កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន Sport របស់ប្រទេសអេស៉្បាញ បានចេញផ្សាយអោយដឹងថា ក្រុមបិសាចក្រហម Manchester United ត្រៀមជះលុយ ៦៥ លានផោន ស្មើនឹងជាង ១០៨ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញយកខ្សែប្រយុទ្ធ Luis Suarez ពីក្រុមសត្រូវ Liverpool។

ដំណឹងនេះបានលេចឡើង បន្ទាប់ពីក្រុមបិសាចក្រហម បានជះលុយ ២០០ លានផោន ស្មើនឹងជិត ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ដល់គ្រូបង្វឹកដែលនឹងចូលកាន់តំណែង Louis van Gaal ដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្លឹប។

ទន្ទឹមនឹងនេះដែរ ជើងឯកពានរង្វាន់ UEFA Champions League ក្រុមយក្សស Real Madrid ក៏មានបំណងចង់នាំយកខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំទៅកាន់កីឡាដ្ឋាន Santiago Bernabéu ដោយដេញថ្លៃក្នុងតម្លៃ ៥៥ លានផោន ស្មើនឹងជាង ៩០ លានដុល្លារសហរដ្ឋអាមេរិក។

 

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ និងជាកីឡាករស៊ុតបញ្ចូលទី ច្រើនជាងគេបង្អស់ សញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ ធ្លាប់ចុះកិច្ចសន្យាបន្តលេង ៤ ឆ្នាំទៀតជាមួយហង្សក្រហម នៅខែធ្នូ ខណៈបង្ហាញវត្តមានបាន ៣៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ៣១ គ្រាប់៕


ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]