្រភព អង់គ្លេស និង អ៊ឺរ៉ុបក៏ពិតមែន តែគេក៏អាចនេសាទ ត្រី បង្កងដោយខ្លួនឯង ក៏ដូចជា អាចផលិតទឹកស្អាត និង ថាមពលអគ្គីសនី សម្រាប់ប្រើប្រាស់ ដោយខ្លួនឯងដែរ។ គាត់បានបង្ហើបប្រាប់ ដែរថាគេកំពុងតែ គ្រោងរៀបចំនូវ ដំនើរកម្សាន្ត សម្រាប់ឲ្យអ្នក ទេសចរ អាចមកទស្សនានៅទីនេះ ផងដែរ ក្នុងកំឡុងពេល មួយឆ្នាំទៀត៕

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]