មហារីកសុដន់ គឺជាជំងឺកើតមានទៅលើស្រ្តី ជុំវិញពិភពលោក ដែលត្រូវបានគេស្រាវជ្រាវឃើញថា មានស្ត្រី ១.៧ លាននាក់ បានរងគ្រោះ ដោយសារជំងឺនេះ នៅក្នុងឆ្នាំ ២០១២ ។ អ្វីដែលគួរអោយបារម្ភនោះ គឺជំងឺមហារីកសុដន់នេះ បានគំរាមកំហែង ស្រ្តីរាប់លាននាក់ ក្នុងពិភពលោក ដែលធ្វើអោយមនុស្សមួយចំនួន ត្រូវកាត់សុដន់ចោល និង មនុស្សមួយចំនួន ត្រូវបាត់បង់ជីវិតផងដែរ។ ដូច្នេះស្រ្តីគ្រប់រូបគួរ តែយល់ដឹងពីបញ្ហានេះ ព្រមទាំងស្វែងយល់ពី វិធីជៀសវាង កុំអោយកើតមហារីកសុដន់ តាមវិធីសាមញ្ញ ៧ យ៉ាង ខាងក្រោម៖

១. ធ្វើកិច្ចការផ្ទះ៖ អ្នកជំនាញបានឲ្យដឹងថា ការធ្វើលំហាត់ប្រាណ អាចកាត់បន្ថយ នូវអត្រាមហារីកសុដន់  ដូច្នេះប្រសិនបើលោកអ្នក ពុំមានពេលវេលា គ្រប់គ្រាន់ សំរាប់ធ្វើលំហាត់ប្រាណទេ អ្នកអាចធ្វើកិច្ចការផ្ទះជំនួស ដែលវាក៏ដូចជាការ ហាត់ប្រាណយ៉ាងដូច្នោះដែរ។ ហើយការហាត់ប្រាន បញ្ចេញញើសនេះ វាអាចកាត់បន្ថយជាលិកា ដែលបញ្ចេញអ័រមូនអេស្រ្តូចែន និង តេស្តូស្ទើរ៉ូន ដែលត្រូវបានគេជឿថា ជាអ័រមួនដែលបណ្តាលអោយ ការវិវត្តន៍នៃ ដុំសាច់បានយ៉ាងរហ័ស។ ដូច្នេះអ្នកគួរតែ ធ្វើកិច្ចការផ្ទះ ឫ ក៏ហាត់ប្រាណឲ្យបាន យ៉ាងហោចណាស់ ៣០ នាទី ក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយអត្រា នៃការកើតជំងឺ មហារីកសុដន់  ។

២. បំបៅកូនរបស់អ្នក ៖ ស្រ្តីមួយចំនួន ដែលបានបំបៅកូន លើសពី មួយឆ្នាំឡើងទៅ គឺមានអត្រាតែ ៥ ភាគរយប៉ុណ្ណោះ ដែលកើត ជំងឺមហារីកសុដន់  ជាជាងអ្នកដែល មិនបានបំបៅដោះ កូនទាល់តែសោះ។ ពីព្រោះតែ ការបំបៅដោះកូន បានកាត់បន្ថយ កម្រិតអ័រមូន ដែលធ្វើអោយ កើតជំងឺមហារីក ហើយនៅពេលដែល ការបំបៅដោះត្រូវបាន បញ្ឈប់រាងកាយ របស់ម្តាយបានកំចាត់ ចោលនូវកោសិកាចាស់ ដែលអាចក្លាយជាដុំសាច់ មហារីកបានទៀតផង។

៣. កាត់បន្ថយទទួលទានគ្រឿងស្រវឹង៖ ការទទូលទានគ្រឿងស្រវឹង ជារៀងរាល់ថ្ងៃ អាចធ្វើអោយអ្នក ប្រឈមមុខនឹងជំងឺ មហារីកសុដន់  ខ្ពស់បំផុត។ អ្នកជំនាញបាននិយាយថា អ្នកកាន់តែផឹក អត្រាដែលកើតជំងឺមហារីកសុដន់  កាត់តែខ្ពស់ ដូច្នេះ លោកអ្នក គួរតែកាត់បន្ថយ នូវការពិសាគ្រឿងស្រវឹង ដើម្បីជៀសវាងបញ្ហា ទៅថ្ងៃក្រោយ។

៤. ជៀសវាងធ្វើការនូវពេលយប់ ៖ ស្រ្តីមួយចំនួន ដែលធ្វើការនៅពេលយប់ ៣ ដង ក្នុងមួយសប្តាហ៍ រយៈពេល ៦ឆ្នាំ អាចប្រឈមមុខ នឹងជំងឺមហារីកសុដន់  ជាជាងអ្នកដែល មិនធ្វើការនៅពេលយប់។ ដូច្នេះមិត្តនារីទាំងឡាយ ដែលធ្វើការនៅពេលយប់ គូរតែពិចារណា បញ្ហានេះឡើងវិញ។ ហើយប្រសិនបើ អ្នកធ្វើការនៅពេលយប់នោះ អ្នកគូរតែទទួលទាន អាហរអោយបានគ្រប់គ្រាន់ និង ត្រូវមានសារធាតុចិញ្ចឹម គ្រប់គ្រាន់ផងដែរ។

៥. កាត់បន្ថយកូឡេស្តេរូ៖ ស្រ្តីមួយចំនូន ដែលផឹកថ្នាំសំរាប់ កាត់បន្ថយកូឡេស្តេរ៉ល ដែលមានរយៈពេលយូរនោះ អាចប្រឈមមុខនឹង ជំងឺមហារីកថ្វេរដង នេះបើយោងទៅតាមការ ស្រាវជ្រាវ របស់មជ្ឈមណ្ឌល់ ស្រាវជ្រាវជំងឺមហារីក Fred Hutchinson។ ការសិក្សានេះ បានបង្ហាញទៀតថា ការប្រើប្រាស់ថ្នាំ កាត់បន្ថយកូឡេស្តេរ៉ល ក្នុងរយៈពេលខ្លី អាចប្រឆាំងនឹង ជំងឺមហារីកសុដន់ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើប្រើប្រាស់ វាក្នុងរយៈពេលវែងវិញនោះ ធ្វើអោយរាងកាយ របស់អ្នក ដុះដុំសាច់បានយ៉ាងលឿន។

៦. ជៀសវៀង នូវសារធាតុគីមីចេញ ពីអាហារ៖ អ្នកគូរតែជៀសវាង នូវការទទូលទាន អាហារ និង ភេសជ្ជៈ កំប៉ុង ឫ ក៏ដាក់ចំអិនអាហារ នៅក្នុងចានជ័រ ពីព្រោះតែសារធាតុ គីមីទាំងអស់នោះ ធ្វើអោយវាមានដំនើរការ ដូចជាអ័រមូន អូស្រ្តូចែន ដែលបង្ករអោយ មានជំងឺ មហារីកសុដន់ ។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវ ទទូលទានសាច់អាំង ដែលខ្លោចខ្លាំង ឡើយ ពីព្រោះវាកំឡោចដែល មាននៅលើសាច់នោះ ក៏អាចធ្វើអោយ មានជំងឺ មហារីកផងដែរ។

៧. ត្រូវអោយរាយកាយ ត្រូវកំដៅថ្ងៃខ្លះ៖ កំដៅថ្ងៃពីធម្មជាតិ គឺជាប្រភពនៃ វីតាមីន D ដែលវីតាមីន D អាចកាត់បន្ថយ នូវអត្រាកើ់តជំងឺ មហារីកបានយ៉ាង មានប្រសិទ្ធភាព។ ការពិសោធន៍ មួយក៏បានបង្ហាញថា កោសិការបស់សុដន់  អាចបំលែង វីតាមីន D ទៅជា អ័រមួនម្យ៉ាងដែល អាចការពារ នូវកើតឡើង នៃជំងឺមហារីក សុដន្តបានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យរាងកាយរបស់អ្នក ត្រូវពន្លឺថ្ងៃ គូរតែមាន ពេលសមស្រប ផងដែរ ដែលអ្នកអាចធ្វើបាន នៅពេលព្រឹក ដើម្បីជៀសវាង នូវជំងឺមហារីកស្បែក ដោយសារកំដៅថ្ងៃ។  

ទាំងនេះ គឺជាវិធីសាមញ្ញ សំខាន់ៗ ទាំង ៧ យ៉ាង ជួយអោយលោក អ្នកជៀសផុត ពីជំងឺមហារីក សុដន់ បានយ៉ាងមានប្រសិទ្ធភាព។ តើលោកអ្នក បានអនុរត្តន៍ ហើយឫនៅ ? 


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]