ជ្រោកក្រោមដំបូលផលិតកម្ម “ថោន” តែមួយ យើងសង្កេតឃើញមានតារាចម្រៀងស្រី ល្បីៗនិងស្រស់ស្អាត ៥ ដួងដូចជា កញ្ញាសុគន្ធ នីសា, មាស សុខសោភា, លី អ៊ីវ៉ាធីណា, អេនី ហ្សាម, និងសា សា ជាដើម ដែលទាំង ៥ ដួងនេះ សុទ្ធសឹងតែមានឈ្មោះបោះសម្លេង និងមានការគាំទ្រ ពីសំណាក់មិត្តៗយុវវ័យ រៀងៗខ្លួន។

ដើម្បីបំពេញចំណីចក្ខុរបស់អ្នកគាំទ្រ ផលិតកម្ម “ថោន” បានផ្តល់នូវរសជាតិថ្មី ស្ទាយថ្មី គំនិតថ្មី ដោយតម្រូវអោយតារាស្រី ទាំង ៥ ដួងនេះ តទល់គ្នា ក្រោមបទចម្រៀងមួយបទ ដែលមានចំណងជើងថា “មនុស្សស្រី”។

អ្វីដែលពិសេសនៅក្នុងបទចម្រៀង Teaser នេះ គឺតារាចម្រៀងស្រីទាំង ៥ ដួង មិនត្រឹមតែតុបតែងខ្លួន យ៉ាងស្អាត ជាមួយនឹងសំលៀកបំពាក់ មើលទៅ CUTE គ្រប់ៗគ្នានោះទេ ថែមទាំងបាន លាតត្រដាងចំណាប់អារម្មណ៍ ក្នុងចិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងស្នេហា ដែលអ្នកទាំង ៥ សុទ្ធតែមានគំនិតខុសៗគ្នា ខ្លះចង់មានស្នេហា ខ្លះធ្លាប់ឈឺចាប់ព្រោះស្នេហា និងខ្លះទៀតស៊ូនៅម្នាក់ឯងល្អជាង៕


ដូចនេះតើតារាទាំង ៥ ដួងប៉ះគ្នា នឹងមានអ្វីកើតឡើង? មានតែទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា