ប្រិយមិត្តដែលនិយមស្នេហាវិស័យកីឡាបាល់ទាត់ ប្រាកដជាធ្លាប់ទស្សនា ការរទាត់បាល់ពិន័យ ១១ ម៉ែត្រ រឺបាល់ប៉េណាល់ទី រាល់មិនអស់រួចទៅហើយ ដោយខ្លះបានបំប៉ោង សំណាញ់ទីយ៉ាងអស្ចារ្យ ខណៈខ្លះទៀតបែរជាត្រូវ អ្នកចាំទីដៃស្អិតចាប់បាន មិនគួរអោយជឿទៅវិញ។

ប៉ុន្តែចម្លែកអី ស្រាប់តែថ្មីៗនេះ កីឡាករម៉ាឌីវ Ashad Ali Adubarey បានទាត់បាល់ប៉េណាល់ទី រហូតដល់ផ្គាប់មុខទៅនឹងដី។ ដោយគ្មានការភ្លុំកញ្ចែពីអាជ្ញាកណ្តាល Ashad ក៏ប្រញាប់ងើប ហើយទាត់បាល់រហូតដល់ បំប៉ោងសំណាញ់ទីបានសម្រេច មិនគួរអោយជឿទៀតផង។

គួរបញ្ជាក់ផងដែរថា ក្នុងជំនួបរវាង ម៉ាឌីវ ជាមួយនឹង អាហ្កានីស្ថានការប្រកួតបញ្ចប់ទៅ ៩០ នាទី ដោយលទ្ធផង ០ទល់នឹង០។ លុះឈានចូលមកដល់ការថែមម៉ោង ១៥ នាទី ២ ដង ក្រុមទាំងពីរអាចរកបានម្នាក់មួយគ្រាប់ ១ទល់នឹង១ ហើយបញ្ចប់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ដោយក្រុមម៉ាឌីវបានយកឈ្នះអាហ្កានីស្ថាន ៩ទល់នឹង៨។

ជ័យជម្នះនេះ បានធ្វើអោយក្រុមជម្រើសជាតិ ម៉ាឌីវ ក្លាយជាក្រុមចំណាត់ថ្នាក់លេខ ៣ នៅក្នុងពានរង្វាន់ AFC Challenge Cup ឆ្នាំ ២០១៤ ដោយប្រកួតផ្តាច់ព្រ័ត្ររកជើងឯក នោះគឺក្រុមហ្វីលីពីន ប្រកួតជាមួយក្រុមប៉ាឡេស្ទីន នាទីក្រុង ម៉ានីល៕ 


ដូចនេះបើចង់ដឹងច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]