កូរ៉េខាងជើង៖ ថ្មីៗនេះអ្នកវិទ្យាសាស្ត្រ របស់ប្រទេសកូរ៉េខាងជើង បានរកឃើញភេសជ្ជៈ សម្រាប់បំប៉នកម្លាំង ទៅដល់អត្តពលិក ដែលភេសជ្ជៈនោះ គឺចំរាញ់ចេញ ពីរុក្ខជាតិផ្សិត។

កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង ទើបតែបានប្រកាស ពីការបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ ទៅលើផ្សិត នៅក្នុងទីក្រុង ព្យុងយ៉ាង។ តែយើងមិនបាន ដឹងថាតើការ បង្កើតមជ្ឈមណ្ឌលនោះ ដើម្បីអ្វីនោះទេ។

ស្រាប់តែ ពេលនេះ ទីភ្នាក់ងារសារព័ត៌មាន សំខាន់របស់ ប្រទេសកូរ៉េខាងជើង ក៏បានប្រកាសអោយ ដឹងថាប្រទេសខ្លួន បានទទួលភាព ជោគជ័យក្នុងការបង្កើតនូវ ទឹកភេសជ្ជៈថ្មី ដែលចំរាញ់ចេញពី ផ្សិតហើយវា មានប្រសិទ្ធិភាពយ៉ាងខ្លាំង សម្រាប់ជាជំនួយ បង្កើនកម្លាំងដល់ កីឡាករមិនថា ប្រុសឬស្រីឡើយ នៅពេលដែល ពួកគេនឿយហត់។

លើសពីនេះទៀត រដ្ឋាភិបាលរបស់ ប្រទេសនេះ បានជំរុញអោយ ប្រជាជនជាពិសេស គឺអ្នកកីឡា ទាំងអស់អោយប្រើប្រាស់ ភេសជ្ជៈមួយនេះ យ៉ាងខ្លាំងផងដែរ។ វាគឺជារឿង ដ៏ចម្លែកមួយ ដែលមានការ ផ្តោតសំខាន់ ព្រមទាំងចាប់អារម្មណ៍ ជាពិសេសទៅលើ រុក្ខជាតិប្រភេទ ផ្សិតនៅក្នុងរបប ដែលមានលោក Kim Jung-un ជាមេដឹកនាំ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]