ថ្ងៃនេះខ្មែរឡូតនឹង នាំប្រិយមិត្តទៅ ទស្សនាទិដ្ឋភាពនៃ ទីកន្លែងសម្រាប់ផ្ទុក ទិន្នន័យនៅលើ Online ក៏ដូចជាប្រព័ន្ធ ដើម្បីដំណើរការ អ៊ិនធើណេត (Internet) ផងដែរ។

មជ្ឈមណ្ឌលមួយរបស់ ក្រុមហ៊ុនទូរស័ព្ទ Telefonica ដែលស្ថិតនៅក្នុង ទីក្រុង Alcala ប្រទេសអេស្ប៉ាញ មានផ្ទៃដីទំហំ ៦៥,៧០០ម៉ែត្រការេ ដែលត្រូវបានគេ ស្គាល់ថាជា កន្លែងមួយសម្រាប់ ដំណើរការអ៊ិនធើណេត ដែលមានការ រក្សាទិន្នន័យដ៏មាន សុវត្ថិភាពបំផុត និងផ្តល់សេវា Online ដ៏ធំបំផុតមួយ ក្នុងទ្វីបអ៊ឺរ៉ុប។

លើសពីនេះទៅទៀត តម្លៃនៃឧបករណ៍ទាំងអស់ នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវគេបង្ហាញអោយ ដឹងថាអាចនឹង មានតម្លៃជាង ៤០០លានដុល្លារ។

ហេតុនេះហើយទើប លោក Timo Arnall ដែលជាអ្នកច្នៃម៉ូត ជនជាតិអង់គ្លេស បានថតផ្តិតយក ទិដ្ឋភាពនៃកន្លែង មួយនេះសម្រាប់ បង្ហាញដល់អ្នក ទាំងអស់គ្នានូវ កន្លែងដែលទុកដាក់ ម៉ាស៊ីនរក្សាទិន្នន័យ នៅលើ Online ក៏ដូចជាប្រព័ន្ធនានា សម្រាប់ដំណើរការនៅ លើអ៊ិនធើណេតផងដែរ។

ចង់ដឹងពី ទិដ្ឋភាពនៃបន្ទប់ ក្នុងការរក្សា ទិន្នន័យរបស់ Online ក៏ដូចជាប្រព័ន្ធ អ៊ិនធើណេតយ៉ាងណា នោះសូមទស្សនា រូបភាពក៏ដូចជា វីដេអូខាងក្រោម ទាំងអស់គ្នា៖

បន្ទប់ Server ដ៏ធំមួយ ក្នុងចំណោម ២៣ផ្សេងទៀត

ប្រព័ន្ធភ្លើង សម្រាប់ផ្គត់ផ្គង់ ដំណើរការ របស់ម៉ាស៊ីន ក៏ដូចជា ភាពត្រជាក់ នៅក្នុងបរិវេណ នៃបន្ទប់




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]