តារា សំញែងដើមទ្រូង ព្រីម លីហ្សា និស្សិតសាកលវិទ្យាល័យមេគង្គ ទទួលការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីប្រិយមិត្តតាមដានតារាខ្មែរ ព្រោះតែមានរឿងរ៉ាវ ជាច្រើនដែលទាក់ទងនឹងនាង ដូចជាការស្លៀកពាក់សិចស៊ីជ្រុល ការប្រកាសរកអ្នកចិញ្ចឹមដោយចេញមុខ ទទួលកាដូ ៤​ម៉ឺន​ដុល្លារ និងត្រូវគេចោទប្រកាន់ថា ជាមនុស្សនិយាយ មិនមានពិត និងមិនមែនជាកូនខ្មែរ។

យោងទៅតាម ភ្នំពេញដេលី ចេញផ្សាយ ២៣ កក្កដា ២០១១ ខាងក្រោម បាន បង្ហើប ប្រាប់ថា "ព្រីមលីហ្សាបានជ្រើស រើសយកឧត្តមសេនីយ៍ម្នាក់ដែល មានវ័យ ប្រមាណជិត ៤០ ឆ្នាំ ដែលបាន ស្គាល់គ្នាទើបតែជិតបី ខែប៉ុណ្ណោះ  ហើយបុរសនោះ គ្រោងនឹងទិញរថយន្ត ថ្មីមួយទុក ជាកាដូសម្រាប់នាងទៀតផង ។គឺបុរសនេះហើយដែលបានចិញ្ចឹមថ្នាក់ថ្មមនាងពេលនេះ។"

កញ្ញាក៏បានប្រាប់ថា ភ្នំពេញ​ប៉ុស្ដិ៍ ចេញផ្សាយថ្ងៃ្១៤ ធ្នូ "នាង​ពិត​ជា​ទទួល​បាន​កាដូ​យក​មក​ធ្វើ​ផ្ទះ​ល្វែង​៤​ម៉ឺន​ដុល្លារ​មែន ហើយ​បុរស​នោះ​ក៏​មិន​មែន​ជា​បុរស​មាន​ប្រពន្ធ​កូន​ហើយ​ដូច​គេ​ថា​នោះ​ឡើយ​។

តារា​វ័យ ១៨ ឆ្នាំ​ដូច​ផ្កា​ក្រពុំ​រូប​នេះ​ ​បញ្ជាក់​ថា​៖ «អ្នក​ឲ្យ​កាដូ​នោះ​ពិត​ជា​នៅ​កំលោះ ​តែ​ប្អូន​មិន​ប្រាប់​អត្ត​សញ្ញាណ​ទេ»។

ជាមួយ​នឹង​សម្ដី​ស្រទន់​មួយៗ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​ព្យុះ​អាស្រូវ​ នោះ​ ព្រីម​ លីហ្សា បាន​បន្ថែម​ថា​៖​ «លុយ​នោះ​ជា​កាដូ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ប្អូន​បាន​បង្វិល​លុយ​នេះ​យក​ទៅ​ធ្វើ​ផ្ទះ​ល្វែង​មួយ​តែ​មិន​ទាន់​រួច​រាល់​ជា​ ស្ថាពរ​ទេ។​ តាម​ពិត​ទៅ​ប្អូន​ថា ​ចាំ​កែកុន​រួច​រាល់​ចាំ​ប្រាប់​គេ​ឯង​តាម​រយៈ​ពិធី​ឡើង​ផ្ទះ​ឲ្យ​ហំហាន​នឹង​ គេ​ដែរ ​តែ​ឥឡូវ​បែរ​ជា​លេច​ឮ​អ៊ីចេះ​អ៊ីចុះ​ បើ​អ៊ីចឹង​ទេ​ប្អូន​បក​ស្រាយ​នៅ​ពេល​នេះ​តែ​ម្តង​ កុំឲ្យ​យប់​យូរ​សុបិន​ច្រើន​ពេក»។

តារា​ដែល​មិន​ទាន់​ចង់​ប្រើ​ទឹក​លុយ ​ដើម្បី​បំពេញ​តម្រេក​នៃ​សម្ភារ​និយម​រូប​នេះ​​ ថ្លែង​ថា​៖ «លុយ​នេះ​ជា​កាដូ​បញ្ចាំ​ចិត្ត​ឥត​កុហក​ទេ​។ ប្អូន​យក​ទៅ​ធ្វើ​ផ្ទះ​ល្វែង​ មក​ពី​ប្អូន​គិត​ថា​រថយន្ត​មិន​សំខាន់​នៅ​ពេល​នេះ​ទេ​ ព្រោះ​រថយន្ត​អាច​ប្តូរ​ម៉ូដម៉ាក​នៅ​ពេល​ណា​ក៏​បាន ឯភាព​ចាំបាច់​ចំពោះ​មុខ​គឺ​ជម្រក​ជ្រក​កោន​ឲ្យ​សមរម្យ​សិន​ទើប​ជា​ការ​ ប្រសើរ»។

សព្វ​ថ្ងៃ​បើ​ទោះបី​តារា​សិល្បៈ​មួយ​ចំនួន​មិន​សូវ​មាន​ការងារ​ តែ​សម្រាប់​តារា​ហ៊ាន​ស្លៀក​ពាក់​ខើច​ខ្លី​​បញ្ចេញ​គល់​សុដន់​​ ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​អ្នក​ទាក់​ម៉ូយ​រូប​នោះ មិន​សូវ​ជា​ទំនេរ​ប៉ុន្មាន​ឡើយ ដោយ​នាង​ទទួល​បាន​ការងារ​​ថត​ម៉ូដ ស្ប៉ត​ខារ៉ា​អូខេ និង​សម្តែង​ជា​តួ​ខ្សែ​ភាព​យន្ត​ជា​បន្ត​បន្ទាប់។​ ក្រៅ​ពី​រូប​ថត​សិចស៊ី​លេច​សាច់​ទាំង​ផ្ទាំង​ៗ​របស់​នាង​បាន​ក្លាយ​ជា​ ចំណាប់​អារម្មណ៍​សម្រាប់​ក្រប​មុខ​ទស្សនា​វដ្តី​នា​នា តារា​វ័យ​ក្មេង​រូប​នេះ​ក៏​នឹង​លេច​វត្តមាន​ជា​តួ​សំខាន់​ក្នុង​រឿង «ចាញ់​ចិត្ត​ដ្បិត​ស្រឡាញ់​» និង​បទ​ចម្រៀង​ថ្មី​ៗ​រួម​មាន​មាន​បទ «ដក​ដង្ហើម​ហូរ​ទឹក​ភ្នែក» ​និង​បទ​ «ក្បែរ​បង​សង្សារ​បង​ ក្បែរ​គេ​សង្សារ​គេ​» ជា​ដើម។"

យោងទៅតាម ភ្នំពេញដេលី 18 វិច្ឆិការ 2010  មានលិខិតមួយ បានសរសេរធ្វើការរិះគន់កញ្ញា ពីប្រិយមិត្ត មានខ្លឹមសារ ទាំងស្រង់នៅខាង ក្រោមនេះ

"អ្នកមានយុវសិស្សម្នាក់ឈ្មោះ  សយ ចាន់នី រៀននៅថ្នាក់ទី ១២ វិទ្យាល័យ ស៊ីសុវត្ថិបានរិះគន់ អ្នកសម្តែងម្នាក់ឈ្មោះ ព្រីម លីហ្សា  ដែលចូលចិត្តថតរូបសិចស៊ីចេញដើម ទ្រូង និង គល់ភ្លៅដាក់ទស្សនាវដ្តីថា ព្រីម លីហ្សា  និយាយកុហកប្រាប់អ្នកកាសែតឱ្យផ្សាយថា ព្រីម លីហ្សា បានទទួលកាដូផ្ទះល្វែង ៤ ម៉ឺនដុល្លារពីប្រុសស្នេហ៍ ។ យុវសិស្សរូបនោះបានសរសេរនៅក្នុងលិខិតរិគន់មួយផ្ញើឱ្យសារព័ត៌មានថា ព្រីម លីហ្សា ដែលជាតារាទើបចេញថ្មីនោះនិយាយកុហកមិនមែនជាការពិតឡើយ ។

ព្រីម លីហ្សា មិនមែនជាកូនខ្មែរទេនាងជាកូនវៀតណាមនិយាយខ្មែរមិនទាន់ច្បាស់មានផ្ទះនៅច្រកឌឿងហែម ខាងជើងផ្សារធំថ្មី ខាងលិចផ្សាតាប៉ាង ។

នាងគ្មានផ្ទះល្វែងនៅម្តុំផ្សារពោធិ៍ចិនតុងទេនាងជិះរថយន្តកូរូឡាកញ្ចស់ពណ៌ ស្លាបកាភេម ។ ជារៀងរាល់ថ្ងៃនាង ព្រីម លីហ្សា អង្គុយនៅផ្សារកណ្តាល់ទាក់ម៉ូយ... ។ គ្មានឧត្តមសេនីយ៍ណាចិញ្ចឹមនាងទេ ។ នាងនិយាយកុហកទស្សនាវដ្តីទាំងអស់ ។ នាងនិយាយបែបនេះគ្មានតែចង់ឱ្យគេចាប់អារម្មណ៍ល្បីល្បាញប៉ុណ្ណោះ ៕"

ថ្មីៗ បំផុត ថ្ងៃ ១២ ខែមករា ២០១២ កញ្ញាបាន និយាយប្រាប់ ដើមអម្ពិលថា "តាមការពិត ការតុបតែងខ្លួន របស់ខ្ញុំ គឺខ្ញុំទទួលស្គាល់ថា មានភាពសិចស៊ីខ្លះ ហើយក៏មានទស្សនិកជនខ្លះ រិះគន់ពីភាពសិចស៊ីរបស់ខ្ញុំ តែសំរាប់ខ្ញុំគិតថា បើទោះជាខ្ញុំចូលចិត្តតុបតែងខ្លូន បែបសិចស៊ីមែន តែប្រពៃណីខ្មែរគឺ ខ្ញុំមិនដែលភ្លេចទេ ព្រោះថាក្នុងនាមជាតារា ត្រូវតែមានការជឿនលឿន ទៅតាមសម័យកាល តែមិនមែនមានន័យថា ភ្លេចប្រពៃណីរបស់ខ្លួនទេ” ។

Khmerload ពិតជាទទួលស្គាល់ថា ពិតជាធំមែន ហើយរឿងរ៉ាវ ពិតជាច្រើនមែន។ Khmerload ចង់ទៅរៀននៅ សាកលវិទ្យាល័យមេគង្គ ដើម្បីយកព័ត៌មាន អោយច្បាស់ការជូនប្រិយមិត្ត។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា