តារាម៉ូដែលដែលមានសម្រស់ស្រស់ស្អាតនិង ស៊ិចស៊ីម្នាក់កំពុងតែប្រឈមមុខនឹង តុលារការដោយបន្ទាប់ពីនាង បានសម្លាប់អ្នកបើកតាក់ស៊ីម្នាក់ក៏ហេតុការណ៍ គ្រោះថា្នក់ចរាចរណ៍ ដែលបានបង្កឡើងដោយរូបនាង បើកបរក្នុងពេលស្រវឹង។

តាមប្រភពព័ត៌មានបានអោយដឹងថា តារាម៉ូដែល បង្ហាញម៉ូតរថយន្តដ៏ស្រស់ស្អាតនិងស៊ិចស៊ីម្នាក់ ឈ្មោះ Chen Mingyue អាយុ ២៦ ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួនបន្ទាប់ពីរូបនាង ធ្វើការបើកបរក្នុងពេលស្រវឹង ហើយជ្រុលទៅបុករថយន្តតាក់ស៊ីមួយគ្រឿង ដែលបានបណ្តាលអោយអ្នកបើកតាក់ស៊ី របួសធ្ងន់និង ស្លាប់នៅពេលដែលបញ្ចូនទៅដល់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ត្រូវបានកើតឡើង នៅវេលាយប់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​ ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយចំពោះ រថយន្តបង្កហេតុរបស់នាងវិញគឺម៉ាក BMW ពណ៌ក្រហម។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការណ៍នេះ ?

ដោយ  អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]