ភ្នំពេញៈ សុខ ពិសី មួយរយៈពេល ចុងក្រោយនេះ បានបាត់វត្តមាន តាមការប្រគុំតន្ត្រី និងខនសឺត នានាជាច្រើន ធ្វើឲ្យមហា ជន ក៏ដូចជាមិត្តភក្តិ នៅក្នុងហ្វេសប៊ុក របស់នាង មានការភ្ញាក់ផ្អើល ស្របពេលដែល មានព័ត៌មានលេចឭ ថានាងកំពុងតែមាន បញ្ហាដោយសារ សម្រស់កែខៃ និងកំពុងសម្ងំព្យាបាល នៅក្នុងប្រទេសសឹង្ហបុរី ។

តារាស្រីដែល ឡើងកូដយូរឆ្នាំ វ៉ាដាច់តារាស្រីក្នុងផលិតកម្មជាមួយគ្នា និងមានភាពមមាញឹក ជាមួយការងារ ក៏ដូចជាត្រៀម ខ្លួន គ្រងដំណែងតួឯក នៅក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី នាពេល កន្លងមក នាងធ្លាប់បានប្រកាសថា ត្រៀមខ្លួនចេញទៅ ថតខ្សែភាពយន្តនៅ ក្រៅប្រទេស និងសម្ដែងនៅអាមេរិក តែមិនបានប៉ុន្មានផង តារាចម្រៀងស្រី រូបនេះក៏ បានបាត់ខ្លួន យ៉ាងស្ងៀមស្ងាត់ ស្របពេលដែលអ្នក ជិតខាងរបស់នាងម្នាក់ បានបង្ហើបឲ្យដឹងថា នាងមិនបានទៅ ណានោះទេ គឺនាងសម្ងំ នៅក្នុងផ្ទះដោយសារ តែមានបញ្ហា ស្បែកលើដងខ្លួន របស់នាងដែលកើត ចេញពីការកែខៃសម្រស់ ។

ទាក់ទិនទៅ នឹងពាក្យចចាមអារ៉ាម ពីមាត់មួយទៅមាត់មួយ មិនច្បាស់ការនេះដែរ ក៏បានធ្វើឲ្យ មហាជនក៏ដូចជា Friend ដែល និយមគាំទ្រ នាងជាច្រើននៅក្នុង ហ្វេសប៊ុក ( Facbook) មានការងឿងឆ្ងល់ ជាខ្លាំង ដោយ សុខៗបាត់វត្តមាន នាងយ៉ាង អាថ៌កំបាំង ទាំងមិនដឹងមូលហេតុ ច្បាស់បែបនេះ ។

ជុំវិញបញ្ហាទាំងអស់នេះ មិនមែនជាលើកទីមួយទេ ដែលព័ត៌មានលេចឭថា នាងបាត់ខ្លួន យ៉ាងអាថ៌កំបាំង ដោយសារតែ នា ពេលកន្លងមក សូម្បីតែខាងផលិតកម្ម ក៏ដូចជាខាងស្ថានីយ ទូរទស្សន៍ ក៏ធ្លាប់បាន ទាក់ទងទៅនាងដែរ តែមិនអាច ទាក់ទង បាន ។ ជុំវិញរឿងនេះក៏គ្មាន អ្នកណាម្នាក់ ចេញមុខបកស្រាយ ពីការបាត់ខ្លួន ថាតើ សុខ ពិសី ចេញទៅសម្តែង នៅក្រៅប្រទេស ឫមួយក៏នាងមាន បញ្ហាស្បែកដូចពាក្យ ចចាមអារ៉ាម ឫក៏មានអាថ៌កំបាំង អីផ្សេងពីហ្នឹងនោះទេ គ្មាននរណាម្នាក់ បានដឹងឡើយ ។

ប្រភពព័ត៌មាន ទទួលបានចុងក្រោយ បង្ហើបឲ្យដឹងថា សុខ ពិសី មិនបានទៅ សម្ដែងនៅអាមេរិក តាមការអះអាង របស់នាង កន្លងមកនោះទេ ពោលគឺនាងកំពុង លាក់ខ្លួននៅក្នុង ប្រទេសសឹង្ហបុរី តែគេក៏មិនបានដឹង ពីមូលហេតុ ច្បាស់លាស់ដែរថា នាងនៅជាមួយអ្នក ណាម្នាក់នោះឡើយ ។

លោក ឡាយ សុខចំរើន ក៏បានអះអាងដែរថា សុខ ពិសី ដាក់ពាក្យសុំឈប់ ពីការងាររយៈពេល បីខែ ដោយនាង ត្រូវមាន គម្រោង ចេញទៅសម្ដែង នៅអាមេរិក ប៉ុន្ដែមកដល់ពេលនេះ បាត់ដំណឹងនាង សូន្យឈឹងតែម្ដង សូម្បីតែក្រុម គ្រួសាររបស់ នាងក៏ មិនអាចទាក់ទងបានដែរ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សង្ឃឹមថាតារាស្រី រូបស្រស់សម្បុរស កញ្ញា សុខ ពិសី នឹងចេញមុខ បកស្រាយជុំវិញ ចម្ងល់ របស់ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ របស់នាងឲ្យបាន ច្បាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី