ដូចអ្នកបានដឹងស្រាប់ហើយ ថាផ្លែប៉េងប៉ោះ ជាផ្លែមានរសជាតិជូរបន្តិចមែន ប៉ុន្តែគ្រប់គ្នា នៅតែនិយមទទួលទានវា។ យ៉ាងណាមិញ កាលពីប៉ុន្មានខែ កន្លងមក ខ្មែរឡូតក៏បាន ចេញអត្ថបទ មួយ ដែលទាក់ទងពីប៉េងប៉ោះ អាចជួយកាត់បន្ថយ ជម្ងឺបេះដូងបាន ប៉ុន្តែថ្ងៃនេះវិញ ប្រិយមិត្តនឹង បានជ្រាប ពីគុណប្រយោជន៏ជាច្រើនទៀត ចំពោះសុខភាពរបស់អ្នក ដែលមានក្នុងផ្លែប៉េងប៉ោះ៖

១) ជំនួយដល់ភ្នែក ៖ ក្នុងផ្លែប៉េងប៉ោះ សម្បូរជាតិវីតាមីនA ដែលអាចជួយអោយ ភ្នែករបស់អ្នក អាចមើលឃើញ បានយ៉ាងច្បាស់ល្អ។ ជាពិសេសនោះ វាក៏ជួយការពារ ជម្ងឺខ្វាក់មាន់បានថែមទៀតផង។

២) ជួយប្រឆាំងនឹងជម្ងឺមហារីក ៖ យោងតាមការសិក្សាកន្លងមក បានអោយដឹងថា ផ្លែប៉េងប៉ោះ មានផ្ទុកជាតិ Lycopene ដែលជួយកាត់បន្ថយ អត្រាកើតជម្ងឺមហារីក ដូចជាមហារីកសួត ក្រពះ និងមហារីកក្រពេញប្រូស្តាតជាដើម។

៣) ថែទាំឈាមរបស់អ្នក ៖ ចំពោះផ្លែប៉េងប៉ោះ មានសារធាតុសំខាន់ៗ ជាច្រើន ដូចជា វីតាមីនC  ប៉ូតាស្យូម និងជាតិដែក ដែលពពួកទាំងនោះ អាចជួយថែទាំ ឈាមរបស់អ្នក អោយល្អប្រសើរបាន។ បន្ថែមពីនេះទៅទៀត ផ្លែប៉េងប៉ោះ ក៏មានជាតិវីតាមីនK ជួយទប់ស្កាត់ ការហូរឈាមខ្លាំង និងបញ្ហាឈាមកកជាដើម។ ជាពិសេសនោះ វាជួយអោយ ឈាមរត់បានស្រួលទៀតផង។

៤) កាត់បន្ថយអត្រា កើតជម្ងឺបេះដូង ៖ ជាតិ Lycopene នៅក្នុងប៉េងប៉ោះ អាចជួយប្រឆាំង នឹងជម្ងឺ ដែលទាក់ទងសរសៃឈាម និង ជម្ងឺបេះដូងបាន។ ជាពិសេស ប្រសិនបើអ្នកអាច ទទួលទាន ផ្លែប៉េងប៉ោះ អោយបានទៀងទាត់នោះ វាអាចជួយកាត់បន្ថយ អត្រាជាតិកូលេស្តេរ៉ល ឡើងខ្ពស់បាន។

៥) ល្អសម្រាប់ប្រព័ន្ធ រំលាយអាហារ ៖ ការទទួលទាន ផ្លែប៉េងប៉ោះជាប្រចាំថ្ងៃ អាចជួយអោយប្រព័ន្ធ រំលាយអាហាររបស់អ្នក មានសុខភាពល្អបាន និងជួយការពារ អាការៈរាគរូស និង ជម្ងឺទល់លាមកជាដើម។ ជាពិសេសនោះ វាជួយការពារ ជម្ងឺខាន់លឿង និងជួយកច្ចាត់ជាតិពុល ពីក្នុងខ្លួន របស់អ្នកបានយ៉ាងល្អ។

 ទាំងនេះជា គុណប្រយោជន៏ជាច្រើន របស់ផ្លែប៉េងប៉ោះ ដែលអាចជួយដល់ សុខភាពរបស់អ្នក អោយកាន់តែល្អប្រសើរបាន៕


ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]