កាលពីថ្ងៃសៅរ៍ ថ្មីៗនេះ អតីតខ្សែបម្រើតោខៀវ Chelsea កីឡាករ Frank Lampard ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអេស៉្បាញ David Villa បានបង្ហាញវត្តមាន នៅទីលានហ្វឹកហាត់ Carrington របស់ក្រុម Man CITY ដើម្បីយល់ព្រមចុះកិច្ចសន្យា ចូលរួមជាមួយក្រុមអាមេរិក New York City។


នេះជាជោគជ័យមួយ របស់ក្លឹបដែលជា franchise របស់មេឃខៀវ Man CITY មួយនេះ ដោយបានសម្រេច នាំយកកីឡាករទាំងពីររូបនេះ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក។

កីឡាករ Lampard សុខចិត្តបន្ថយប្រាក់ខែ ដែលធ្លាប់តែបាន ២៥ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ នៅពេលដែលលេងអោយក្រុមតោខៀវ Chelsea ប៉ុន្តែប្រាក់ខែរបស់លោក នៅជាមួយនឹង New York City នឹងអាចកើនឡើង នៅពេលខាងមុខ។


ខ្សែបម្រើវ័យ ៣៥ ឆ្នាំរូបនេះ សម្រេចចាកចេញពីក្រុមតោខៀវ ដោយមិនបានបន្តកុងត្រា ១២ ខែដែលតោខៀវផ្តល់អោយ។ ក្នុងអាជីពបាល់ទាត់ Lampard រកបានគ្រាប់បាល់សរុប ២១១ គ្រាប់ និងឈ្នះពានរង្វាន់ Premier League ៣ ដង, FA Cup ៤ ដង, League CUP ២ ដង, Champions League មួយដង និង Europa League មួយដង។



ជាមួយនេះដែរ អតីតខ្សែប្រយុទ្ធ Atletico Madrid កីឡាករ David Villa ក៏បានចូលរួមជាមួយ ក្រុមសហរដ្ឋអាមេរិកនេះដែរ ដោយរកគ្រាប់បាល់បាន ១៣ គ្រាប់រដូវកាលមុន ហើយបច្ចុប្បន្នកំពុងតែហោះទៅកាន់ប្រេស៊ីល ដើម្បីចូលរួមលេងអោយជម្រើសជាតិអេស៉្បាញ។

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មិនគួរមើលរំលង សំរាប់ថ្ងៃនេះ ៖
[អាក្រក់ និងព្រៃផ្សៃណាស់! បុរស៣៨នាក់ រំលោភបូក លើក្មេងស្រី អាយុ១៥ឆ្នាំ ម្នាក់ នៅម៉ាឡេស៊ី]

[ម្តាយចាប់ចងនិងវាយ ជនល្មើសរំលោភកូនស្រីខ្លួន នឹងរំពាត់មុខមហាជន (វីដេអូ)]

[ប្រុស៦នាក់ សុំលេខទូរស័ព្ទនារីម្នាក់ មិនបាន ព្រួតគ្នា វាយនាងសម្លាប់ មិនញញើតដៃ (មានវីដេអូ)]

[វីដេអូ-សាហាវ៖ បាញ់មួយគ្រាប់ ពីក្រោយក្បាល ប្លន់អ្នករត់តាក់ស៊ី យ៉ាងឃោរឃៅបំផុត!]

[ស្តែងៗ បុរសម្នាក់បាញ់ខ្លួនឯង ហើយបំផ្ទុះគ្រាប់បែក ដាច់ខ្លួនខ្ទេច! (Video Inside)]

[មនុស្ស៧នាក់បានស្លាប់បន្តបន្ទាប់គ្នានៅក្នុងអណ្តូងលូមួយខណៈចុះទៅជួយមនុស្សម្នាក់ដែលជាប់នៅក្នុងនោះ]


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]