ហុងកុង៖ ពេលដែលអ្នកឃើញ រូបភាពអាគារនេះ អ្នកអាចនឹងគិតថា វាជារូបភាពកាត់ត ប៉ុន្តែវាគឺជារូបភាព ពិតៗនៃអាគារសិក្សាមួយ នៃសាកលវិទ្យាល័យ Polytechic University នៅក្នុងទីក្រុងហុងកុង។

អាគារមួយនេះ ត្រូវបានដាក់ឈ្មោះថា the Jockey Innovaton Tower ដែលវាពិតជាសាកសម ទៅនឹងរូបរាង អាគារថ្មី ស្រឡាងមួយនេះណាស់។ វាមានទីតាំង ស្ថិតនៅកន្លែងតូចចង្អៀត មិនប្រក្រតី មួយកន្លែង ជាមួយនឹងកម្ពស់១៥ជាន់ ទំហំ១៥,០០០ ម៉ែត្រការ៉េ ហើយអាចផ្ទុកសិស្ស និងបុក្គលិក បានច្រើនជាង ១,៨០០នាក់។

ក្នុងនោះដែរ អាគារមួយនេះ ត្រូវបានបំពាក់ ទៅដោយគ្រឿង បរិក្ខារទំនើបៗ ក៏ដូចជា បន្ទប់ស្ទូឌីយោ បន្ទប់កុំព្យូទ័រ បន្ទប់សិក្ខាសាលា កន្លែងតាំង ពិពណ៌ និងបន្ទប់សិក្សាជាដើម។

យ៉ាងណាមិញ អាគារនេះត្រូវបាន រចនាម៉ូតដោយ ស្ថាបត្យករឈ្មោះ Zaha hadid. ។ ការរចនាអាគារ មានទ្រង់ទ្រាយជាថ្នាក់ៗ ដួច្នេះគឺក្នុងគោលបំនង លើកកម្ពស់ការសន្ទនា និងភាពស្និតស្នាល រវាងសិស្សដែល សិក្សាផ្នែកខុសៗគ្នា ក្នុងសាលាមួយនេះ៕





ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]