រាជធានីភ្នំពេញ ៖ ​​​នៅអធិការ​ដ្ឋាន​​ខណ្ឌ​ទួល​គោក ​បាន​រៀបចំ​ពិធី​សន្និសីទ​កាសែត​បង្ហាញ​មុខ​មាត់​​ពិត​ក្រុម​​ចោរ​៤​នាក់ ​និង​សកម្ម​ភាព​​របស់​ពួកគេ​ដែល​អុក​ឡុក​រាជធានីភ្នំពេញ ​ដូច​ជា​អំពើ​ឆក់​​ ប្លន់ បង្ក​របួស​ស្នាម និង​​អំពើ​មនុស្ស​ឃាត​ផ្សេងៗ ។ ​ពិធី​សន្និ​សីទ​​កាសែត​នេះ​​បាន​ធ្វើ​ឡើង​កាលពីវេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣១ មករា ២០១២ ចូល​​រួម​បង្ហាញ​​​ដោយ​លោក​ហួត ​ចាន់​យ៉ារ៉ាន់ ​អធិការ​​ប៉ូលិស​​ខណ្ឌទួលគោក ​និង​មន្ត្រី​​ប៉ូលិស​ជា​ច្រើន​​ទៀត​ ព្រមទាំង​​មាន​អ្នក​កាសែត​​ចូលរួម​ជា​ច្រើន​​នាក់​ផង​ដែរ ។

គួររំលឹកថា ក្រុមចោរ​ប្លន់​​គ្រឿង​អលង្កា​​រ ​ឆក់​​ខ្សែ.ក និង​មនុស្ស​ឃាត​​​យ៉ាង​សកម្ម​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​​ត្រូវ​នគរបាល​ខណ្ឌទួល​គោក ​ស្រាវ​ជ្រាវ​ចាប់ខ្លួន​បាន​ជា​បន្តបន្ទាប់​​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​​ស្ត្រី​​ម្នាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៩ និង​រសៀល​​ថ្ងៃ​ទី​៣០ មករា​ ដក​ហូត​កាំភ្លើង​ខ្លី​ម៉ាក K54 ​មួយ​​គ្រឿង ។

ជន​សង្ស័យ​​ដែល​ចាប់​ខ្លួន​ ១-ឈ្មោះ​​ហេង បញ្ញា ​ភេទ​ប្រុស អាយុ​​២១​​ឆ្នាំ ​ជា​មេ​ខ្លោង​ប្រើ​ប្រាស់​អាវុធខ្លី​​ K54 ​មួយ​ដើម ២-ឈ្មោះ​​លក្ខណា ភេទស្រី ៣-ឈ្មោះ​​សល់ រស្មី ​ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ ​និង​ម្នាក់​ទៀត​ពុំ​ទាន់​ស្គាល់​ឈ្មោះ ។ ​តាម​ព័ត៌​មាន​ឱ្យ​ដឹងថា កាលពីវេលា​ល្ងាច​​ថ្ងៃទី​២៩ មករា សមត្ថ​កិច្ច​ខណ្ឌ​ទួល​គោក ស្រាវជ្រាវ​ចាប់​បាន​​ស្ត្រី​ម្នាក់​ដែល​ជា​សង្សារ​ក្រុម​ចោរ​ប្លន់​ ។ តាម​​ការ​​សារ​ភាព​របស់​ស្ត្រី​ខាងលើ​​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​​ថ្ងៃទី​២៩ មករា ​សមត្ថ​កសិច្ច​ក៏​ឈាន​ដល់​ឃាត់​ខ្លួន​បក្ស​ពួក​​២​នាក់​នៅផ្ទះសំណាក់​​ក្បែរ​ផ្សារ​​នាគ​​មាស ។ លុះ​​នៅ​វេលា​ព្រឹក​ថ្ងៃទី​៣០ មករា សមត្ថ​កិច្ច​ដក​​ហូត​បាន​កាំភ្លើង​ខ្លី​​មួយ​ដើម​​ដែល​ឈ្មោះ​​ហេង បញ្ញា លាក់​ទុក​នៅ​ផ្ទះ ហើយ​​នៅវេលា​ម៉ោង​៣​រសៀល  ​ក៏​ឈាន​ទៅ​ឃាត់​បាន​បក្សពួក​ម្នាក់​ទៀត​ សរុប​ទាំង​​​អស់​៤​នាក់ ​ដក​ហូត​បាន​កាំភ្លើង​​ខ្លី​១​​ដើម និង​ម៉ូតូ​ចំនួន​​២​គ្រឿង ព្រមទាំង​​ខ្សែ.ក​​​ក្លែង​​ក្លាយ​​មួយ​ចំនួន​ទៀត ។

តាម​សមត្ថ​កិច្ច​បង្ហើប​ឱ្យដឹងថា ក្រុម​នេះ​ជា​ក្រុម​ចោរ​ប្លន់​​គ្រឿង​អលង្ការ​ ​ឆក់​ខ្សែ.ក​​​​បង្ក​របួស​ស្នាម និង​​មនុស្ស​ឃាត​យ៉ាងសកម្ម​​ក្នុង​រាជ​ធានី​ភ្នំពេញ កន្លង​មក៕

ដកស្រង់ពី កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]