ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងដែល មានរូបសម្រស់ ស្រស់ស្អាត់ដាច់គេ នៅក្នុងសាកលវិទ្យាល័យ ក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុន មៃក្រូសហ្វ (Microsoft) តែងតាំងជា ជាអ្នកគ្រប់គ្រងផលិតផល។

គួរបញ្ជាក់ផងដែរ នារីវ័យក្មេងរូបនេះ មានឈ្មោះ Zhang Zetian  ត្រូវបានគេដាក់ឈ្មោះឲ្យថា Milk Tea Girl កាលពីឆ្នាំ ២០០៩ នៅពេលដែលនាង នៅជានិស្សិត ក្នុងសាលា Nanjing Foreign Language School ហើយជាពិសេសទៀតនោះ នាងបានជាប់ ចំណាត់ថ្នាក់និស្សិតស្រី ដែលស្អាតជាងគេ នៅក្នុងសាកលវិទ្យល័យ ទៀតផង។

មិត្តរូមថ្នាក់របស់នាង ដែលបានកោតសរសើរ នឹងសម្រស់ស្រស់ស្អាត ពីធម្មជាតិ របស់នាង បានបង្ហោះរូប Zhang Zetian កាន់ពែងតែ ទឹកដោះគោ នៅលើបណ្តាញសង្គម អនឡាញ ហើយធ្វើឲ្យនាង មានប្រជាប្រិយភាព ចាប់តាំងពីពេលនោះមក។ ជាពិសេសទៀតនោះ នៅក្នុងឆ្នាំ ២០១១ នារីស្រស់ស្អាតម្នាក់នេះ ត្រូវបានសាកលវិទ្យាល័យ Tsinghua  ទទួលជាអ្នកធ្វើការ នៅក្នុងកម្មវិធី មនុស្សធម៌ទៀតផង។

ចំនែកឯរូបថត ដែលបានបង្ហោះថ្មីនេះ គេក៏ឃើញថា Zhang Zetian បានចូលរូម ធ្វើជាអ្នកណែនាំផលិតផលថ្មី ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Microsoft ផងដែរ។ ក្នុងនោះដែរ នៅក្នុងកម្មវិធីនេះ Zhang Zetian  បានណែនាំនៃ ការប្រើប្រាស់ ផលិតផលថ្មី មនុស្សយន្ត ដែលត្រូវគេហៅថា Xiao Bing អាចធ្វើការសន្ទនាបាន នៅក្នុងក្រុម Wechat។ ហើយមនុស្សយន្តនេះ ក៏អាចធ្វើជា ឧបករណ៍ ស្វែងរកព័ត៌មាន បានទៀតផង៕

ចង់ដឹងថា នាងមានសម្រស់ស្អាតដូចជាគេថាឬអត់ សូមទស្សនាកំរងរូបភាពខាងក្រោម ៖ 

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]