ការទទូលទឹកគ្រប់គ្រាន់ គឺជាផ្នែកមួយដ៏សំខាន់ សំរាប់សុខភាព របស់អ្នក ពីព្រោះតែ នៅក្នុងខ្លួនមនុស្ស មានជាតិទឹក រហូតដល់ទៅ ៦០ ភាគរយឯណោះ។ នៅពេលដែលអ្នក មិនមានតុល្យភាព រវាងការទទួលទានទឹក និង បញ្ចេញជាតិទឹកនោះទេ វាអាចធ្វើអោយអ្នក ខ្វះជាតិទឹក នៅក្នុងខ្លួន បង្កអោយប្រឈមមុខ នឹងជំងឺផ្សេងៗទៀតផង។ ការផឹកទឹកឲ្យបាន គ្រប់គ្រាន់ ធ្វើអោយរាងកាយ របស់អ្នកដំនើរការ បានល្អ។ ប៉ុន្តែការទទួល ទឹកឲ្យបានគ្រប់គ្រាន់ ប្រហែលជាមានការលំបាក សំរាប់មនុស្សមួយចំនួន ប៉ុន្តែ អ្នកមិនចាំបាច់បារម្ភទេ អ្នកនឹងទទួលជាតិទឹក បានគ្រប់គ្រាន់ ដោយវិធីសាមញ្ញទាំង ៧ យ៉ាងខាងក្រោម៖

១. បន្ថែមផ្លែឈើស្រស់លាយជាមួយទឹក៖ ការផឹកទឹកធម្មតា ប្រហែលជាធ្វើឲ្យអ្នក មានអារម្មណ៍ថា មិនចង់ផឹកទឹក។ ដូច្នេះអ្នក អាចបន្ថែម ឱជារស ទឹករបស់អ្នក ដោយបន្ថែមនឹង ចំនិតផ្លែឈើស្រស់ដូចជា ផ្លែក្រូចឆ្មារ ,ក្រូចពោធ៍សាត់ ឫ ក៏ត្រសក់ ទៅក្នុងទឹកមួយកែវ។ ម្យ៉ាងវិញទៀត អ្នកមិនចាំបាច់ ចំនាយលុយច្រើន ដើម្បីចេញទៅភោជនីយដ្ឋាន ដើម្បីទទួលទានទឹក ផ្លែឈើស្រស់ៗឡើយ ដោយគ្រាន់តែធ្វើវា នៅផ្ទះ ជាការស្រេច។

២. ធ្វើយ៉ាងណាឲ្យមានទឹក នៅជិតខ្លូនរបស់អ្នក ៖ អ្វីដែលអ្នកគួរតែ ធ្វើនោះ គួរតែជៀសវាង ភេសជ្ជៈកំប៉ុង ដែលវាអាចធ្វើ ឲ្យមានបញ្ហាដល់ សុខភាព។ លើសពីនេះ អ្នកគួរតែ មានទឹកស្អាតនៅជិតខ្លួនអ្នក ដូច្នេះនៅពេលអ្នក ស្រែកទឹក អ្នកអាចទទួលវា បានយ៉ាងងាយស្រួល។ ម្យ៉ាងវិញទៀត ពេលដែលអ្នក ចេញទៅក្រៅ ឫ ក៏អង្គុយលេង នៅកន្លែងណាមួយ គួរតែមានដបទឹក នៅជិតខ្លួនផងដែរ។

៣. កុំផឹកទឹកច្រើនៅពេលតែមួយ ៖ ត្រូវចងចាំថា អ្នកមិនត្រូវផឹកទឹក ចំនូនច្រើន នៅក្នុងពេលតែមួយឡើយ ពីព្រោះតែវាអាចមាន បញ្ហាដល់សុខភាព។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវរង់ចាំ ទាល់តែមាន អារម្មណ៍ថាស្រែកទឹក បានផឹកទឹកនោះទេ។ លើសពីនេះអ្នកអាច ផឹកទឹកបន្តិចម្តងៗ ពេញមួយថ្ងៃ ឲ្យបានច្រើនដង នោះអ្នកនឹងទទូលបាន ជាតិទឹកគ្រប់គ្រាន់ទៅហើយ។

 ៤. ប្រើប្រាស់ដបដាក់ទឹក៖ នេះគឺជាវិធីថ្មីម្យ៉ាង ដែលធ្វើឲ្យអ្នកមានចំនង់ ផឹកទឹកថ្វេរឡើង។ អ្នកអាចយកទឹក ដាក់ក្នុងដប ហើយ យកដបទាំងនោះ ទៅដាក់ក្នុងបន្ទប់ផ្សេងៗគ្នា ក្នុងផ្ទះរបស់អ្នក នោះអ្នកនឹង មានឱកាសផឹកទឹក ជាងទំលាប់ធម្មតា។

៥. ដាក់ទឹករបស់អ្នក នៅក្នុងទូទឹកកក៖ ប្រសិនបើអ្នករវល់ធ្វើការ ឫ សិក្សា អ្នកអាចដាក់ទឹក នៅក្នុងទូទឹកកក អោយមានជាស្រេច ដូច្នេះ នៅពេលដែលអ្នក គិតថា ចង់ទទូលទានទឹក ហើយនៅពេលដែល អ្នកចេញទៅក្រៅ អ្នកអាចយកដាក់ ក្នុងកាបូបអ្នក ជាការស្រច។

៦. ផឹកទឹក មុនពេលទទូលទានអាហារ៖ តើអ្នកដឹងទេថា ផឹកទឹកមុនពេល ទទួលទានអាហារ ៣០ នាទី ធ្វើអោយអ្នក មានសុខភាព ល្អដែរឫទេ? ការផឹកទឹកមុនពេល ទទួលទានអាហារនេះ វាអាចកាត់បន្ថយកាឡូរី ព្រមទាំងជួយឲ្យអ្នក មិនញុំាអាហារច្រើន លើសកំណត់ ទៀតផង។ ប៉ុន្តែជាការល្អ អ្នកមិនត្រូវផឹកទឹក ច្រើនជាងមួយកែវឡើយ មុនពេលទទួលទានអាហារ ពីព្រោះតែការផឹកទឹក ច្រើនពេក ក៏អាចធ្វើអោយ ប៉ះពាល់ដល់ សុខភាពផងដែរ។

៧. ទទូលអាហារនិង ផ្លែឈើដែលមានជាតិទឹកច្រើន ៖ វិធីដែលងាយស្រួល និង មានប្រសិទ្ធភាពបំផុត ដែលអាចធ្វើអោយ មានកំនើន ជាតិទឹក នៅក្នុងខ្លូនគឺ ទទូលបន្លែ ផ្លែឈើណា ដែលមានជាតិទឹកច្រើន ដូចជា ក្រូចឆ្មា ត្រសក់ ស្តរបឺរី ប៉េងប៉ោះ ជាដើម។ ការទទូលទានបែបនេះ មិនត្រឹមតែធ្វើអោយ អ្នកទទួលបានជាតិទឹក កាន់តែច្រើនទេ ប៉ុន្តែវាថែមទាំង ធ្វើអោយអ្នក មានសុខភាពល្អទៀតផង។

ទាំងនេះ គឺជាវិធីសាមញ្ញទាំង ៧យ៉ាង ដើម្បីបង្កើនជាតិទឹក នៅក្នុងខ្លូនរបស់អ្នក។ តើប្រិយមិត្តបានទទូលទាន ទឹក គ្រប់គ្រាន់ហើយឫនៅ? 

រូបតំណាង

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]