អាមេរិក៖ ជាការពិតណាស់ មានគូស្នេហ៍ជាច្រើន ដែលបន្ទាប់ពី រៀបចំពិធិអាពាហ៍ ពិពាហ៍ ប្រាកដជាឈប់សម្រាក សម្រាប់ថ្ងៃក្រេបទឹកឃ្មុំជាក់ជាមិនខាន តែចំពោះប្ដីប្រពន្ធថ្មីថ្មោង របស់អាមេរិកនេះ វិញ ពិតមិនឆ្អែត ឬគ្រប់គ្រាន់ ក្នុងការធ្វើដំណើរក្រេបទឹកឃ្មុំ ក្នុងរយៈពេលខ្លីនោះទេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Mike និងនាង Anne Howard បានសម្រេចចិត្ដ ប្រើប្រាស់លុយសន្សំ របស់ពួកគេ និងឈប់ធ្វើការ ដើម្បីធ្វើដំណើរផ្សងព្រេង ដែលទាំងនេះ បានក្លាយជា ការក្រេបទឹកឃ្មុំ ដ៏មានរយៈយូរបំផុត នៅលើពិភពលោកនេះ។ គួរបញ្ជាក់ថា អ្នកទាំងពីរនាក់ បានឆ្លងកាត់ ៦ទ្វីប ៣៣ ប្រទេស ៣០២កន្លែង ក្នុងរយៈពេល ៦៧៥ថ្ងៃ ដែលគិតសរុបដើរនៅលើដី ៩២,៣៧២ គ.ម ២៦៦,១៥២រូបថត ១១០ដងក្នុងការដើរ ជិះ១០៥ឡានក្រុង ៤៦កំប៉ុងប័រសណ្ដែកដី ៤១សួនសត្វ និង ជ្រមុជបាតសមុទ្រ៣៩ដង។ 

នៅក្នុងនោះ ពួកគេបានចាប់ផ្ដើមពី អាមេរិកខាងត្បូង រួចក៏បន្ដដំណើរទៅកាន់ អាហ្វ្រិក អាស៊ី និងអឺរ៉ុប ដែលជាមួយគ្នានោះ ពួកគេទាំង២នាក់ តែងតែចែករំលែក ភាពសប្បាយរីករាយ និងរូបភាព ទៅតាមបណ្ដាញទំនាក់ទំនង ជារៀងរាល់ពេល។ កន្លែងដែលពួកគេចូលចិត្ដបំផុតនោះ គឺមីយ៉ានម៉ា ដោយសារតែអ្នកនៅទីនោះ មានភាពរួសរាយរាក់ទាក់ ជាមួយនឹង ស្ទាយ និងវប្បធម៌។ ចំពោះទស្សនៈអ្នកទាំងពីរ យល់ថា ពួកគេចង់ធ្វើដំណើរទៅកាន់ កន្លែងឆ្ងាយៗ មុននឹងចាប់ផ្ដើម សម្រុកធ្វើការងារនោះ រហូតដល់វ័យចាស់ជរា។ 

ចុះសម្រាប់ប្រិយមិត្ដវិញ យល់ដូចអ្នកទាំងពីរដែរឬទេ?

សូមមើលរូបភាពទាំងអស់គ្នា៖


ប្រទេសបេរ៉ូ

កេនយ៉ា


ប្រទេសអៀកឡង់ភាគខាងជើង


រៀតណាម

រដ្ឋ New Hampshire សហរដ្ឋអាមេរិក

ប្រទេស Zambia

ស្កត់ឡែន

ទស្សនាបទសំភាសន៍អ្នកទាំងពីរ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]