វាគឺជារឿងធម្មតាដែល អ្នកមានអារម្មណ៍ថាឃ្លាន នៅពេលដែលអ្នកមិនបាន ញុំាអីនៅក្នុងរយៈពេលយូរ ឫ ក៏អ្នកធ្វើការច្រើនម៉ោង។ ប៉ុន្តែ អ្នកពិតជាធុញទ្រាន់ នឹងអារម្មណ៍ឃ្លានចំនីនេះហើយ ពីព្រោះតែពេលដែលអ្នកឃ្លាន អ្នកពុំមានអារម្មណ៍ធ្វើការ សិក្សា និង ធ្វើការងារ ផ្សេងៗឡើយ។ សំរាប់មនុស្សមួយចំនួន ទោះបីជាបានទទូលទាន ច្រើនប៉ុណ្ណាក៏ដោយ នៅតែមានអារម្មណ៍ថាឃ្លានដដែល។ ហើយការ ទទួលទានច្រើនពេក អាចធ្វើអោយអ្នក មានបញ្ហាសុខភាព ដូចជាលើសទម្ងន់ជាដើម។ ដូច្នេះដើម្បីជៀសវាង បញ្ហាទាំងអស់នេះ អ្នកគូរតែ ស្វែងយល់ ពីមូលហេតុ ដែលធ្វើអោយអ្នក ឃ្លានឥតឈប់ ដើម្បីកែទំលាប់នេះ នៅពេលអនាគត។ ខាងក្រោមនេះ គឺជាមូលហេតុដែល ធ្វើអោយអ្នកឃ្លាន និង វីធីដោះស្រាយ៖

១.មិនទទួលទានអាហារពេលព្រឹក ៖ ប្រសិនបើអ្នកធ្លាប់តែ មិនទទួលទានអាហារពេលព្រឹក អ្នកគូរតែបោះបង់ទម្លាប់ មិនល្អនេះចោលទៅ។ ពីព្រោះតែអាហារពេលព្រឹក គឺជាអាហារដែល ចំបាច់សំរាប់រាងកាយរបស់អ្នក។ អ្នកគួរតែទទួលអាហារពេលព្រឹក ជារៀងរាល់ថ្ងៃ ដែលវាអាច ថែរក្សាម្រិតជាតិស្ករ របស់អ្នក មិនអោយបាត់បង់ ដូច្នេះអ្នកនឹង មិនមានអារម្មណ៍ថាឃ្លានខ្លាំងឡើយ។ ម្យ៉ាងវិញទៀត អ្នកគូរតែទទូលអាហារ ពេលព្រឹក ដែលមានជាតិប្រូតេអ៊ីន ពីព្រោះវាក៏អាចទប់ស្កាត់ ការឃ្លានញឹកញាប់ បានផងដែរ។

២.បាត់បង់ជាតិទឹក៖ វាពិតជាមិនអាចជៀសផុតឡើយ ដែលចិត្តចង់ញុំាចំនីច្រើន ធ្វើអោយរាយកាយរបស់អ្នក មានសុខភាពមិនល្អ។ ដូច្នេះ អ្នកគួរតែដឹងថា អ្នកមិនត្រូវញុំាអី្វ នៅពេលណាដែលអ្នកឃ្លាន ស្រេចតែចិត្តនោះទេ។ ម៉្យាងវិញទៀត នៅពេលខ្លះរាងកាយ របស់អ្នក បាត់បង់ជាតិទឹក ដែលធ្វើអោយអ្នកឃ្លាន។ ដូច្នេះពេលដែលអ្នក ឃ្លានអ្នកគូរតែផឹកទឹកមួយកែវ ហើយវិធីនេះ ធ្វើអោយអ្នកមិនឡើងទម្ងន់ឡើយ។

៣.ទទួលទានអាហារដែល គ្មានកាឡូរី ៖ ដើម្បីផ្តល់នូវសារធាតុចិញ្ចឹម ដល់រាងកាយអ្នក ឲ្យបានគ្រប់គ្រាន់ អ្នកគួរតែជ្រើសរើស អាហារ ដ៏ត្រឹមត្រូវ ដើម្បីយកមកបរិភោគ។ ដូច្នេះអ្នក នឹងមិនឆាប់ឃ្លាន ទោះបីជាអ្នកញុំាច្រើនក៏ដោយ។ ហើយអ្នកគួរតែ ទទួលទានអាហារណាដែល សំបូរទៅដោយ សារធាតុចិញ្ចឹម និង វីតាមីន ពីព្រោះវានឹងផ្លាស់ប្តូរទំលាប់ ដែលធ្វើអោយអ្នកឆាប់ឃ្លាន បានយ៉ាងមានប្រសិទ្ធភាព។

.គេងមិនគ្រប់គ្រាន់ ៖ ការទទូលទានដំនេកគ្រប់គ្រាន់ គឺជាផ្នែកមួយសំខាន់ដែល ធ្វើអោយលោកអ្នកមានសុខភាពល្អ។ លើសពីនេះទៀតនោះ ការទទូលទានអាហារ របស់យើងក៏មាន ការពាក់ព័ន្ធយ៉ាងខ្លាំង ទៅលើ ចំនួនម៉ោងដែល យើងគេងផងដែរ។ ប្រសិនបើអ្នកគេង មិនបានគ្រប់គ្រាន់ទេ វានឹងធ្វើអោយរាងកាយ របស់អ្នកខ្សោយ។ មូលហេតុទាំងអស់នេះហើយ ដែលធ្វើអោយអ្នកឃ្លានឥតឈប់ ។ ដូច្នេះដើម្បីមាន សុខភាពល្អ អ្នកត្រូវទទូលទានដំណេកឲ្យបានគ្រប់គ្រាន់។

៥.អ្នកទទូលទានប្រូតេអ៊ីន និង ខ្លាញ់មិនគ្រប់គ្រាន់ ៖ ការឃ្លានឥតឈប់នេះ ធ្វើអោយអ្នកមានអារម្មណ៍មិនល្អ ពេញមួយថ្ងៃ ព្រមទាំង ធ្វើអោយអ្នក ទទួលទានអាហារសំរន់ រាល់ពេលដែលអ្នកឃ្លាន។ ដើម្បីជៀសវាងបញ្ហានេះ អ្នកមិនចាំបាច់ធ្វើអ្វីច្រើនទេ គឺគ្រាន់តែទទួលទាន អាហារដែលមាន ប្រូតេអ៊ីន និង ខ្លាញ់អោយបានគ្រប់គ្រាន់ គឺបានហើយ។ បន្ទាប់ពីបានទទូលទានអាហារដែល ផ្តល់ប្រូតេអ៊ីន និង ខ្លាញ់បានគ្រប់គ្រាន់ វានឹងមិនធ្វើអោយអ្នក ឃ្លានរហូតដល់ទៅ បីបូនម៉ោងឯណោះ។

៦.នៅពេលដែលអ្នកធុញ ៖ តើអ្នកដែលកត់សំគាល់ឃើញថា នៅពេលដែលអ្នក គ្មានអ្វីធ្វើ អ្នកតែងតែ រកចំនីអាហារមកញុំា ប៉ុន្តែវាមិនមែនជា ជំរើសដ៏ល្អទេ ពីព្រោះតែវា អាចធ្វើអោយរាងកាយ របស់អ្នកលើសជាតិ កាឡូរី។ ដូច្នេះ នៅពេលដែលអ្នកមាន អារម្មណ៍ថាធុញ អ្នកគួរតែធ្វើអ្វី ផ្សេង ដើម្បីកំចាត់អារម្មណ៍នោះចោល ព្រមទាំងធ្វើអោយរាងកាយ របស់អ្នកមាន សុខភាពល្អទៀតផង។

៧. ជំងឺមួយចំនួន៖ ប្រសិនបើអ្នក បានដោះស្រាយ នូវវិធីខាងលើហើយ នៅតែមិនបាត់ឃ្លានញឹកញាប់ទៀត អ្នកគួរតែទៅពិភាក្សា ជាមួយគ្រូពេទ្យ ដើម្បីដឹងថា តើមានជំងឺអ្វីនៅ ក្នុងខ្លូនអ្នក។ ពីព្រោះតែ ការឃ្លានញឹកញាប់នេះ អាចជារោគសញ្ញានៃ ជំងឺទឹកនោមផ្អែម។ ដើម្បីជៀសវៀង នូវបញ្ហាថ្ងៃមុខ អ្នកគួរតែ ពិភាក្សាជាមួយគ្រូពេទ្យ អោយទាន់ពេលវេលា។

ទាំងនេះ គឺជាមូលហេតុ ទាំង ៧ យ៉ាងដែល ធ្វើអោយអ្នកឃ្លាន និង វិធីដោះស្រាយ នូវការឃ្លានញឹកញាប់នេះ៕


រូបតំណាង

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]