តើអ្នកមានដែរ ធ្លាប់ឆ្ងល់ ឬចង់ដឹង ពីអត្ថន័យនៃ ពណ៌ដែលអ្នកតែងតែ ចូលចិត្ដប្រើប្រាស់ ជាប្រចាំថ្ងៃដែរឬទេ?

ប្រសិនជាអ្នកចង់ដឹង ពីរអត្ថន័យនៃ ពណ៌និមួយៗយ៉ាងណា សូមអាននូវចំនុចខាងក្រោម ទាំងអស់គ្នា៖

  1. ក្រហម៖ មានន័យថា ជាពណ៝៌ឡូយឆាយ។ វាអាចបង្ហាញថា អ្នកដែលចូលចិត្ដពណ៌នេះ គឺជាអ្នកដែលមាន ទំនុកចិត្ដខ្ពស់ និងចង់បង្កភាពទាក់ ទាញក្នុងចំណោមមនុស្សច្រើន ដែលនេះក៏ជាពណ៌ដ៏គួរឲ្យចងចាំផងដែរ។ តាមការសិក្សាបានបង្ហាញថា ពណ៌ក្រហមត្រូវបាន គេចាត់ថា ជាពណ៌ដ៏គួរឲ្យទាក់ទាញជាងគេ។
  2. ខ្មៅ៖ បង្ហាញពីការមានអំនាច តែប្រសិនជាអ្នកពាក់ពណ៌ខ្មៅ ពីក្បាលដល់ ចុងជើង វាក៏ហាក់ដូចជា ជ្រុលជ្រួស និងមិនល្អផងដែរ។
  3. ស្វាយ៖ ជាពណ៌ដែល អ្នកអាចជ្រើសរើស ប្រសិនជាអ្នកចង់ បង្ហាញពីភាព ទាន់សម័យ និងភាពរុងរឿងរបស់អ្នក ហើយវាក៏ជួយ ឲ្យអ្នកមាន គំនិតច្នៃប្រឌិតថ្មីៗផងដែរ។
  4. ទឹកក្រូច៖ ជាពណ៌មួយ ដែលអាចធ្វើឲ្យអ្នក ក្លាយជាមនុស្សងាយស្រួល ទាក់ទង ប៉ុន្ដែសម្រាប់អ្នកវិញ យល់ថា នេះមិនមែនជារឿដ៏ធ្ងន់ធ្ងរនោះទេ។
  5. ខៀវ៖ ជាពណ៌ស្ងប់ស្ងាត់ និងផ្ដោតអារម្មណ៍៍ ទៅលើអ្វីដែលមាននៅ ជុំវិញអ្នក ឬអាចនិយាយថា ជាពណ៌មានសុវត្ថិភាព។
  6. ស៖ ជាពណ៌បរិសុទ្ធ និងស្រស់ថ្លា ដែលពណ៌នេះ ងាយស្រួលនឹង ធ្វើការ ទាក់ទងជាមួយនឹង មនុស្សថ្នាក់ជាន់ខ្ពស់ តែត្រូវចាំថា ពណ៌សរបស់អ្នក គឺត្រូវតែស និងស្អាតឥតខ្ចោះ។
  7. បៃតង៖ ជាពណ៌នៃធម្មជាតិ ផ្លែផ្កា ដែលអាចពង្រីកនូវភាព ជោគជ័យរបស់អ្នក និងជាពណ៌ ដែលបង្ហាញពី ភាពស្មើគ្នា។
  8. លឿង៖ ជាពណ៌ដែលបង្ហាញ ពីទំនាក់ទំនង ដ៏ល្អ និងមានសុភមង្គល និងសុទិដិ្ឋនិយម។ 

នាពេលនេះ ប្រិយមិត្ដ អាចមានភាព ងាយស្រួល នឹងរើសយក ពណ៌មួយណា ដែលសាកសមសម្រាប់ខ្លួនអ្នក ក្នុងការប្រើប្រាស់ ជាប្រចាំថ្ងៃជាក់ជាមិនខាន៕



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]