អាមេរិក ៖ ពិតជាគួរឲ្យរំភើបមែន ដែលអ្នកប្រដាល់ម្នាក់ បានសុំមិត្តស្រីរបស់ខ្លូន ដែលជាតារាបង្ហាញម៉ូត រៀបការ នៅលើសង្វៀនប្រដាល់ បន្ទាប់ពីផ្តូលគូប្រកូត កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

គូរបញ្ជាក់ផងដែរ អ្នកប្រដាល់រូបនេះ មានឈ្មោះ Carl Froch អាយុ ៣៦ ឆ្នាំ បានសុំមិត្តស្រីរបស់គាត់រៀបការ នៅពេលដែល នាងបានរត់ឡើងលើ សង្វៀន ដើម្បីអបអរសាទរគាត់ នៅពេលដែលឈ្នះការប្រកូត។

ទោះបីជា នៅមុខទស្សនិកជន ៨០,០០០ នាក់ និង អ្នកមើលការផ្សាយផ្ទាល់ រាប់លាននាក់ ទូទាំងពិភពលោក Froch បានលុតជង្គង់ សុំមិត្តស្រីអាយុ ២៧ ឆ្នាំ  របស់ខ្លូនរៀបការ។ ប៉ុន្តែ Froch បានឲ្យដឹងថា ការភ្ជាប់ពាក្យនេះ នៅមិនទាន់មានលក្ខណៈជា ផ្លូវការនៅឡើយទេ ពីព្រោះតែ គាត់មិនទាន់បានទិញ ចិញ្ចៀនភ្ជាប់ពាក្យ ប៉ុន្តែគាត់និយាយថា នាងបាន យល់ព្រមរៀបការជាមួយគាត់ហើយ។

លោកបានបន្តទៀតថា បន្ទាប់ពីគាត់បាន ប្រាប់មិត្តស្រីរបស់គាត់ ថាស្រលាញ់នាង ប៉ុណ្ណាហើយ ប៉ុន្តែនាង ហាក់ដូចជាមានការ យប់ច្រលំ ថាតើនេះជា ការសុំរៀបការពិតប្រាកដ ឫ ក៏អត់ ពីព្រោះតែនាងបានគិតថា ការសុំរៀបការ នៅលើសង្វៀន មិនមែនជាការសុំរៀបការ ជាលក្ខណៈផ្លូវការ ទោះបីជាពួកគេ មានកូនពីរនាក់ ជាមួយគ្នាទៅហើយក៏ដោយ។ ក្នុងនោះ គាត់ក៏បានឲ្យដឹងដែរថា គាត់ពិតជាស្រលាញ់មិត្តស្រី គាត់ខ្លាំងណាស់ ហើយគាត់តែងតែ គិតក្នុងចិត្តថាគាត់ នឹងរៀបការ ជាមួយនាងនៅថ្ងៃណាមួយ ហើយថ្ងៃដែលគាត់ រៀបការជាថ្ងៃដែល ពិសេសបំផុតសំរាប់ជីវិត របស់គាត់ ពីព្រោះតែគាត់និង មានគ្រួសារដ៏កក់ក្តៅ ជាមួយនឹងកូន ទាំងពីរនាង របស់គាត់ទៀតផង៕

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]