Canon PIXMA E400និង Canon PIXMA E560 


ម៉ាស៊ីនព្រីនម៉ាក Canon PIXMA បែបសន្សំសំចៃ ទឹកថ្នាំកំរិតខ្ពស់ ម៉ូឌែល PIXMA E400 និង PIXMA E560(WiFi) ពិតជាប្រភេទម៉ាស៊ីនព្រីន គុណភាពល្អ សាកសមជាមួយ ការប្រើប្រាស់តាម គេហដ្ឋាន និងការិយាល័យ ដែលមាន តំរូវការព្រីន បោះពុម្ភ ឯកសារ ញឹកញាប់ និង ការប្រើប្រាស់ទឹកថ្នាំបាន យួរបែបសន្សំសំចៃ ។

ព្រីនធឺថ្មីទាំងពីរនេះ ផ្តល់នូវការប្រើប្រាស់ជា មួយទឹកថ្នាំប្រភេទសន្សំសំចៃ និងប្រើបានយូរជាង បណ្តាព្រីនធឺ ប្រភេទ ឡាស៊ែ ។ PIXMA E560 អាចព្រីនដល់ទៅ ៨០០ទំព័រ សំរាប់ឯកសារ សខ្មៅ ក្នុងទឹកថ្នាំពណ៌ខ្មៅមួយដុំ និង ឯកសារពណ៌ ចំនួន ៣០០ទំព័រ។ ចំណែក E400 ជាប្រភេទព្រីនធឺ តំលៃទាបសមរម្យ និង អាចព្រីនឯកសារសខ្មៅ បាន ៤០០ ទំព័រ និង ពណ៌បានដល់ទៅ ៣០០ទំព័រ។ PIXMA E560 អាចព្រីនក្នុងល្បឿន 9.9 រូបក្នុងមួយនាទី សំរាប់ឯកសារ សខ្មៅ និង ល្បឿន5.7 រូបក្នុងមួយនាទី សំរាប់រូបភាព។ ចំនែកម៉ូឌែល PIXMA E400 អាចព្រីនសខ្មៅ ក្នុងល្បឿន 8.0 រូបក្នុងមួយនាទី និង ល្បឿន 4.0 រូបក្នុងមួយនាទីសំរាប់រូបភាព។

ព្រីនធឺ PIXMA Ink Efficient E560 និង E400 ត្រូវបានផលិតយ៉ាង យកចិត្តទុកដាក់លើ ការសន្សំសំចៃ ថ្លៃព្រីនម្តងៗ ហើយ E560 ផ្តល់នូវមុខងារបន្ថែមសំរាប់ប្រើក្នុង ការិយាល័យដូចជា មុខងារព្រីនត្រលប់សង ខាងស្វ័យប្រវត្តិ និង បណ្តាញភ្ជាប់ឥតខ្សែ។ សំរាប់ព្រីនធឺ E560 មានបណ្តាញឥតខ្សែ (Wireless) ផ្តល់ភាពងាយស្រួលក្នុងការ តំឡើងប្រើប្រាស់ភ្លាមៗ គ្រប់ទីកន្លែងជាមួយ ប្រព័ន្ធឥតខ្សែ ហើយអ្នកប្រើប្រាស់ក៏ អាចប្រើកម្មវិធី Canon PIXMA Printing Solutions សំរាប់ការស្កេន ឬ ព្រីន ឯកសារ និងរូបភាព តាមរយៈទូរស័ព្ទដៃ អាយហ្វូន ឬ iPad, iPad Mini ឬ ប្រភេទទូរស័ព្ទប្រើ Android បានក្នុងបណ្តាញ ឥតខ្សែតែមួយ។ ប្រព័ន្ធឥតខ្សែ Wireless ក៏អាចភ្ជាប់ទៅកាន់ ប្រព័ន្ធអ៊ិនធឺណិតសំរាប់ ការព្រីនពី គ្រប់ទីកន្លែង នៅពេលលោកអ្នកភ្ជាប់ ជាមួយសេវាកម្ម Google Cloud Print។ អ្នកប្រើប្រាស់អាច ធ្វើការព្រីន ពីឧបករណ៍ចល័ត ដូចជា ទូរស័ព្ទដៃ ឬ Tablet ជាមួយកម្មវិធី Gmail ឬ Google Docs ទោះបីលោកអ្នកមិន ស្ថិតនៅក្នុងការិយាល័យ ក៏ដោយ ឬ អាចប្រើកុំព្យូទ័រដើរ ដោយកម្មវិធី Windows, Macintosh, Linux និង Chrome សំរាប់ការព្រីនពីចំងាយ នេះក៏បាន។

គ្រប់ព្រីនធឺទាំងអស់ត្រូវបានភ្ជាប់ ជាមួយកម្មវិធី My Image Garden សំរាប់ជួយក្នុងការរៀបចំនិង តុបតែងរូបភាព ហើយរូបភាពអាចត្រូវបានរៀបចំបែប ប្រតិទិន ពិធីជួបជុំនានា ឬ តាមបែបការសំគាល់ផ្ទៃមុខ។ ការរៀបចំតាម បែបការសំគាល់ផ្ទៃមុខ ត្រូវបានប្រើប្រាស់ ជាមួយកម្មវិធី Image Assortment និង Face Recognition ដែលអាច រៀបចំរូបភាពតាមរយៈ ការសំគាល់ផ្ទៃមុខ និង ដាក់ទៅក្នុងឯកសារងាយស្រួលស្វែងរក។

PIXMA E560

High performance All-In-One Ink Efficient printer with Wi-Fi connectivity

Dimensions (WxDxH): 449 x 304 x 152mm (approx.)

Print Resolution: 4800 x 1200dpi (maximum), 2pl ink droplets

Photo Print Speed: 44 sec (borderless 4 x 6”)

Print Speed: 5.7 ipm (A4 color) / 9.9 ipm (A4 B&W)

Key Features: High Yield Ink Cartridge (PG-89, CL-99) Wi-Fi, PIXMA Printing Solutions, Google Cloud Print, Apple AirPrint

PIXMA E400

Most Affordable All-In-One Ink Efficient printer

Dimensions (WxDxH): 426 x 306 x 145mm (approx.)

Print Resolution: 4800 x 600dpi (maximum), 2pl ink droplets

Print Speed: 4.0 ipm (A4 color) / 8.0 ipm (A4 B&W)

Key Features: High Yield Ink Cartridge (PG-47, CL-57)

Canon PIXMA E560 ដាក់លក់ក្នុងតំលៃ $118 ដុល្លា នឹង Canon PIXMA E400 មានដាក់លក់ក្នុងតំលៃ $88 ដុល្លា ព្រមជាមួយធានាជូនរយៈពេល ១៥ ខែ នៅហាងលក់ផលិតផល Canon, i-Qlick អគារលេខ ១៤៦ មហាវិថីព្រះសីហនុ។ សំរាប់ពត៌មានបន្ថែមសូមចូល ទៅកាន់ គេហទំព័រ www.facebook.com/iQlickCambodia រឺទំនាក់ទំនងទៅកាន់ ទូរស័ព្ទលេខ 023 996 638

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]