ការអភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធដំណើរការ Tizen គឺជាលើកដំបូងរបស់ ពិភពលោកដោយ ផ្អែកលើការផ្តល់ជូននូវកម្មវិធីបើក ចំហនៃអ្នកប្រើនិង មុខងារត្រួតពិនិត្យ លើចំណុចខុស ឆ្គងសម្រាប់ការអភិវឌ្ឍន៍ កម្មវិធីឱ្យកាន់តែងាយ ស្រួល។

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2014 – ក្រុមហ៊ុន Samsung Electronics Co., Ltd. ថ្ងៃនេះបានប្រកាសគម្រោង ផែនការដាក់បញ្ចេញអំពីការ អភិវឌ្ឍន៍ Software នៃទូរទស្សន៍ Samsung ក្រោមប្រព័ន្ធដំណើរការ Tizen ដែលជាលើកដំបូងនៃ ការអភិវឌ្ឍន៍កម្មវិធី Software ដែលអាចអនុញ្ញាត ឱ្យអ្នកសរសេរកម្មវិធីអាចបង្កើត កម្មវិធីសម្រាប់ទូរទស្សន៍ក្រោម ប្រព័ន្ធដំណើរការ Tizen។ ការដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ននៃការ អភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធ ដំណើរការ Tizen នឹងមានវត្តមាននៅដើមខែ កក្កដា ក្រោយសន្និសិទអ្នកសរសេរកម្មវិធី Tizen ក្នុងទីក្រុង San Francisco ពីថ្ងៃទី 02 ដល់ថ្ងៃទី 04 ខែ មិថុនា។

ការដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ន នៃការអភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធដំណើការ Tizen អាចប្រើបានជាមួយ ស្តង់ដារ HTML5 តាមរយៈក្របខណ្ឌរបស់ខ្លួន ដែលមានឈ្មោះថា Caph និងអនុញ្ញាតឱ្យអ្នកសរសេរ កម្មវិធីអាចសរសេរកម្មវិធីដែល អាចដំណើរការបាននៅលើ Tizen OS របស់ប្រព័ន្ធដំណើរការ Tizen យោងតាមសម្តីរបស់លោក YoungKi Byun អនុប្រធានផ្នែក Visual Display Business S/W R&D Team របស់ក្រុមក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា “យើងខ្ញុំពិតជាមានក្តីសប្បាយរីករាយ យ៉ាងខ្លំាងចំពោះការផ្តល់ជូននូវ ឱកាសដល់អ្នកសរសេរកម្មវិធី ដើម្បីទទួលបាននូវបទពិសោធន៍ នៃគោលកម្មថ្មីទុកជាមុនជាមួយ ការបញ្ចេញឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននៃ ការអភិវឌ្ឍន៍ Software។” លោកក៏បានបន្ថែមទៀតថា “ជាមួយនឹងដល់គោល បំណងនៃការពង្រីកប្រព័ន្ធ អេកូទូរទស្សន៍សម្រាប់ កម្មវិធីនេះយើងនឹងបន្តការខិត ខំរបស់យើងដើម្បីផ្តល់នូវមុខងារ លើការបង្កើតថ្មីនិងកែ លំអរនៃអភិវឌ្ឍន៍បរិស្ថាន។” ការអភិវឌ្ឍន៍ Software ថ្មីរបស់ក្រុមហ៊ុន Samsung បញ្ជាក់អំពីក្តី ប្រាថ្នាជាលើក ដំបូងក្នុងឧស្សាហកម្ម បច្ចេកវិជ្ជាដែលស្ថិតនៅ ក្នុងការកែលំអរនៃការ អភិវឌ្ឍន៍ប្រព័ន្ធអេកូតាម រយៈការណែនាំមកនូវ បច្ចេកវិជ្ជាថ្មីដូចជាសម្ព័ន្ធ អភិវឌ្ឍកម្មវិធីទូរទស្សន៍។ ឥឡូវអ្នកបង្កើតកម្មវិធីអាច មើលឃើញស្ទើរតែគ្រប់ មុខងារចាំបាច់របស់ ទូរទស្សន៍ដោយមិន ចាំបាច់មានទូរទស្សន៍។ អ្នកអភិវឌ្ឍន៍អាចកែកូដ ពីចម្ងាយផងដែរតាមរយៈ កុំព្យូទ័រ របស់ ពួកគេជាមួយនឹងលក្ខណៈ ពិសេសថ្មីនៃការបំបាត់កំហុស ដែលពីមុនពួកគេត្រូវ ធ្វើការតភ្ជាប់ដោយផ្ទាល់ទៅ Software ទូរទស្សន៍ ដើម្បីត្រួតពិនិត្យលើ ចំណុចខុសឆ្គងរបស់កម្មវិធី។ ជាមួយនឹងភាពស្មុគស្មាញកាន់ តែខ្លាំងលើការរចនារូប ភាពមានចលនានិង ការបន្ថែមលើរូបភាពចលនា ទំាងនោះការដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ននៃការអភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធ ដំណើរការ Tizen នេះ ក៏មានលក្ខណៈពិសេសជាច្រើនរួមទាំង Smart អន្តរកម្មដែលអនុញ្ញាតឱ្យអ្នក ប្រើប្រាស់ត្រួតពិនិត្យទូរទស្សន៍របស់ពួកគេតាមរយៈការបញ្ជាដោយដៃនិងសំឡេង។ ចំពោះតួនាទីជាច្រើន នៃអេក្រង់ដែលអាចត្រូវបានប្រើ ដើម្បីតភ្ជាប់ទូរទស្សន៍មួយទៅនឹង ឧបករណ៍ជាច្រើនរួមទាំងទូរស័ព្ទ និង ឧបករណ៍អេឡិចត្រូនិចពាក់ នឹងដៃផ្សេងៗ។ ការដាក់ឱ្យប្រើប្រាស់ នៃការអភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធដំណើរការ Tizen បង្ហាញពីជំហានមួយទៀតនៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន Samsung ដើម្បីលើកទឹកចិត្តលើគំនិត បង្កើតថ្មីនៅក្នុងសហគមន៍ អ្នកបង្កើតកម្មវិធីនិងអាច បង្កើតភាពបត់បែនបានទាំង ស្រុងនៅក្នុងការរចនាឱ្យកាន់តែ ប្រសើរដើម្បីបំពេញកម្រិតនៃ ភាពពេញចិត្តរបស់អ្នក ប្រើប្រាស់។ ក្រុមហ៊ុន Samsung នឹងបន្តធ្វើការយ៉ាងសកម្ម ជាមួយនឹង ប្រព័ន្ធដំណើរការ Tizen ដើម្បីអនុញ្ញាតឱ្យអ្នក សរសេរកម្មវិធី និងប្រតិបត្តិករ ក្នុងការពង្រីក កម្មវិធីរបស់ខ្លួនទៅកាន់ឧបករណ៍អេឡិចត្រូនិចផ្សេងទៀត។

លោកអ្នកអាចដោនឡូត ការអភិវឌ្ឍន៍ Software ទូរទស្សន៍ Samsung ក្រោមប្រព័ន្ធដំណើរការ Tizen នៅកម្មវិធីវេទិកាអ្នកសរសេរកម្មវិធី Samsung តាមរយៈគេហទំព័រ៖ www.samsungdforum.com ចាប់ផ្តើមនៅដើមខែ កក្កដា ឆ្នាំ 2014 ។

Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ ក្នុងពិភពលោក លើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរបែប តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណល ក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។




បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]