ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញទៅដល់ ប្រិយមិត្តអំពី រឿងដំណាលនៃ ប្រវត្តិរបស់ពិធី បុណ្យសែននំចាំង និងពិធីប្រណាំងទូក ដែលភាសាចិន ហៅថា (Duanwu) ដើម្បីអោយបានជ្រាប ទាំងអស់គ្នា។

ពិធីបុណ្យមួយនេះ គឺជាពិធីបុណ្យ ដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធី បុណ្យធំៗរបស់ ជនជាតិចិន។ ហើយមានរឿងព្រេង ជាច្រើនពាក់ព័ន្ធ ទៅនឹងពិធីបុណ្យ មួយនេះ ប៉ុន្តែយើងនឹងលើក យករឿងតំណាលមួយ ដែលត្រូវបានជនជាតិចិន ទទួលស្គាល់ និងល្បីល្បាញ ជាងគេដែល រឿងនេះមានសេចក្តីថា៖

នៅក្នុងសម័យកាល អាណាចក្រជូ (Chu) ក្នុងឆ្នាំ ៤៧៥ដល់ ២២១មុនគ្រឹស្តសករាជ Qu Yuan (ឈូយាន) ដែលជាអ្នកកវី និងមន្ត្រីដ៏ល្អ ស្មោះត្រង់និង ចេះជួយប្រជាជន មួយរូបនាសម័យនោះ ត្រូវបានពួកមន្ត្រី ពុករលួយនាំគ្នា ផ្សំគំនិតមូលបង្កាច់ ធ្វើបាបគាត់ ដោយចោទប្រកាន់ថា រូបគាត់បានក្បត់ជាតិ។ ក្រោយមកព្រះរាជា បានសម្រេច និរទេសរូបគាត់ ទៅព្រំដែន។ តែដោយចង់ បញ្ជាក់ចិត្តស្មោះ រូបគាត់ (ឈូយាន) ក៏បានសម្លាប់ខ្លួន ដោយលោតចូលក្នុង ទន្លេលឿង (Miluo River) នៅថ្ងៃទី៥ ក្នុងខែទីប្រាំ ដែលរាប់តាម ច័ន្ទគតិ។

ដោយសាររូបគាត់ ជាមន្ត្រីល្អ ស្មោះត្រង់ និងចេះយល់ដឹង ពីការលំបាក របស់ប្រជារាស្ត្រ ទើបអ្នកស្រុកជាច្រើន បានជិះទូករបស់ ពួកគេ ដើម្បីស្វែងរក និងជួយសង្រ្គោះរូបគាត់ តែគ្មាននរណា រកឃើញគាត់ឡើយ ហើយក្រោយមកអ្នកស្រុក ក៏បានធ្វើដុំបាយ ដំណើបមូលៗ រួចបោះចូលទៅ ក្នុងទន្លេដោយ ពួកគេយល់ថា ការធ្វើបែបនេះ គឺដើម្បីអោយត្រីស៊ី ដុំបាយទាំងនោះ ជំនួសសាកសព របស់គាត់។

ហើយក្រោយមក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ នៃខែប្រាំ ដែលរាប់តាមច័ន្ទគតិ ប្រជាជនចិនគ្រប់រូប តែងតែប្រារព្ធពិធី បុណ្យមួយនេះ ដោយមានការ ប្រណាំងទូក និងការធ្វើនំចាំង ដែលជានំមួយ ធ្វើដោយបាយដំណើប ដែលមាន ក្លិនក្រអូបនិង រសជាតិផ្អែម ព្រមទាំងខ្ចប់ ដោយស្លឹកឫស្សី។

ដោយសារតែ មូលហេតុនេះហើយ ទើបអោយតែ នៅថ្ងៃទី៥នៃ ខែទីប្រាំ ដែលរាប់តាម ច័ន្ទគតិយើងនឹង ឃើញប្រជាជនចិន តែងតែប្រារព្ធពិធី សែននំចាំង និងពិធីប្រណាំងទូក របស់គេជារៀងរាល់ឆ្នាំ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ទិដ្ឋភាពនៃ ការប្រារព្ធពិធី មួយនេះ



ការបាញ់ព្រួញ និងការយករុក្ខជាតិ ឈ្មោះថា Ay Tsao មកត្រាំទឺកងូត ក៏ជាផ្នែកមួយ នៃពិធីបុណ្យ នេះផងដែរ




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]